គាស់​ទូរ​ដែក​ក្នុង​ប​ណ្ណារ​គារ​យកប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​ប៉ូលិស​តាម​ចាប់បាន​

443
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ខេត្ត​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​លួច​គាស់​ទូរ​ដែក​ក្នុង​បណ្ណាគារ​មួយ​ឈ្មោះ​ព្រះវិហារ យកលុយ​អស់​ជិត​១​ម៉ឺន​ដុល្លារ​រួច​គេចខ្លួន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង​ច​ន្តា​រ៉េត​ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ លាង សាលី ហៅ វុ​ធ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​លោក​បន្តថា ដំណើររឿង​នៅ​យប់ ថ្ងៃទី ១​ខែ កុម្ភៈ មាន​ករណី​គាស់​ទូរ​ដែក ក្នុង​បណ្ណាគារ​ព្រះវិហារ របស់​ជនរងគ្រោះ ឈ្មោះ ជា រ័ត្ន​មុន្នី ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ នៅក្នុង​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ដោយ​យកប្រាក់​អស់ ៥.០០០​ដុល្លារ​នាឡិការ​ដៃ ចំនូ​ន ៤០​គ្រឿង និង ទូរស័ព្ទ​១​គ្រឿង ហើយ ជន សង្ស័យ​បាន​គេចខ្លួនបាត់​។

​លោក​បន្តថា​លុះ​រហូតដល់​យប់​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២0១៩​កម្លាំង​នគរបាល​បានធ្វើការ​ស្រាវ​រហូត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ​។​ជននេះ​ឆ្លើយ​សារភាពថា​រូបគេ​មកពី​ភ្នំពេញ​ពេលយប់​បាន​ទៅ​ផឹក​ម្នាក់ឯង​នៅ​ម្តុំ​ស្តា​ត​ចាស់​។

​ពេលនោះ​ក៏បាន​ឃើញ​កន្លែង​លក់​សៀវភៅ​មួយកន្លែង​យីហោ​បណ្ណាគារ​ព្រះវិហារ​ចំហរទ្វារ​បង្អួច​ខាងក្រោយ​។​លុះ​រហូតដល់់​ម៉ោង​២​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៩​ខ្លួន​បាន​លូច​ឡើង​តាម​បង្អួច​ទ្វារ​ខាងក្រោយ​ចូលទៅក្នុង​បណ្ណាគារ​ព្រះវិហារ​គាស់​ទូរ​ដែក​យកប្រាក់​និង​សម្ភារៈ​ដូចដែល​ម្ចាស់​ប្រាប់​។​រួច​គេចខ្លួន​រហូតដល់​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ក៏ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន​តែម្តង​។

​លោក​ស្នងការរង​បន្ថែមថា ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង ទូរស័ព្ទ ១​គ្រឿង​ម៉ាក IPhone 6pluse ដែលជា​របស់​ជនរងគ្រោះ​ខ្សែដៃ​១​ខ្សែ​និង​ដុល្លារ​៥០០​ដុ​លា្ល​រ​។​ពិនិត្យ​មើលឃើញថា​ប្រាក់​នោៈ​ប្រាក់សុទ្ធ​២០០​ដុល្លារ​ប្រាក់​សែន​៣០០​ដុល្លារ​និង​លុយ​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល នាឡិកាដៃ​ចំនួន ៧ គ្រឿង​។​
ជនសង្ស័យ​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​