គាំទ្រ​ការកសាង​មណ្ឌល​វិបស្សនា​និង​រមណី​ដ្ឋា​ន​ពុ​ទ្ឌ​សាសនា​នៅ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់​

653
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ​និង​មន្ត្រី​គាំទ្រ ព្រមទាំង​ចូលរួម​ចាប់​បច្ច័យ​ក្នុង​ការកសាង​គម្រោង​មណ្ឌល​វិបស្សនា​និង​រមណី​ដ្ឋា​ន​ពុ​ទ្ឌ​សាសនា​នៅ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់​ភូមិ​ខ្ចាស់​ឃុំ​បុ​ស្សូវ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ។​

ដោយបាន​វិល​ទៅធ្វើ​បុណ្យទាន​និង​ទស្សនា​ទិដ្ឋភាព ទេសភាព​ទូទៅ​នៃ​វត្ត​នេះ​ជាថ្មីទៀត​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨ ព្រះសង្ឃ​និង​អ្នក​ទាំងឡាយ​ដូចខាងលើ រួមទាំង​ប្រតិភូ​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ចូលរួម​កាន់បិណ្ឌ​និង​ចូល​បច្ច័យ​២០.០០០​ដុល្លា​សរ​អា សម្រាប់​បន្ត​រួមចំណែក​កសាង​សមិទ្ធផល​គរុ​ភ័​ណ្ឌ​ក្នុង​វត្ត ។​

ព្រះ​តេជគុណ​ធម្ម​លង្កា​រោ ចាន់ សុ​ជន់ ព្រះគ្រូ​ចៅអធិការ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់​មាន​សង្ឃដីកា​ថា : ឥឡូវនេះ ដូច​លោកជំទាវ​និង​ប្រតិភូ និង​ពុទ្ធបរិស័ទ​បាន​ទស្សនា គឺ​សូម្បី​ក្រុម​របាំ​ជូនពរ​និង​តន្ត្រី​ឆៃ​យាំ​ុ​សម្រាប់​បង្កលក្ខណ​: ញាំ​ុ​ង​ពិធី​អោយ​អ​ធឹ​ក​អធម ក៏​វត្ត​បានរៀបចំ បង្កើតអោយមាន​។​
ព្រះ​គុណ​បាន​ជូន​ដំណើរ​ប្រតិភូ​បាន​ទស្សនា​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹក​នៅក្នុង​វត្ត​ដែល​មួយចំនួន​កសាង​រួច

ខ្លះ​បន្ត​កសាង​តាំងពី​ផ្លូវ សាលា​បាលី សួនច្បារ​ផ្កាស្មៅ​គោក វា​រី​ជាតិ ព្រះ​ចេ​តី​យ​តំណាង រូបភាព​. រូបគំនូរ រូបថត ស្រះ ក​ញ្ខុះ ការតាំង​វត្ថុ​អនុស្សាវរីយ៍ បណ្ណាល័យ មហា​ព្រះវិហារ​កម្ពស់​៣​ជាន់ កុដិ​វែងៗ កុដិ​ព្រះគ្រូ​ចៅអធិការ​និង​ការិយាល័យ​ធ្វើការ ស្ថានីយ៍​វិទ្យុ​អេ​ហ្វ​អឹម​ផ្សាយ​ព្រះ​ធ​ម៍ ស្ថានីយ៍​បណ្តុះ​និង​ទីធ្លា​ដាំ​ដើមឈើ ខ្លោងទ្វារ​រូប​គុ​ជេ​ន្ទ្រ​(​ដំរី​) ជាដើម​។​ល​។​

ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ​ពី​ខាងក្រៅ​វត្ត​ក៏​ដូច​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​ឥស្សរជន មន្ត្រី​នានា​ធ្លាប់បាន​កោតសរសើរ​កា​រ​បិ​ុ​ន​ប្រសប់​បិណ្ឌ​បាត្រ​បច្ច័យ ទេយ្យទាន​និង​សម្ភារ​:​របស់​ព្រះគ្រូ​ចៅអធិការ​យកមក​កសាង​សមិទ្ធផល​ដ៏​ច្រើន​ឥត​គណនា​ក្នុង​ទីធ្លា​វត្ត​ទំហំ​ជាង​៧​ហិច​តា​នា​កណ្តាល​វាលស្រែ​ជនបទ​ដាច់ស្រយាល​មួយ​នេះ​។​

ជាងនេះទៅទៀត គំនិត​ប្រាជ្ញា​ច្នៃប្រឌិត​ខាង​ស្ថាបត្យកម្ម រចនាបថ​និង​សំណង់​ក៏​សម​ល្អ ទាក់ទាញ ហើយ​ត្រូវ​នឹង​គម្រោង​កសាង​មណ្ឌល​វិបស្សនា​តំបន់​ឬ​អន្តរជាតិ​បាន ។ ជាងនេះទៅទៀត នេះ​ក៏​ជា​រមណីយដ្ឋាន​បែប​ព្រះពុទ្ធសាសនា​ដ៏​ទាក់ទាញ​មួយ​សម្រាប់​លើកកម្ពស់​ការគោរព​ប្រ​ណិ​ប​តន៍​ព្រះពុទ្ធសាសនា​ផង​និង​ទស្សនា​កំសាន្ត​បន្ធូរ​អារម្មណ៍​ផង​៕B