គីម ជុង​អ៊ុន បញ្ជូន​សារ​ទៅ ដូ​ណា​ល់ ត្រាំ អំពី​ការចរចា​អាវុធ​នុយក្លេអ៊ែរ​

473
ចែករម្លែក

​កាសែត​កូរ៉េខាងត្បូង Chosun Ilbo​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​៣១​ខែធ្នូ ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​បាន​បញ្ជូន ” សារ​សម្របសម្រួល​”​មួយ​ទៅកាន់​​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ អំពី​ការចរចារ​នុយក្លេអ៊ែរ​ដែល​បាន​ជាប់គាំង​នេះ​។​

​កាសែត Chosun Ilbo ដែល​បាន​ដកស្រង់​ប្រភពព័ត៌មាន​ការទូត​បាន​និ​យ​យា​ថា សារលិខិត​របស់លោក គីម ជុង​អ៊ុន ទៅ លោក​ដូ​ណា​ល់ ត្រាំ​ត្រូវបាន​បាន​ញ្ជូ​ន​ទៅ ​កាលពី​ថ្ងៃ​សុក្រ តាម​បណ្តាញ​មួយ​ដែល​មិនបាន​បញ្ជាក់​។

​កាសែត​នេះ មិនបាន​បញ្ជាក់​អំពី​ខ្លឹមសារ​លម្អិត​អំពី​សារលិខិត​នេះ​ទេ ប៉ុន្តែ​បាន​និយាយថា វា​ទាក់ទង​នឹង​កិច្ចចរចា​អាមេរិក​-​កូរ៉េខាងជើង ។​

​កាលពី​ថ្ងៃអាទិត្យ ការិយាល័យ​របស់ លោក មូ​ន ជែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា លោក គីម ជុង​អ៊ុន បាន​ផ្ញើលិខិត​មួយ​ទៅ​សម​ភាគី​របស់លោក​គឺ លោក លោក មូ​ន ជែ​អ៊ី​ន ដោយ​និយាយថា លោក​ចង់​ធ្វើ​ជំនួប​កំពូល​បន្ថែមទៀត​រវាង​កូរ៉េ​ទាំង​២​នៅ​ឆ្នាំក្រោយ ដើម្បី​សម្រេចបាន​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧ​ប​​ទ្វីប​កូរ៉េ​។​

​ទាំង​ក្រសួងការបរទេស​អាមេរិក​និង​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​សេ​អ៊ូ​ល​មិន​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​សារលិខិត​របស់​មេ​ដឹក​កូរ៉េខាងជើង ទៅកាន់​ប្រធានាធិបតី​​អាមេរិក​នេះ​ទេ នៅពេលដែល​ត្រូវបាន​ទាក់ទង​សួរ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​Reuters​។​

​នៅក្នុង​កិច្ច​ជំនួប​កំពូល​ជាមួយ លោក ដូ​ណា​ល់ ត្រាំ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​លោក គីម ជុង​អ៊ុន​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយ​​ក្លេ​អ៊ែរ​៕ដោយ៖សុខា/sn

បន្ទាប់ពី​មាន​ជំនួប​នៅ​សិង្ហ​បុរី​រវាង ដូ​ណា​ល់​ត្រាំ និង​គីម ជុង​អ៊ុន មក​នោះ ភាពជឿនលឿន​អំពី​ការចរចា​អំពី​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង បាន​ជាប់គាំង​