គិត​រយៈពេល​១៨​ខែ​ពី​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០១៩ គឺ​គ្មាន​ការព្យួរ​EBA​នៅ​កម្ពុជា​នៅឡើយ​ទេ​!

641
ចែករម្លែក

​ខ្ញុំ​តែងតែ​ឆ្ងល់​អ្នកធ្វើ​សេចក្តី​ថ្លែង​ការ​របស់​យើង​ខ្លះ​ហាក់ដូច​ស្លន់​ឆោឡោ​ហួស​មិន​ខិតខំ​ស្វែងយល់ ពី​នីតិវិធី​និង​ខ្លឹមសារ​ពិ​ប្រាកដ​របស់​វា​។ ករណី EBA បើ​យើង​ពិនិត្យ​ច្បាស់លាស់​លើ​ខ្លឹមសារ ប្រកាស​ព័ត៌មាន​(press release) សហគមន៍​អឺរ៉ុប​និង​នីតិវិធី​របស់​វា​ឃើញថា​៖

១. ប្រធានបទ​នៃ​Press Release ចេញមក​ដាក់​ចំណងជើង​ថា “EU launches procedure temporary suspend trade preferences” មានន័យថា “​សហភាព​អឺរ៉ុប​ដំណើរការ​នីតិវិធី ព្យួរ​បណ្តោះអាសន្ន​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​” តាមពិត​ខ្លឹមសារ​ខាងក្នុង​Press Release​និយាយ​ពី​នីតិវិធី ច្បាស់លាស់​ដែរ មិនទាន់មាន​ការព្យួរ​ណាមួយ​ទេ​ក្នុង​រយៈពេល​១៨​ខែ​ខាងមុខនេះ គឺ​ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ២០១៩​តទៅ​។ ការសំរេចចិត្ត​នេះ ដើម្បី​ចាប់ផ្តើម​បើក​ការចរចារ​រវាង​ពួក​អឺរ៉ុប និង​កម្ពុជា​ជា​ផ្លូវការ​ហើយ​មានន័យថា​ពីមុនៗ​មក​ការចរចារ​រវាង​អឺរ៉ុប​និង​កម្ពុជា​លើក​ករណី EBA​នេះ​មិន​ផ្លូវការ​នៅឡើយ​ទេ​។ ប្រធានបទ​នៃ​Press Release នេះ​អាចជា​ល្បិច​សរសេរ​របស់គេ ដែរ​ដែលនាំឱយ​មានកា​រ​យល់ច្រឡំ ស្មានថា​ចាប់ផ្តើម​ព្យួរ​ភ្លាម​ទៅហើយ​។​

២. បើ​ពិនិត្យ​នីតិវិធី​បាន​សរសេរ​ច្បាស់លាស់​ដែរ​គឺថា រយៈពេល​៦​ខែ​ត្រូវធ្វើ​ការត្រួតពិនិត្យ និង​ទំនាក់ទំនង​យ៉ាង​ជិត​សិទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា​នានា ហើយ​ត្រូវ​បន្ត​រយៈពេល​៣​ខែ​ទៀត សំរាប់​អឺរ៉ុប​ធ្វើ​ការរៀបចំ​របាយការណ៍​ផ្អែក​តាម​របកគំហើញ​ទាំងនោះ​។​បន្ទប់​ពី​រយៈពេល​១២​ខែ គណ​:​កម្ម​ការ​នឹង​បញ្ចប់​នីតិវិធី​ជាមួយនឹង​ការសំរេចចិត្ត​ចុងក្រោយ​ថា “​ថា​តើ​ត្រូវ​ដក ឬ​មិនត្រូវ​ដក​ប្រព​ន្ធ័​អនុគ្រោះ​ព័ន្ធ​” ហើយ​ក្នុងដំណាក់កាល​នេះដែរ​គណ​:​កម្ម​ការ​នឹង​ស​ម្រ​ច​អំពី​ទំហំ និង​រយៈ​ពេលដែល​ត្រូវ​ដក​។ ហើយ​ការដក​ណាមួយ​ត្រូវ​ចូល​ជា​ធរមាន​គឺ​រយៈពេល​៦​ខែ បន្ទាប់ពីនោះ​។​

  • បើ​ពិនិត្យ​ខ្លឹមសារ​នេះ​ច្បាស់លាស់​ណាស់ គ្មាន​ការព្យួរ​ណាមួយ​ទេ​ក្នុង​រយ​:​ពេល​១៨​ខែ​នេះ​!​។​
  • យើង​ក៏​គួ​សឿង​បឿ​ង​ប្រកាស​ស្វាគមន៍​ក្នុងការ​ចាប់ផ្តើម​នីតិវិធី​នេះ ព្រោះ​មាន​យន្តការ​ពិភាក្សា និង​ទទួលខុសត្រូវ​ច្បាស់លាស់​។​
  • ទំហំ​និង​រយៈ​ពេលដែល​ត្រូវ​ដក ក៏​គ្មាន​ការសំរេច​ណាមួយ​នៅឡើយ​ទេ អាច​ដក​ខ្លះ​តិចតួច ឬ​អាច​ដក​ច្រើន​មុខ ឬ​អាច​ដក​ទាំងស្រុង ឬ​ដោយ​ពន្យា​រយៈពេល​ណាមួយ​វា​អាស្រ័យ​លើ​ការ ចរចារ​និង​ពិភាក្សាគ្នា​។​

​ចំនុច​សំខាន់​មួយទៀត ក្រោយពី​មាន​យន្តការ​នេះ ប្រហែលជា​កន្លែង​ខ្លះ​ឬ​ចំនុច​ខ្លះ​ភាគី​កម្ពុជា​ជា​អ្នក ស្នើសុំ​លុប​ឬ​ដកចេញ​ក៏បាន​ដែរ ប្រសិនជា​ចំនុច​នោះ​ឬ​លក្ខខណ្ឌ​នោះ​ជា​ចំណង​រិត​បំពង​ករ​បស់ កម្ពុជា​ជាប់​រហូត​នោះ​។​

​ជារួម​ខាង​អឺរ៉ុប​ក៏មាន​អ្នក​ល្អ និង​អ្នក​មិនសូវ​ល្អ ជាមួយ​ខ្មែរ​ដែរ​ជា​លទ្ធផល​យ៉ាងណាៗ​មិនទាន់ ដឹង​ទេ ដូចនេះ​ក្រុមការងារ​កម្ពុជា ត្រូវ​មូរដៃអាវ​មូ​ជើងខោ​ចូល​ប្រយុទ្ធ​លើ​សម​ភូមិ​តស៊ូ​មតិ​នេះ​៕ ដោយ​: ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​