គិលានដ្ឋាន​មួយ​ខ្នង​របស់​កងពល​តូច​អន្តរាគមន៍​លេខ​១២៨ ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន សង់​បាន​៨៥​ភាគរយ​

1090
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន / ស្ទឹងត្រែង​៖ គិលានដ្ឋាន​របស់​កង​ពល​តូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិភាគ​ទី​១ ដែល​កំពុង​សាងសង់​បានសម្រេច​ប្រមាណ​៨៥​ភាគរយ​ហើយ​។ អគារ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បី​បម្រើសេវា​ព្យាបាល​ជូន បងប្អូន​កងទ័ព​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិតគ្នា​នោះ​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​កងទ័ព​នៅ​កងពលតូច​អន្តរាគមន៍​លេខ​១២៨​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​នាយ និង​ពលទាហាន​កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិភាគ​ទី​១ ដែល​បាន​នឹង​កំពុង​ឈរជើង​នៅ​តំបន់​អូ​អាឡៃ ឃុំ​ថ្មដា ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ព្រំប្រទល់​ជាមួយ​ប្រទេស​ឡាវ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចមក កាលពី​រសៀល​ថ្ងៃទី​៣០ មីនា ២០១៨​នេះ លោក​បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យមើល​អគារ​នេះ​ជាក់ស្តែង ដើម្បី​ជំរុញ​ដំណើរការ​នៃ​ការសាងសង់​អគារ​គិលានដ្ឋាន​នេះ ដំណើរការ​ទៅបាន​រលូន​ទៅតាម​អ្វីដែល​បានគ្រោង​ទុក​។ អគារ​គិលានដ្ឋាន​នេះ​មាន​ទីតាំង ស្ថិតនៅក្នុង​ទីប្រជុំជន​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​៕ L​