គរុ​សិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ២០ នាក់ នឹង​ក្លាយជា​គ្រូបង្វឹក​ពិសេស​

307
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បណ្ឌិត្យសភា​តេ​ក្វាន់​ដូ WT កម្ពុជា សហការ​ជាមួយ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT (World Taekwondo) បាន​បើក​វគ្គ​បណ្តុះបណ្តាល កម្រិត​គ្រូបង្វឹក​ពិសេស រយៈពេល ២ ឆ្នាំ ដល់​គរុ​សិស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ចំនួន ២០ នាក់ ដើម្បី​ឲ្យ​ពួកគេ ក្លាយជា​គ្រូបង្វឹក​តេ​ក្វាន់​ដូ WT នាពេល​អនាគត​។​

​លោក ធម្ម អង្គា​រ៉ា នាយក​វិទ្យាស្ថាន ជាតិ​អប់រំ​កាយ និង កីឡា បាន​បញ្ជាក់ថា វិទ្យាស្ថាន​របស់លោក បាន​សហការ ជាមួយ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT ជាច្រើន​ឆ្នាំ​មកហើយ ។ មិនតែប៉ុណ្ណោះ គេ​ក៏បាន​ជួយ​សាងសង់ អគារ​សម្រាប់​ហ្វឹកហាត់ តេ​ក្វាន់​ដូ ដល់​វិទ្យាស្ថាន របស់លោក​ទៀតផង​។​

​លោក ឆ​យ យ៉ុង​សុក (Choi Yong Sok) គ្រូបង្វឹក​ជម្រើសជាតិ បាន​ប្រាប់​ដឹងថា វគ្គ​គ្រូបង្វឹក​យៈ​ពេល ២ ឆ្នាំនេះ មាន​សិក្ខាកាម ចំនួន ២០ នាក់ សុទ្ធសឹង​ជា​គរុ​សិស្ស ដែល​កំពុង​សិក្សា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ដែលមាន​ទេពកោសល្យ ផ្នែក​តេ​ក្វាន់​ដូ WT ក្រោយពី​បញ្ចប់​វគ្គ ពួកគេ​នឹង​ក្លាយជា​គ្រូបង្វឹក តេ​ក្វាន់​ដូ WT តាម​សាលារៀន​រដ្ឋ​។​

​លោក​បាន​បន្តថា ក្រោយពី​បញ្ចប់ សិក្ខាកាម នឹង​ទទួលបាន​ដោយ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT (World Taekwondo) និង​សហព័ន្ធ​តេ​ក្វាន់​ដូ WT ពិភពលោក ជា​គ្រូបង្វឹក​ពេញសិទ្ធិ​។ សម្រាប់​ការហ្វឹកហាត់​វិញ យើង​ធ្វើឡើង​រយៈពេល ៣ ថ្ងៃ ក្នុង​សប្តាហ៍ គឺជា​ពិសេស​បង្វឹក ដោយ​រូបលោក និង​គ្រូបង្វឹក នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។​

​លោក ធម្ម អង្គា​រ៉ា បាន​សំណូមពរ ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ព្រោះ​វគ្គ​នេះ មាន​សារសំខាន់​ណាស់ ហើយក៏​ជា​ផ្លូវ​មួយ ជួយ​ទម្រង់​ទិសដៅ ឲ្យ​យើង​ក្លាយជា វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា នៅពេល​ប្អូន ក្លាយជា​គ្រូ​កីឡា តាម​សាលារៀន​រដ្ឋ ។​

​សូមបញ្ជាក់ថា លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT ក៏បាន​អះអាង ពី​ការបញ្ចូល​ប្រភេទ​កីឡា មួយ​នេះ ទៅក្នុង​កម្មវិធីសិក្សា​ទៀតផង​៕v

ការប្រគល់​សម្ភារ​ហ្វឹកហាត់ ដល់​គរុ​សិស្ស​