គីម ជុង​អ៊ុន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​ការដាក់ទណ្ឌកម្ម​អាម៉េរិក​ខណៈ​ដែល​ជិះសេះ​ឡើង​ភ្នំ​ដ៏​ខ្ពស់​បំផុត​នៃ​ប្រទេស​នេះ​

196
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ប្រឈម​នឹង​ការ​ការដាក់ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​លើ​ប្រទេស​របស់​លោក​នៅ​ក្នុង​របា​យ​ការណ៍​តាម​ប្រព័ន្ធ​​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែ​តុលា​នេះ រួមជាមួយ​នឹង​រូបភាព​ឃោសនា​អំពី​លោក​ដែល​ជិះសេះ​ស​ដែល​ត្រូវ​គេ​មើលឃើញ​និង​អាច​ដឹង​ជា​មុន​ថា​ជា​ការសម្រេចចិត្ត​សំខាន់​មុន​​ការ​កំណត់​ពេល​ផ្ទាល់ខ្លួន​របស់​លោក​អំពី​កិច្ចចរចា​នុយក្លេអ៊ែរ​ផុតកំណត់​នោះ​។​

​រូបភាព​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ប្រទេស​របស់​លោក​បាន​បង្ហាញ​លោក​គីម ជុង អ៊ុន ជិះ​សេះស​ឡើង​ភ្នំ​Paektu​ដែល​គ្របដណ្តប់​ដោយ​ព្រិល​ទឹកកក ហើយ​ទីតាំង​និង​​សត្វ​សេះ​នេះ​ជា​និមិត្តរូប​ជាប់ទាក់ទង​នឹង​ការដឹកនាំ​នៃ​វង្ស​ត្រកូល​ក្រុមគ្រួសារ​របស់​លោក គីម ជុង អ៊ុន​។​

​ភ្នំ​ដែល​ស្ថិត​នោះ​ចំណុច​ខ្ពស់បំផុត​នៅ​ឧបទ្វីប​កូរ៉េ​នេះ​គឺជា​ទឹកដី​ពិសិដ្ឋ​សម្រាប់​ប្រជាជន​កូរ៉េ​ខាងជើង​ហើយ លោក គីម ជុង អ៊ុន បាន​ទៅលេង​នៅ​តំបន់​ភ្នំ​នេះ​នៅ​មុនពេល​​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​កាលពី​ពេលមុនៗ ដូចជា​ការប្រហារជីវិត​ឪពុកមា​ដ៏​មាន​ឥទ្ធិពល​របស់​លោក​កាលពី​ឆ្នាំ ២០១៨ និង​ការចាប់ផ្តើម​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​រូបភាព​និង​អត្ថាធិប្បាយ​របស់​លោក គីម ជុង អ៊ុន នេះ ត្រូវបាន​ចេញ​ផ្សាយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការចរចា​នុយក្លេអ៊ែរ​លើកដំបូង​របស់​ប្រទេស​របស់​លោក​ជា​មួយ​សហ​រដ្ឋ​អាម៉េរិក​​ក្នុង​រយៈពេល​ជាង​៧​ខែ ទទួល​ការបរាជ័យ​។​

​បណ្តាញ​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ប៉ាន់ស្មាន​ភ្លាមៗ​ថា លោក គីម ជុង អ៊ុន ប្រហែល​ជា​កំពុង​ពិចារណា​លើ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការទាក់ទង​ជាមួយ​សហរដ្ឋ​អាម៉េរិក​ពីព្រោះ​​លោក​ធ្លាប់​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រកាន់​ជំហរ​ថ្មី​ដើម្បី​សង្គ្រោះ​ការទូត​ដែល​ជាប់គាំង​នៅ​កាលពី​ចុង​ខែ​ធ្នូ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​KCNA​របស់​កូរ៉េ​ខាងជើង​បាន​និយាយថា ” ដោយ​ស្ថិត​នោះ​លើ​ខ្នង​សេះ នៅ​កំពូលភ្នំ​Paektu​នោះ​លោក​មាន​អារម្មណ៍​ជ្រាលជ្រៅ​អំពី​ផ្លូវ​នៃ​ការតស៊ូ​ដ៏​លំបាក​​ដែល​លោក​បាន​តស៊ូ​ដើម្បី​បុព្វហេតុ​ដ៏​អស្ចារ្យ​នៃ​ការកសាង​ប្រទេស​ជាមួយ​នឹង​ជំនឿ​ជឿជាក់​ហើយ​រឹង​មាំ​ដូចជា​ភ្នំ Paektu នេះដែរ​” ៕ ដោយ​៖​សុខា​/sn

រូបភាព​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​កូរ៉េខាងជើង នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែ​តុលា​នេះ បង្ហាញ​លោក គីម ជុង អ៊ុន ជិះ​សេះស​ឡើង​ភ្នំ​Paektu ដែល​គ្របដណ្តប់​ដោយ​ព្រិល​​ទឹកកក​