គីម ជុង​អ៊ុន បង្ហាញ​ការពេញចិត្ត​បន្ទាប់ពី​ទទួល​លិខិត​ពី​ដូ​ណា​ល់​ត្រាំ​នៅមុន​ជំនួប​កំពូល​លើក​ទី​២

488
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែមករា​ថា​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​​ទទួលបាន​លិខិត​មួយ​ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅមុន​កិច្ច​ជំនួប​កំពូល​លើក​ទី​២​រវាង​មេដឹកនាំ​ទាំង​២​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​និយាយថា លោក គីម ជុង​អ៊ុន កំពុង​ត្រៀមខ្លួន​សម្រាប់​កិច្ច​ជំនួប​កំពូល​នេះ​។ នេះ​ជាការ​ធ្វើ​សេចក្តីអធិប្បាយ​ដំបូង​របស់​​ប្រទេស​ឯកោ​មួយ​នេះ​អំពី​ជំនួប​ចរចា​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយនេះ​។​

​លិខិត​នេះ​ត្រូវបាន​ប្រគល់ឱ្យ​លោក គីម ជុង​អ៊ុន ដោយ​មនុស្ស​ជំនិត​ដៃស្ដាំ​របស់ លោក គឺ លោក គីម យ៉ុង ឆុ​ល ដែល​បាន​ជួប លោក ដូ​ណា​ល់​ត្រាំ​នៅ​សេត​វិមាន​​កាលពី​សប្តាហ៍​មុន ខណៈពេលដែល​ប្រទេស​ទាំង​២​នេះ​បាន​ស្វែងរក​កិច្ចព្រមព្រៀង​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​បន្ធូរបន្ថយ​អរិភាព​ជាច្រើន​ទសវត្សរ៍​​មកនេះ​៕ដោយ៖សុខា/sn

លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ជា​លើក​ទី​១​នៅ​សិង្ហ​បុរី កាលពី​ខែមិថុនា ឆ្នាំមុន​