គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​គេ​បានសម្រេច តែ​រត់​មិន​រួច​ព្រោះ​ទូរស័ព្ទ​ជាប់​ប្រព័ន្ធ GPS

1762
ចែករម្លែក
  • 30
    Shares

ដោយៈ ចាន់តូ / ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច លុយ លេប​ថប ទូរ​សព្ទ​ដៃ បានសម្រេច​រត់​មិន​រួច​ដោយសារ​ទូរស័ព្ទ​ភ្ជាប់​ប្រព័ន្ធ GPS ក៏ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​ក្រោយពី​ជនរងគ្រោះ​ប្ដឹង​សមត្ថកិច្ច និង​កំណត់​បាន​មុខសញ្ញា GPS តាម​ប្រព័ន្ធ​ទូរស័ព្ទ​។

​ហេតុការណ៍​លួច​កើង​ឡើង​កាល​វេលា​ម៉ោង​១២​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅវេលា​ម៉ោង​៤​និង​៣០​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​គល់ស្ពាន​ស្ទឹងមានជ័យ​ថ្មី​សង្កាត់​បឹង​សាឡាង ខណ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ អាន ភារ​ម្យ ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ក្រោយពី​ឃាត់ខ្លួន​បាន ដកហូត​បាន​ទូរ​សព្ទ​ដៃ​ចំនួន​៥​គ្រឿង និង​សម្ភារៈ​សម្រាប់​ឆ្កឹះ​សោ​ផ្ទះ​មួយចំនួនទៀត​។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ សុភា ល័​ក្ខ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ហើយ​សម្ភារៈ​ដែល​បាន​បាត់បង់​រួមមាន​លុយ​មួយចំនួន លេប​ថប​មួយ និង​ទូរស័ព្ទ​ចំនួន​៥​គ្រឿង​។

​តាម​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់ថា នៅវេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត ខណៈដែល​រូបនាង​លង់លក់​និង​ដំណេក ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ឆ្កឹះ​សោ​ចូលធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​លុយ លេប​ថប នឹង​ទូរ​សព្ទ​ដៃ​៥​គ្រឿង​បានសម្រេច គេចខ្លួនបាត់​។ ក្រោយពី​ជនសង្ស័យ​គាស់​ផ្ទះ​ចូល​លួច​យកលុយ​ទូរស័ព្ទ លែ​ប​ថប មានភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស ទើប​រូបនាង​ភ្ញាក់​ដឹងខ្លួន​ស្រែក​ឆោឡោ ក៏​រាយ​ការប្ដឹង​សមត្ថកិច្ច ភ្លាមៗ​នារី​រងគ្រោះ​បាន​យក​ទូរស័ព្ទ​មួយគ្រឿង​ផ្សេងទៀត ឆែក​មើល​និង​កំណត់​ទីតាំង​តាម​ប្រព័ន្ធ GPS ដោយ​ដឹងថា ជនសង្ស័យ​បាន​សម្ងំ​លាក់ខ្លួន​ត្រង់ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ទាំង​សមត្ថកិច្ច​និង​នារី​រងគ្រោះ​តាម​មក​ដ​លើ​ចំណុច​ខាងលើ ក៏​ប្រទះ​មុខសញ្ញា​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​ទូរស័ព្ទ និង​លែ​ប​ថប ទើប​នាំយកមក​ប៉ុស្ដិ៍​ដើម្បី​សាកសួរ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន​។ ដោយឡែក​ទូរស័ព្ទ លែ​ប​ថប លុយ សមត្ថកិច្ច​បានប្រគល់​ជូន​ស្ត្រី​រងគ្រោះ​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​បឹងទំពុន​១ ធ្វើការ​សាកសួរ រួច​បន្ត​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​៕L

គាស់ផ្ទះចូលលួច លុយ លេបថប ទូរស័ព្ទ បានសម្រេចរត់មិនរួចព្រោះទូរសព្ទជាប់ប្រពន្ធGPS ដោយៈចាន់តូភ្នំពេញ: ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួច លុយ លេបថប ទូរសព្ទដៃ បានសម្រេចរត់មិនរួចដោយសារទូរស័ព្ឌភ្ជាប់ប្រព័ន្ធGPS ក៏ត្រូវជាប់ខ្នោះសមត្ថកិច្ចក្រោយពីជនរងគ្រោះប្ដឹងសមត្ថកិច្ច និងកំណត់បានមុខសញ្ញាGPSតាមប្រព័ន្ធទូរស័ព្ទ។ កាលវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៨ ស្ថិតនៅ ភូមិ ចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នឹងធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៤និង៣០ទាបភ្លឺថ្ងៃទី១៥ខែមិនាឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានស្ទឹងមានជ័យថ្មីសង្កាត់ បឹងសាឡាង ខ័ណទួលគោក រាជធានីភ្នំពេញ ។ ដោយឡែកទូរស័ព្ឌ លែបថប លុយ សមត្ថកិច្ចបានប្រគល់ជូនស្ត្រីរងគ្រោះវិញ ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដ៍បឹងទំពុន១ធ្វើការសាកសួររួចបន្តបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនិតិវុធី៕

Posted by Rasmei Kampuchea Daily on Thursday, March 15, 2018