គីម ជុង​អ៊ុន បញ្ជូន​មន្ត្រី​អោយទៅ​ប្រគល់​លិខិត​ជូន វ្ល៉ា​ឌី​មៀរ ពូ​ទីន​បន្ទាប់ពី​ត្រូវបាន​អញ្ជើញ​ទៅ​ក្រុង​ម៉ូស្គូ​

3200
ចែករម្លែក

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ត្រូវបាន​ប្រគល់ឱ្យ​នូវ​លិខិត​មួយ​ដែល​ត្រូវបាន​សរសេរ​ដោយ​លោក គីម ជុង អ៊ុន ក្នុងជំនួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ម្នាក់​​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៥​ខែមិថុនា​នៅ​ក្រុង​មូ​ស្គូ​។​

​លិខិត​នេះ​ត្រូវបាន​ប្រគល់ឱ្យ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​នៅ​ទីក្រុង​ម៉ូស្គូ​ដោយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង លោក គីម យ៉ុង ណា​ម ( Kim Yong Nam)​ដែលជា​ប្រមុខ​ដឹកនាំ​សភា​​ប្រជាជន​ជាន់ខ្ពស់​នៅ​កូរ៉េខាងជើង​។​

​ការប្រគល់​លិខិត​នេះ​កើតឡើង ស្រប​ពេលដែល​មេដឹកនាំ​កូរ៉េខាងជើង​នេះ ត្រូវបាន​អញ្ជើញ​អោយមក​កាន់​ប្រទេស​រុស្ស៊ី នៅ​ចុង​ឆ្នាំនេះ​។​

​អ្វី​ដែលជា​ខ្លឹមសារ​ក្នុង​លិខិត​នេះ មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​ការអញ្ជើញ​ទៅ​ទីក្រុង​មូ​ស្គូ​កើតឡើង តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី មេដឹកនាំ​កូរ៉េខាងជើង​នេះ​ បានធ្វើ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិម​នៅ​ប្រទេស​សិង្ហ​បុរី​។​

​មេដឹកនាំ​រុស្ស៊ី​នេះ បាន​សរសើរ​កិច្ច​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ដោយ​បន្ថែមថា​វា​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ​ដែលថា នេះ​ជាការ​ជំហាន​​ដំបូង​ឆ្ពោះ​ឆ្ពោះទៅរក​ដំណោះស្រាយ​ដ៏​ជឿនលឿន​”៕​ដោយ​៖​សុខា​/sn

​​លោក គីម យ៉ុង ណា​ម ប្រគល់​លិខិត​នេះ ទៅ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ក្នុងអំឡុង​ជំនួប​នៅ​ទីក្រុង​មូ​ស្គូ​

#