គយ​វៀតណាម​រឹបអូស​ទូរស័ព្ទ iPhone XS Max ជាង ២៥០ គ្រឿង​រត់ពន្ធ​ពី​អាមេរិក​

608
ចែករម្លែក
  • 10
    Shares

​មន្ត្រី​គយ​នៅឯ​អាកាសយានដ្ឋាន​តាន់​សូន​ញ៉ា​ត​បាន​រកឃើញ​ទូរស័ព្ទ iPhone រត់ពន្ធ​ជាង ២៥០ គ្រឿង​នៅក្នុង​អីវ៉ាន់​របស់​អ្នកដំណើរ​អាមេរិក​៤​នាក់​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កញ្ញា​។​

​អ្នកដំណើរ​ដែល​បានមក​ដល់​អាកាសយានដ្ឋាន​ទីក្រុង​ហូជីមិញ​ពី​សហរដ្ឋអាមេរិក​មិនអាច​ផ្តល់នូវ​ឯកសារ​ត្រឹមត្រូវ​សម្រាប់​ទូរស័ព្ទ​ទាំង​នោះទេ​។​

​ទូរស័ព្ទ iPhone XS Max ដែលមាន​តម្លៃ​សរុប​ជិត ៧ ពាន់​លាន​ដុង (៣០០.០០០ ដុល្លារ​) ត្រូវបាន​រឹបអូស​។​

​អ្នកនាំពាក្យ​គយ​អាកាសយានដ្ឋាន​តាន់​សូន​ញ៉ា​ត​បាន​និយាយថា “​នេះ​គឺជា​ផលិតផល​ថ្មី​ដែល​ក្រុមហ៊ុន Apple ទើបតែ​ចេញលក់​។ វា​មាន​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ការដែល​ផលិតផល​ប្រភេទ​នេះ​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់​ឬ​រត់ពន្ធ​នៅពេលនេះ​។ ដូច្នេះ​យើង​មាន​វិធានការ​ជាច្រើន​នៅនឹងកន្លែង​ស្រាប់​ដើម្បី​ទប់ស្កាត់​វា​”​។​

​បទ​ប្បញ្ញត្តិ​របស់​វៀត​ណា​ម​តម្រូវឱ្យ​អ្នក​នាំចូល​ទូរ​សព្ទ័​ចល័ត​ចុះបញ្ជី​សម្រាប់​ការត្រួតពិនិត្យ​គុណភាព​ជាមួយ​ក្រសួង​ទូរគមនាគមន៍​។​

​អ្នក​នាំចូល​ដែល​មិន​បានធ្វើ​ដូច្នេះ​នឹងត្រូវ​រង​ការផាកពិន័យ​និង​បង្គាប់​ឱ្យធ្វើ​ការនាំ​ចូល​ទំនិញ​របស់​ពួកគេ​ឡើងវិញ​។​

​ទោះយ៉ាងណា អ្នកដំណើរ​ដែល​មកដល់​វៀតណាម ត្រូវបាន​អនុញ្ញាតឱ្យ​កាន់​ទូរស័ព្ទ​ចល័ត​ថ្មី​១​គ្រឿង​ដោយ​សេរី​ជាមួយ​ពួកគេ ប្រសិនបើ​វា​គឺ​សម្រាប់​ប្រើ​ផ្ទាល់ខ្លួន​។ ទូរស័ព្ទ​ថ្មី​នោះ​នៅតែមាន​បន្ទុក​ភារកិច្ច​បង់ពន្ធ ប្រសិនបើ​តម្លៃ​របស់​វា​គឺ​លើសពី ១០ លាន​ដុង (៤៣០ ដុល្លារ​) ។​

​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ប្រភព​នៃ​ទូរស័ព្ទ​និង​អ្នកដំណើរ​អាមេរិក​ទាំង​៤​ក់​ដែល​ព្យាយាម​រត់ពន្ធ​ទូរស័ព្ទ​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ iPhone XS Max ជាង ២៥០ គ្រឿង​រត់ពន្ធ​ពី​អាមេរិក​ត្រូវបាន​រឹបអូស​នៅ​អាកាសយានដ្ឋាន​តាន់​សូន​ញ៉ា​ត​ថ្ងៃ​ពុធ​នេះ
#