គីម ជុង អ៊ុន ថា ” ជំនួប​ជាមួយ ដូ​ណា​ល់ ត្រាំ ជា​ឱកាស​ប្រវត្តិសាស្ត្រ​ដើម្បី​បង្កើត “​អនាគត​ដ៏​ល្អ “

2999
ចែករម្លែក

ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋ របស់ កូរ៉េខាងជើង កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ១០ ឧសភា បាន រាយការណ៍ ថា មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន សម្តែង ការអបអរ សាទរ ដោយ ចាត់ទុក ជំនួប ដែល គ្រង ទុក ជា មួយ ប្រធានាធិបតី អាមេរិក លោក ដូ ណា ល់ ត្រាំ ថា ជា ” ប្រវត្តិសាស្ត្រ ” នៅក្នុង អំឡុង ជំនួប ជាមួយ លោក ម៉ៃ ផ ម ផេវ អ្នកការទូត ជាន់ខ្ពស់ របស់ សហរដ្ឋ អាមេរិក នៅ ទីក្រុង ព្យុង យ៉ាង ។

លោក គីម ជុង អ៊ុន ដែល ស្ថិតនៅ ចំ កណ្តាល នៃ ការទូត ដ៏ សកម្ម ខណៈ ដែល សហគម ន៍ អន្តរជាតិ ចាំមើល ការកាត់បន្ថយ កម្មវិធី នុយក្លេអ៊ែរ របស់ កូរ៉េខាងជើង នោះ បាន និយាយថា កិច្ច ជំនួប កំពូល របស់ លោក ជាមួយ លោក ដូ ណា ល់ ត្រាំ នឹង ក្លាយ ជា ការ ជំនួប ជា ប្រវត្តិសាស្ត្រ និង ជា ជំហាន ទី មួយ ដ៏ ល្អ ។

នៅក្នុង សេចក្តីអធិប្បាយ ដែល បាន ចុះផ្សាយ នៅ លើ ទីភ្នាក់ងារ សារព័ត៌មាន KCNA របស់ កូរ៉េ ខាងជើង នោះ លោក គីម ជុង អ៊ុន បាន និយាយថា វា នឹង ជួយ ជំរុញ ឱ្យ ស្ថានភាព នៅ ឧបទ្វីប កូរ៉េ មាន ភាពល្អប្រសើរ ឡើង និង កសាង អនាគត ល្អ ។

លោក ម៉ៃ ផ ម ផេវ រដ្ឋមន្ត្រីការបរទេស អាមេរិក នេះ បាន ស្ថិតនៅ កូរ៉េខាងជើង ដើម្បី ពិភាក្សា អំពី ការរៀបចំ សម្រាប់ កិច្ច ជំនួប កំពូល នេះ ដែល ត្រូវបាន គេ រំពឹងថា នឹងធ្វើ ឡើង នៅក្នុង រយៈពេល ប៉ុន្មាន សប្តាហ៍ ទៀត នេះ ហើយ ក៏ ពិភាក្សា ផងដែរ អំពី ការដោះលែង ជនជាតិ អាមេរិក ៣ នាក់ ដែល ត្រូវបាន ឃុំខ្លួន នៅ ប្រទេស កូរ៉េខាងជើង នេះ ។

យោងតាម KCNA បានឱ្យដឹងថា លោក គីម ជុង អ៊ុន និយាយថា លោក បាន ផ្តល់ ការលើកលែងទោស ដល់ បុរស ទាំង ៣ នាក់ នេះ ដែល ត្រូវបាន ចាប់ឃុំខ្លួន នៅ ប្រទេស កូរ៉េខាងជើង ចំពោះ អំពើ អរិភាព របស់ ពួកគេ ប្រឆាំង កូរ៉េខាងជើង ។

ការ ធ្វើ ដូចនេះ ត្រូវបាន គេ មើលឃើញថា ជា ជ័យជម្នះ ការទូត សម្រាប់ រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន និង លុបបំបាត់ ឧបសគ្គ ចម្បង ចុង ក្រោយ សម្រាប់ កិច្ច ជំនួប កំពូល រវាង គូ សត្រូវ សង្គ្រាមត្រជាក់ នេះ ៕ដោយ៖សុខា/sn

លោក ម៉ៃ ផ ម ផេវ ស្ថិត នៅក្នុង ជំនួប ពិភាក្សា ជាមួយ លោក គីម ជុង អ៊ុន នៅ កូរ៉េខាងជើង