គាស់​ទ្វារ​ក្លឹប​មី​ត​ណាយ​លួច​សម្ភារៈ សមត្ថកិច្ច​ចាប់ខ្លួនបាន​ជនសង្ស័យ​២​នាក់​

727
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​ប៉ុស្តិ៍​ចោមចៅ​១ បា​នស​ហក​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​ទី​២ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ក្លឹប​មី​ត​ណាយ លួច​យក​សម្ភារៈ​ខាងក្នុង​។​

​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ទី​១ ឈ្មោះ អ៊ូច សុខ​ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។ ទី​២ ឈ្មោះ ផន ភា ហៅ​អា​ក្រិន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ស្រុកកំណើត​នៅ​ខេត្ត កំពង់ឆ្នាំង​។ ហើយ​កម្លាំង​នគរបាល​ដកហូត​បាន​ថ្នាំញៀន​មួយកញ្ចប់​តូច​រួម និង​សម្ភារៈ​ដែល​លួចបាន​ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​ឆ្កឹះ​បន្ទប់​ក្លឹម​មី​ត​ណាយ​លួច​យក​សម្ភារៈ ហើយ​ត្រូវបាន​ម្ចាស់​ក្លឹប​ទាន់​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ឲ្យ​ជួយ​អន្តរាគមន៍ ទើប​នគរបាល​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់បាន​២​នាក់ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ​៕ ល​