គរុ​សិស្ស​ម្នាក់​សង្ស័យ​ខ្យល់គរ​ស្លាប់​ក្រោយពេល​បំពេញការងារ​ប្រឡង​បាក់​ឌុប​

236
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀង​៖​គរុ​សិស្ស​ម្នា​ក់បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​លើ​កុ​ដ​ព្រះសង្ឃ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​ស្ថិត​ក្នុងភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​។​សមត្ថកិច្ច​សង្ស័យថា​ខ្យល់គរ​គាំងបេះដូង​បណ្តាលឱ្យ​ស្លាប់​រហូតដល់​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃទី​២១​សីហា​២០១៩​ទើបបាន​ដឹង​ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ហើយ​ប្តឹង​ព្រះគ្រូ​ចៅអធិការ​វត្ត​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​គង់​និ​វ​ឌ្ឍ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ភរ​ឃុំ​ច​ន្ត្រី​យ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​ជា​គរុ​សិស្ស​ថ្នាក់​ទី​១២+២A1​ឆ្នាំ​ទី​១​ជំនា​ន់ទី​៣៧​នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្តស្វាយរៀង​។​ជនរងគ្រោះ​មាន​ឪពុក​ឈ្មោះ​គង់​វ​ទ្ធី​អាយុ​៤៦​ឆ្នាំ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ត្រពាំងរុន​ឃុំ​ច​ន្ត្រី​យ​ស្រុ​រមាសហែក​។​

​ជនរងគ្រោះ​បាន​ស្ម​គ្រ័​ចិត្ត​ចូល​បំពេញការងារ​ជា​អប្ប​ម៉ា​ត​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩​សីហា​២០១៩​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​គឺ​បាន​បំពេញការងារ​រយពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៩​និង​ទី​២០​សីហា​ហើយ​បាន​ត្រឡប់មក​សម្រាក​នៅ​វត្ត​ព្រៃ​ឆ្លាក់​ដែលជា​កន្លែង​ជនរងគ្រោះ​មកសុំ​ព្រះសង្ឃ​ស្នាក់នៅ​សិក្សា​រយៈពេល​១​ឆ្នាំ​មកហើយ​។​

​លោក​វរសេនីយ៍ឯក​ម៉ុ​សារ៉ុន​ប្រធានការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានឱ្យដឹងថា​ការពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ក្រុមគ្រូពេទ្យ​លទ្ធផល​សន្និដ្ឋានថា​ជន​រងគ្រោះ​ស្លាប់​ដោយ​ខ្យល់គរ​គាំងបេះដូង​បណ្តាលឱ្យ​ស្លាប់​៕S/​

#