គយ​ច​ល័យ​ខេត្តសៀមរាប​ស្ទាក់ចាប់​ឡាន​កុងតឺន័រ​បី​គ្រឿង​ព្រោះ​សង្ស័យ​មាន​របស់​គេចពន្ធ​

143

(​សៀមរាប)៖​កាលពី​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ គយ​ច​ល័យ​ខេត្តសៀមរាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ស្ទាក់ចាប់​រថយន្តកុងតឺន័រ​ចំនួន​បី​គ្រឿង​ព្រោះ​សង្ស័យថា​មាន​របស់​ខុសច្បាប់​នៅក្នុង​ហ្នឹង​។​

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខណៈពេលដែល​រថយន្ត​ទាំងបី​គ្រឿង​បើកបរ​មកពី​ទិស​កើត ចូលមក​ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​សាខាគយ​ខេត្តសៀមរាប​និយាយថា រថយន្ត​ខាងលើ​មកពី​ព្រំដែន​បាវិត ខេត្តស្វាយរៀង​ហើយ​ដឹកទំនិញ​ចូលមក​កាន​ខេត្តសៀមរាប​។​ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​គយ​សាខា​ខេត្តសៀមរាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង សម្រេច​ឃាត់​ដើម្បី​ត្រួតពិនិត្យ​ទំនិញ​។​ក្រោយពី​ឃាត់​រថយន្ត​ទាំងបី​គ្រឿង​ត្រូវ​គយ​ចល័ត​បាន​នាំយកមក​រក្សាទុក​នៅ ទីស្នាក់ការ​គយ​ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ដើម្បី​អនុវត្ត​នីតិវិធី​។​

​ប្រភព​ដដែល​បញ្ជាក់ថា សមត្ថកិច្ច​មិនទាន់បាន​ឆែកឆេរ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ​នៅឡើយ​ទេ គឺ​រង់ចាំ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ដើម្បី​បើក​ពិនិត្យ​ទំនិញ​ជាក់ស្តែង​។ ពេលនេះ​មិនទាន់​ដឹងថា​ទំនិញ​នៅក្នុង​នោះ​មាន​អ្វីខ្លះ​ទេ​ហើយក៏​មិនដឹងថា មាន​ទំនិញ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​ឡើយ រង់ចាំ​ការបើក​ពិនិត្យ​ជាក់ស្តែង​។​សមត្ថកិច្ច​ក៏​ពុំបាន​បញ្ជាក់​ពី​ម្ចាស់​ទំនិញ​នេះដែរ​៕ដោយ៖គូលែន​/sn

គយ​ច​ល័យ​ខេត្តសៀមរាប​ស្ទាក់​ចាប់បាន​ឡាន​កុង​ទ័​រ​ណឺ​រ​ចំនួន​៣​គ្រឿង​សង្ស័យថា​មាន​របស់​គេចពន្ធ​នៅក្នុង​ហ្នឹង​