គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៧ ការវិនិយោគ ចិន​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប​ប្រមាណ ១៦,២​ប៊ី​លាន​ដុល្លារ​អាមេរិក​

355

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុម ប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា នៅក្នុង​វេទិកា​កម្ពុជា​-​ចិន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិត​និង​វិ​និ​យោ គ នាទី​ក្រុង​ណាន​នី​ង ខេត្ត​គ័​រងស៊ី (​រូប សុផល​)

(​ណាន​នី​ង​) : គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៧ ការវិនិយោគ​ចិន​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៦,២​ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​ក្នុងនោះ​ការវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ១១០ មាន​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ៣១០​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៦.១៨០ កន្លែង​។​

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹង​ដូច្នេះ​នៅក្នុង​វេទិកា​កម្ពុជា​-​ចិន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិត និង​វិនិយោគ នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ Nanning Wanda Wenhua​។​

​លោក​បានឱ្យដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​គំរូ​ដ៏​ជោគជ័យ​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​ការកសាង​តំបន់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​លើកកម្ពស់​កិច្ច​សហ​-​ប្រតិបត្តិការ​សមត្ថភាព​ផលិត​ផ្នែក​ឧស្សាហកម្ម​។​

​លោក សុខ ចិន្តា​សោភា ក៏បាន​ជម្រាបជូន​ដល់​ធុរជន និង​វិនិយោគិន​ចិន « សូមកុំ​គិតថា​កម្ពុជា ជាទី​ផ្សារ​តូច​មួយ​ដែលមាន​ប្រជាជន ១៥​លាន​នាក់ គប្បី​គិតថា​បោះ​ទីតាំងនៅ​កម្ពុជា គឺ​បម្រើ​ទីផ្សារ​ប្រទេស​តំបន់​មេគង្គ​ដែលមាន​ប្រជាជន​ចំនួន​ប្រមាណ​២៥០​លាន​នាក់​ហើយ​ដែល​គេ​តែងតែ​ចាត់ទុកថា​ជា​តំបន់​ដែលមាន​ភាពរស់រវើក និង​កំណើន​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់ និង​ដែលមាន​ប្រជាជន​វ័យក្មេង​ជាងគេ​។ ម្យ៉ាងវិញទៀត ក៏​អាច​គិតថា បោះ​ទីតាំងនៅ​កម្ពុជា​គឺ​បម្រើ​ទីផ្សារ​អាស៊ាន ដែលមាន​ប្រជាជន ៦៣០​លាន​នាក់​»​។

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុម ប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា នៅក្នុង​វេទិកា​កម្ពុជា​-​ចិន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិត​និង​វិ​និ​យោ គ នាទី​ក្រុង​ណាន​នី​ង ខេត្ត​គ័​រងស៊ី (​រូប សុផល​)

​ជាមួយគ្នានេះដែរ​លោក នុត អ៊ុន​វ័​ណ​រ៉ា ប្រធាន​លេខាធិការដ្ឋាន​ដឹកនាំ​និង​សម្របសម្រួល​ការអនុវត្ត​ន៍​គោលនយោបាយ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា នៅក្នុង​បទ​បង្ហាញជូន​ដល់​វិនិយោគិន​ចិន​បាន​មានប្រសាសន៍ថា​៖​គម្រោង​វិនិយោគទុន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​៣០៦​គម្រោង​ដែលមាន​ទំហំ​ទឹកប្រាក់​២,៤២៤​លាន​ដុល្លារ​មាន​កម្លាំង​ពលកម្ម​ជិត​១០​ម៉ឺន​នាក់ ហើយ​ទំហំ​នាំចេញ​នា​ឆ្នាំ​២០១៦​មាន​ចំនួន​១៣៥៤​លាន​ដុល្លារ​ស្មើនឹង​១៣,៤៤​ភាគរយ​នៃ​ការនាំចេញ​សរុប​៕L ដោយ​: សុផល​