គីម ជុង​អ៊ុន​ទៅ​ទស្សនា​បាល់ទាត់​នៅ​វៀតណាម​! ការប្រកួត​ថ្ងៃ​១៥​ធ្នូ​នេះ វៀតណាម​ឬ​ម៉ាឡេស៊ី​ជា​ជើងឯក​AFF Cup?

823
ចែករម្លែក

​អ្នកគាំទ្រ​បាល់ទាត់​ម្នាក់ ដែលមាន​រូបរាង​ស្រដៀង​មេដឹកនាំ​កូ​រ៉​ខាងជើង​លោក គីម ជុង​អ៊ុន​បានបង្ហាញ​ខ្លួន​នៅតាម​ដង​វិថី​នៃ​ក្រុង​ហូ​ជី​មី​ញ កាលពី​វៀតណាម​ទៅលេង​​នៅ​ទឹកដី​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ក្នុងការ​ប្រកួត​ដណ្តើម​ពានរង្វាន់​AFF Cup​វគ្គ​ផ្តាច់​ព្រាត់​ជើង​ទី​១​។​

​អ្នកគាំទ្រ​បាល់​រាប់រយ​នាក់ ដែល​បាន​ជួបជុំគ្នា​ទស្សនាការ​ប្រកួត​តាម​ស្គ្រី​ន​នៅ​វិថី​ង្វៀន​វ៉េ កាលពី​យប់​ថ្ងៃ​អង្គារ បាន​ស្រែក​ពេល​ឃើញ​បុរស​ស្រដៀង​លោក​គីម ជុង​អ៊ុន​។​


គីម ជុង​អ៊ុន ក្លែងក្លាយ​បង្ហាញមុខ​នៅ​ក្រុង​ហូជីមិញ ដោយ​ចូលរួម​គាំទ្រ​ក្រុម​វៀតណាម

​​
​បុរស​ដែល​គេ​ជឿថា​មកពី​កូរ៉េខាងត្បូង​នេះ បាន​ស្លៀកពាក់​ដូច​មេដឹកនាំ​កូរ៉េខាងជើង គឺ​ពាក់​អាវធំ​ខ្មៅ​និង​កាត់សក់​ដូច​លោក​គីម​។​

​សូម​រំលឹកថា វៀតណាម​បាន​ប្រកួត​ស្មើ​ម៉ាឡេស៊ី​២-២ នៅ​កីឡដ្ឋាន​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ទោះជា​បាន​នាំមុខ​ម្ចាស់ផ្ទះ​មុន​២-០​។​ក្នុងការ​ប្រកួត ដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​ទៅ​ទស្សនា​ដោយផ្ទាល់ ក្រុម​ម៉ាឡេស៊ី​បាន​តាម​ស្មើ​វិញ​នៅ​តង់​ទី​២ និង​បាន​លេង​ល្អ​ជាងតង់​ទី​១​ដែល​ធ្វើអោយ​ក្រុម​វៀតណាម​ភ័យ​បុក​ពោះ​ម្តងៗ​។​

​ឥឡូវ​នៅ​ថ្ងៃ​សៅ​រិ៍​ទី​១៥​ធ្នូ​នេះ វៀតណាម​សង្ឃឹម​ឈ្នះ​ច្រើន​ដោយ​ខ្លួន​ត្រូវ​ទទួល​ក្រុម​ម៉ាឡេស៊ី​នៅ​កីឡដ្ឋាន​ជាតិ​មី​ឌិ​ញ ក្នុង​ក្រុង​ហាណូយ​។​

​សំរាប់​ការប្រកួត​ជើង​ទី​២​និង​ផ្តាច់​ព្រាត់​នេះ អ្នកគាំទ្រ​វៀតណាម​ច្បាស់​ជា​ចេញមក​ទស្សនា​និង​គាំទ្រ​ក្រុម​របស់ខ្លួន​យ៉ាង​ភ្លូកទឹកភ្លូកដី​ជាមិនខាន ដែលជា​ហេតុ​ន​នាំអោយ​​សមត្ថកិច្ច​ចាត់វិធានការ​កេណ្ឌ​កម្លាំង​ប៉ូលិស​រៀបចំ​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​។​

​អាជ្ញាធរ​ក្រុង​ហូជីមិញ បានប្រកាស​ហាម​រថយន្ត​ធំ រថយន្ត​តាក់ស៊ី​និង​រថយន្ត​ជិះ​ហោរ​អបអរ​ចូលក្នុង​ទីក្រុង​ចាប់ពី​ម៉ោង​៧​កន្លះ​យប់​ដល់​ពាក់​កណ្តាលយប់​ថ្ងៃ​សៅ​រិ៍​។​ប៉ូ​លិស​​​ ក៏​​​បង្កើន​ការ​ល្បាត​តាម​ដង​វិថី​និង​តាម​ហាង​កាហ្វេ ព្រមទាំង​កន្លែង​ជួបជុំ​ផ្សេងៗ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ ពេល​ក្រុម​វៀតណាម​ប្រកួត​ជាមួយ​ក្រុម​អាស៊ី​ដទៃទៀត បណ្តា​វិថី​ក្នុង​ក្រុង​តែង​ពោរពេញ​ដោយ​អ្នកគាំទ្រ​ក្នុងពេល​វីរបុរស​របស់គេ​តស៊ូ​ធ្វើដំណើរ​​មកកាន់​ការប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់នៃ​AFF Cup​។​

​សូមបញ្ជាក់ថា តាំង​ពីមុនមក ក្រុម​វៀតណាម​មិនដែល​ស្គាល់​ចាញ់​ទេ​ក្នុង​១៤​ប្រកួត ក្នុងនោះ​៧​ស្មើ និង​៧​ឈ្នះ ជាការ​ប្រកួត​មិនដែល​ចាញ់​យូរ​បំផុត​នៅក្នុង​បាល់ទាត់​អន្តរ​ជាតិ ,នេះ​បើតាម​សារព័ត៌មាន​កីឡា​Fox Sports៕ដោយ:វាសនា

អ្នក​គាំទ្រ​វៀតណាម​តែង​ចេញមក​អបអរ​តាម​ដង​វិធី មាន​ទាំង​ជិះឡាន​ជិះ​ម៉ូតូ​ហែ​និង​ផ្លុំត្រែ​តាម​ដងផ្លូវ​