គយ​ថៃ​ចាប់​ជីគីមី​ក្លែងក្លាយ​៣០​ការុង ​ប្រុង​លោតឆត្រ​ចូល​​កម្ពុជា​តាម​ច្រក​ភ្នំ​ដី​

613
ចែករម្លែក

​ដោយ​គ្រញូង​/​បាត់ដំបងៈ​ជីគីមី​ក្លែងក្លាយ​ជាង​១​តោន​ត្រៀម​លោតឆត្រ​ពី​ប្រទេស​ថៃ​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ភ្នំ​ដី​ ស្រុក​សំពៅ​លូន ​ត្រូវ​គយ​ថៃ​និង​កម្លាំងចម្រុះ​ថៃ​ត្រួតពិនិត្យ​និង​ដកហូត​យកទៅ​រក្សាទុក។ជីគីមី​ទាំងនេះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ដឹកយក​ទៅ​លាក់ទុក​នៅក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​បម្រុង​នាំ​ចូលមក​កម្ពុជា​។​

​តាម​របាយការណ៍​រប​ស់ភា​គី​ថៃ​បាន​លើកឡើងថា ​កិច្ចប្រតិបត្តិការ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ ក្នុងនោះ​មាន​លោក​អន​អ៊ុន​ថា​វី​ស័ព្ទ​ប្រធាន​សាខាគយ​ប្រចាំ​ច្រក​អន្តរជាតិ​ភ្នំ​ដី​(​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​) សហការ​ជាមួយ​ទាហាន​ឈុតខ្មៅ​លេខ​១៣ ​តម្រួត​អន្តោប្រវេសន៍ និង​បសុពេទ្យ ។​ក្នុង​កិច្ច​ប្រតិ​ប​ត្តិ​ការ​នេះ​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​៩​ ខែមិថុនា​ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ន​ជី​ទាំងនេះ​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អង្គភាព​គយ​ស្រុក​អារញ្ញ​ប្រា​ថេត​ក្នុង​ខេត្ត​ស្រះកែវ​ហើយ ៕S/Ha


​រូប​ថ​តៈ​ជីគីមី​ក្លែងក្លាយ​ប្រុង​លោតឆ័ត្រ​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​តាម​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន​

#