គយ​ថៃ​ចាប់​បាន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន តំលៃ​១០០​លាន​បាត​

3211
ចែករម្លែក

​ពួក​មន្ត្រី​គយ​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់ រួម​មាន​ថៃ​ម្នាក់​និង​ហុងកុង​២​នាក់​បន្ទាប់ពី​រកឃើញ​ថ្នាំ​ញៀន​ហេ​រ៉ូ​អ៊ីន​ទម្ងន់​២៨​គីឡូក្រាម​នៅ​កំពង់ផែ​ក្លង តេយ ដែល​ត្រូវបាន​​ពួក​ឈ្មួញ​ដឹក​ទៅកាន់​ហុងកុង​។​

​ហេ​រ៉ូ​អ៊ីន​៨០​ដុំ ដែល​មាន​តំលៃ​សរុប​១០០​លាន​បាត ត្រូវបាន​រកឃើញ​ក្នុងពេល​ឆ្លុះ​កម្ម​រស្មី​X លើ​កុងតេន័រ​មួយ​របស់​ក្រុមហ៊ុន​Y&S Solution Trading Co នៅ​កំពង់ផែ​ ក្លង​តេយ​កាល​ពី​ថ្ងៃសៅរ៍​។​ក្រុមហ៊ុន​បានប្រកាស​ទំនិញ​ក្នុង​កុងតេន័រ ត្រូវ​ដឹក​ទៅ​ហុងកុង​និង​ជា​ពូក​ជ័រ​។ តែ​ក្រោត​ការត្រួតពិនិត្យ មន្ត្រី​គយ​បាន​រកឃើញ​ហេ​រ៉ូ​អ៊ីន​​នៅ​ពី​ខាងក្នុង​៕​ដោយ​៖​វាសនា​

​មន្ត្រី​បង្ហាញ​ហេ​រ៉ូ​អ៊ីនដាក់​ក្នុង​ពូក​ជ័រ​ក្នុងពេល​ឆែល​ឃើញ​នៅ​កំពង់ផែ​ក្លង តេយ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​