គា​រ៉ា​ន ទ្រី​ពៀ សម្រេច​ក្តី​ប្រាថ្នា បន្ទាប់ពី​ចាកចេញ​ពី​ក្លិប ស្ពឺរ ទៅ​ចូលរួម​ជាមួយ​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត

261
ចែករម្លែក

​គា​រ៉ា​ន ទ្រី​ពៀ (Kieran Trippier) សារភាពថា កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត (Atletico Madrid) គឺជា​ការសម្រេច​បំណង​របស់ខ្លួន​ដែល​ចង់ លេង​នៅ​បរទេស​។

​កីឡាករ​អង់គ្លេស​រូបនេះ​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លិប​តូ​តិ​ន​ហេម​កាលពី​ថ្ងៃ​ពុធ ក្នុងតម្លៃ ២១,៧​លាន​ផោន ហើយ​ត្រូវបាន​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បង្ហាញមុខ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​ស្របពេល​មនុស្ស​ជាច្រើន​មើលឃើញថា​កិច្ចព្រមព្រៀង​នេះ​គឺជា​ការ​និរទេស​ខ្លួន​ពី​ក្រុង​ឡុង​ដ៍ ទ្រី​ពៀ ចាត់ទុក​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​គឺជា​ឱកាស​មាស​ទៅវិញ​។

​ទ្រី​ពៀ បាន​និយាយថា “​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​សប្បាយចិត្ត ហើយ​ខ្ញុំ​តែងតែ​ចង់​លេង​នៅ​បរទេស ហើយ​ទីកន្លែង​ដែល​ចង់​លេង​គឺ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​។ ពួកគេ​មាន​ក្រុម​ដ៏​អស្ចារ្យ និង​គ្រូបង្វឹក​ល្អ​។ ខ្ញុំ​នឹង​ត្រៀមខ្លួន​ជួប​ក្រុម​ថ្មី​”​។

​ទ្រី​ពៀ វ័យ​២៨​ឆ្នាំ​បាន​ក្លាយជា​កីឡាករ​អង់គ្លេស​ដំបូង​របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ ក្នុង​រយៈពេល​៩៥​ឆ្នាំ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​លេង​បី​ឆ្នាំ​។

​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​បានបញ្ចប់​ពេលវេលា​៤​ឆ្នាំ​ជាមួយ​ក្លិប​ស្ពឺរ​បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប​ប៊ឺ​ន​លី Burnley កាលពី​ខែមិថុនា​ឆ្នាំ​២០១៥ និង​បង្ហាញមុខ​បាន​ជាង​១០០​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ