គីម កា​ដា​សៀន ថតរូប​ជុំ​គ្រួសារ មើលទៅ​ល្អឥតខ្ចោះ​ណាស់ ប៉ុន្តែ​អ្នកគាំទ្រ​ភ្នែក​មៀម មើលឃើញ​រូបនេះ​ជ្រួលច្របល់​ខ្លាំង​

1436
ចែករម្លែក
  • 63
    Shares

​គីម កា​ដា​សៀន បាន​ថតរូប​ជុំ​គ្រួសារ​គ្នា ៥ នាក់​របស់​នាង​ជា​លើកដំបូង រួមទាំង​កូនស្រី​ឈ្មោះ ឈី​កា​ហ្គោ បង្ហោះ​លើ​អ៊ី​ន​ស្តា​ក្រាម កាលពី​ថ្ងៃ​ពុធ​ទី ៤ មេសា​។ មើល​មួយ​ភ្លែត វា​ហាក់ដូចជា​រូបថត​គ្រួសារ​ល្អឥតខ្ចោះ​។

​ប៉ុន្តែ​ធាតុពិត វា​មិនល្អ​ឥតខ្ចោះ​នោះទេ គឺមាន​សភាព​ជ្រួលច្របល់​ហួស​ស្មាន​ទៅទៀត​។

​ម្តាយកូន​បី​រូបនេះ​បានសរសេរថា “​ខ្ញុំ​គិតថា អ្នក​រាល់គ្នា​មិន​យល់​នោះឡើយ​ថា​វា​លំបាក​យ៉ាងណា​ដើម្បី​ថតរូប​ជុំ​គ្រួសារ​ឱ្យបាន​ស្អាត​មួយ​សន្លឹក​។ នេះ​ជា​រូបយើង​ថត​បាន មុនពេល​កូន​ទាំងបី​ចាប់ផ្តើម​យំ​។ ខ្ញុំ​គិតថា ខ្ញុំ​ក៏បាន​យំ​ដែរ​”​។

​នៅលើ​ធ្វី​ត​ធឺ តារា​ស្រី​អាយុ ៣៧ ឆ្នាំ​រូបនេះ​បាន​ចង្អុល​ឱ្យដឹងពី​ភាពចលាចល​ខ្លះ​ក្នុង​រូបថត​នេះ​។ ជាក់ស្តែង បើ​មើល​ឱ្យ​កៀក​កូនប្រុស​តូច​អាយុ​២​ឆ្នាំ​របស់​នាង ឈ្មោះ សេន គឺ​ដឹង​ហើយ​ថា​កូន​នោះ​រកកល់​ចង់​យំ​កម្រិតណា​។

​នាង​កា​ដា​សៀន និយាយថា អ្នកគាំទ្រ​ភ្នែក​មៀម​ម្នា​ក់បាន​ប្រាប់​នាង​ថា បានឃើញ​ភស្តុតាង​ច្បាស់​នឹង​ភ្នែក​ស្រស់​នៃ​ចលាចល​ក្នុង​រូបថត​នេះ គឺ​កូនស្រី​ឈ្មោះ ន័​រ អាយុ ៤ ឆ្នាំ ឈរ​ជាន់​ជើង​ម្តាយ​នាង​៕ ដោយ៖ កញ្ញាដាលីស

រូបថត​ជុំគ្នា​របស់​គ្រួសារ​នាង​គីម​កា​ដា​សៀន តាមពិត​ជ្រួលច្របល់​ខ្លាំង​ហួស​ស្មាន