គយ​ចិន​ឆែក​និង​ចាប់​អង្ក្រង​រស់​ប៉ុន្មាន​ក្បាល​លាក់​ក្នុង​កញ្ចប់​ប្រៃសណីយ៍​

445
ចែករម្លែក

​អ្នក​ប្រាកដជា​ងឿងឆ្ងល់ នៅពេល​ឮថា មន្ត្រី​គយ​ឆែកឆេរ​ឃើញ និង​ដកហូត​អង្ក្រង​រស់ ដែល​គេ​លាក់​ក្នុង​កញ្ចប់​ប្រៃសណីយ៍​ឆ្លងដែន​។ សំនួរ​ប្រាកដជា​ផុស​ឡើង​ក្នុង​ខួរក្បាល របស់​អ្នក​ថា តើ​គេ​យក​អង្ក្រង​ទាំង​ធ្វើ​អ្វី​? ហេតុអ្វី​ដល់​ថ្នាក់​លួច​ផ្ញើ​ឆ្លងដែន​?

​ទោះជា​យ៉ាងណា មន្ត្រី​គយ​ក្រុង​ឈី​ង​តាវ (Qingdao) ខេត្ត​សាន​តុង ប្រទេស​ចិន បាន​ដកហូត​អង្ក្រង​រស់​ចំនួន ១២ ក្បាល និង​ពងអង្ក្រង ១០ ដែល​គេ​លាក់​ក្នុង​កញ្ចប់ ប្រៃសណីយ៍​ផ្ញើ​តាំងពី​ប្រទេស​អូស្ត្រាលី​នេះ​បើ​យោងតាម​មន្ត្រី​គយ​បានលើកឡើង កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែកក្កដា​។
​ ​
ការស៊ើបអង្កេត​បានបង្ហាញ​ថា អង្ក្រង​ទាំងនេះ​ជា​ពូជ​អង្ក្រង​នៅ​ប្រទេស អូស្ត្រាលី ហើយ​ពួកវា​ត្រូវគេ​ផ្ញើ​ទៅឱ្យ​អ្នកទទួល​ដែល​នឹង​យក​វា​ទៅ​ចិញ្ចឹម​លេង​។ ទោះជា​យ៉ាង ណា គ្មាន​ការឃាត់ខ្លួន​អ្នកណាម្នាក់​ឡើយ​នៅក្នុង​ករណីនេះ​។ សូមបញ្ជាក់ថា សត្វល្អិត រស់​ត្រូវបាន​ហាមឃាត់​មិនឱ្យ​នាំចូល​ប្រទេស​ចិន ឡើយ​៕ ប្រែ​សម្រួលៈ ខុម