គឹម យ​ន ហៅ ភាព នៅ​មន្ទីរ​ពិសោធ​ធ្វើ​ថ្នាំពេទ្យ​ព​-៣១ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​តែមាន​អត្ត​ច​រិ​ក​ម្ញ៉ិ​ម្ញ៉​ក់ ចូលចិត្ត​សប្បាយ ភ្លើតភ្លើន ចចេស មានៈ និង​រឹងរូស​

4474
ចែករម្លែក
  • 232
    Shares

ដោយ ឆេង វ៉េង អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត (​ស្រង់​ចេញពី​ឯកសារ​លេខ J00042)៖

គឹម យ​ន ហៅ ភាព ជា​អ្នកទោស​នារី កើត​នៅ​ភូមិ​សំបួរ ឃុំ​ត្បូង​ក្រពើ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ឪពុក​របស់ ភាព ឈ្មោះ គូ ជា ធ្វើស្រែ និង​ម្តាយ​ឈ្មោះ ភឿ​ក (​ស្លាប់​)​។ ភាព មាន​បងប្អូន​ចំនួន​៥​នាក់ ប្រុស​៤​នាក់ និង​ស្រី​ម្នាក់​។ ក្នុង​របប​ខ្មែរក្រហម ភាព បម្រើ​ការងារ​នៅ​មន្ទីរ​ពិសោធ​ធ្វើ​ថ្នាំពេទ្យ​ព​-៣១ និង​ត្រូវ​ខ្មែរក្រហម​ចាប់ខ្លួន​ពីបទ​បម្រើ​សកម្មភាព​ឲ្យ​ខ្មាំង​ក្បត់​នឹង​បដិវត្តន៍ និង​បាន​បញ្ជូនមក​មន្ទីរ​ស​-២១ ដើម្បី​សួរចម្លើយ​។ ចម្លើយសារភាព​របស់ ភាព មាន​ចំនួន​៣២​ទំព័រ សួរ​ដោយ​សម​មិត្ត សុង និង​ចម្លង​ចេញពី​ខ្សែអាត់​ដោយ​ឈ្មោះ​សម​មិត្ត ស៊ឹ​ន​។ តាមរយៈ​ចម្លើយសារភាព​បានបញ្ជាក់​ឲ្យ​ដឹងថា ភាព គឺជា​នារី​ដែលមាន​អត្ត​ច​រិ​ក​បុគ្គល​ក្រាស់ ម្ញ៉ិ​ម្ញ៉​ក់ ចូលចិត្ត​សប្បាយ ភ្លើតភ្លើន ចចេស មានៈ និង រឹងរូស​។

​ខាងក្រោម​នេះ ជា​ប្រវត្តិ​រឿងរ៉ាវ​ផ្សេងៗ​ដែល​កើតមានឡើង​នៅក្នុង​ខ្សែជីវិត​របស់ ភាព ចាប់តាំងពី​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​បដិវត្តន៍​រហូតដល់​ថ្ងៃ​អង្គការ​ចាប់ខ្លួន ៖

​ភាព បាន​ចូល​បម្រើ​បដិវត្តន៍​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​១៩៧៣​។ ក្នុងខណៈ​ពេលធ្វើការ​នៅក្នុង​អង្គភាព​មន្ទីរ​ពិសោធ​ធ្វើ​ថ្នាំពេទ្យ​ព​-៣១ ភាព ត្រូវបាន​ឈ្មោះ អ៊ុំ ម៉ុ​ល ហៅ ថន អូសទាញ​ឲ្យ​ចូល​បម្រើ​ក្នុង​សកម្មភាព​ក្បត់​បដិវត្តន៍​បាន​ដោយ​ប្រើ​មនោសញ្ចេតនា ភាពស្និទ្ធស្នាល និង​ការ​រាប់អាន​ជិតស្និទ្ធ​។ ពាក្យសំដី និង​អាកប្បកិរិយា​ទន់ភ្លន់ ផ្អែមល្ហែម​ទាំង​ប៉ុន្មាន​ខាងលើ បានធ្វើ​ឲ្យ ភាព ស្រឡាញ់ ទុកចិត្ត ជឿជាក់​ទាំងស្រុង​ទៅលើ ថន ដែលជា​មេដឹកនាំ​ក្បត់​នៅក្នុង​មន្ទីរពេទ្យ​ព​-៣១​។ ដោយ​យល់ថា ភាព ជឿជាក់​មកលើ​ខ្លួន​ទាំងស្រុង​ហើយ ថន ក៏បាន​ប្រគល់​នារី ភាព ឲ្យ​ទៅ​ឈ្មោះ ណា​ង ដែលជា​បក្ខពួក​របស់​ខ្លួន​គ្រប់គ្រង​ដោយផ្ទាល់​។ ជា​បន្តបន្ទាប់ ថន តែង​ផ្តល់​ជា​របស់របរ​សម្ភារ​ម​ក​ឲ្យ ភាព តាមរយៈ​ឈ្មោះ ណា​ង មានដូចជា សាប៊ូ​, សារុងពុម្ព​, ក្រណាត់​តេ​តា​រុង​ពណ៌​ខ្មៅ និង​អាវ​ក្នុង​ជាដើម​។ ពេល​យក​សម្ភារ​មក​ឲ្យ ភាព ណា​ង បាន​និយាយថា “​នេះ​ជា​សម្ភារ​ដែល​អង្គ​ការផ្តល់​ឲ្យ​មិត្ត ក្នុង​គុណបំណាច់​ដែល​មិត្ត​បាន​លះបង់​អ្វីៗ​ទាំងអស់​ដោយ​ប្តេជ្ញា​ខ្ពស់​ចំពោះ​អង្គការ​។ ឥឡូវនេះ មិត្ត​នៅក្រោម​ការដឹកនាំ​របស់​ខ្ញុំ មិត្ត​ត្រូវគោរព​តាម​បទបញ្ជា​របស់ខ្ញុំ ហើយនឹង​គោរព​បង ថន ផង​”​។​

​ជា​បន្តបន្ទាប់ ក្នុងការ​ស្លថ្នាំ​ពេទ្យ ណា​ង បាន​យក ភាព ធ្វើការ​ជាមួយ​ខ្លួន​ជាប់​តែ​ពីរ​នាក់ ទាំង​ការ​លាយថ្នាំ និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​។ ថ្ងៃមួយ ពេលធ្វើការ​លាយ​សេរ៉ូម​ស្ងាត់​តែ​ពីរ​នាក់ ណា​ង បាន​និយាយប្រាប់ ភាព ថា “​អង្គការ​បានប្រគល់​ភារកិច្ច​ធំ​មួ​យមក​ឲ្យ​ខ្ញុំ​ទទួលខុសត្រូវ តែ​មុននឹង​ប្រគល់​ការងារ​ឲ្យ​ធ្វើ ខ្ញុំ​ត្រូវ​លែងប្រពន្ធ​ឈ្មោះ ណាត សិន ព្រោះ ណាត ជា​កូន​ចិន​មកពី​កំពង់ចាម​”​។ ភាព បាន​សួរ ណា​ង វិញ​ថា “​បើ​បង​លែងប្រពន្ធ តើ​បង​យក​នរណា​វិញ​?”​។ ណា​ង បាន​ឆ្លើយ​ប្រាប់ ភាព វិញ​ថា ខ្លួន​យក​អ្នក​ដែល​នៅ​ជិតៗ​នេះ ព្រោះ​បានស្នើ​អង្គការ​រួចហើយ​។ ចាប់តាំងពី​ពេលនោះ​មក ភាព មិនសូវ​ហ៊ាន​មើលមុខ ណា​ង ចំ​ទេ ព្រោះ​មានចិត្ត​អៀន​នឹង ណា​ង តែ​ចូលចិត្ត​និយាយ​លេង​ជាមួយគ្នា​ស្និត​ស្នាល​។ ក្រោយមក ពេល​ចូលធ្វើការ​លាយ​សេរ៉ូម ណា​ង បាន​ហៅ ភាព ឲ្យ​មក​ធ្វើការ​ជាមួយ​ហើយ​បាន​បិទទ្វារ​ដោយ​ចងខ្សែ​លួស​ពី​ខាងក្នុង​ផង​។ បន្ទាប់មក ណា​ង ចាក់​ស្រា​ផឹក ហើយ​បាន​ហុច​សៀវភៅ​រឿង​មួយ​ក្បាល​ឲ្យ​ទៅ ភាព ដោយបាន​និយាយថា ជា​ឯកសារ​របស់​បង ថន ផ្ញើ​ឲ្យ ហើយ​បានស្នើ​ឲ្យ ភាព អាន​ឲ្យ​ខ្លួន​ស្តាប់​។ ភាព ក៏បាន​ទទួល​សៀវភៅ​ប្រលោមលោក “​រឿង បង​ស្រឡាញ់​តែ​អូន​មួយ​នាក់​” មក​អាន តែ​អាន​រដិបរដុប​ព្រោះ​មិនសូវ​ចេះអក្សរ​។ ពេលនោះ ណា​ង បាន​ហុច​កែវស្រា​ឲ្យ​ទៅ​នារី ភាព ដោយបាន​និយាយថា មិត្ត​ហូប​ថ្នាំ​នេះ​សិន​ទៅ​ទើប​មើល​អក្សរ​ដាច់​។ ភាព បាន​ផឹកស្រា​ដែល ណា​ង ឲ្យ​អស់​កន្លះ​កែវ រួច​ហើយក៏​អាន​បន្តទៀត​។ ពេល​ស្រា​ចូលក្នុង​ខ្លួន​ភ្លាម បានធ្វើ​ឲ្យ ភាព ទន់​ដៃ ទន់​ជើង​និង​បើកភ្នែក​លែងរួច​។ ភ្លាមនោះ ណា​ង ក៏បាន​ចាប់រំលោភ​លើ​រាងកាយ​របស់ ភាព រហូត​បា​នស​ម្រ​ច​តាម​បំណង​។ បន្ទាប់មក ណា​ង បាន​ឲ្យ​ថ្នាំ​ពីរ​គ្រាប់​ទៅ​នារី ភាព លេប ហើយ​បាន​និយាយថា “​មិត្ត​ត្រូវ​លាក់​ការណ៍​ឲ្យ​មែនទែន ព្រោះនេះ​ជា​បទបញ្ជា​របស់​អង្គការ​កងពល បើសិនជា​បែកការណ៍ គឺ​មិត្ត​ត្រូវស្លាប់ ព្រោះ​កងពល​បញ្ជា​មក​ដាច់ខាត​”​។ នៅ​ថ្ងៃ​ដដែល​នោះដែរ នៅវេលា​យប់ ថន បានមក​ជួប ណា​ង ប្រហែល​មួយ​ម៉ោង រួច​បាន​ហៅ​នារី ភាព មក​ធ្វើ​ការអប់រំ​ថា “​មិត្ត​មាន​ជំហរ​លះបង់​ខ្ពស់​ណាស់ ត​ទៅមុខទៀត មិត្ត​ត្រូវ​លះបង់​ឲ្យ​រឹតតែ​ដាច់ខាត​តទៅទៀត ហើយ​បើ​មិត្ត​ដឹង​រឿង​អី ស្នើ​មិត្ត​ស្ងាត់​បំផុត (​រក្សា​ការសម្ងាត់​) បើ​មិត្ត​ធ្វើតាម​ការណែនាំ​នេះ មិត្ត​នឹងមាន​អនាគត​ភ្លឺស្វាង ត្រ​ចេះ​ត្រចង់​”​។ នារី ភាព បាន​សួរ​ទៅ ថន ថា “​តើ​បង​ឲ្យ​ខ្ញុំ​លះបង់​យ៉ាងម៉េច​?” ថន បាន​តប់​វិញ​ថា “​គឺ​ដូច​មិត្ត​បាន​អនុវត្ត​ហើយ​”​។ ថន និយាយបាន​ត្រឹមនេះ​ក៏​សើច​ដាក់​នារី ភាព នារី ភាព ក៏​រត់គេច​ចេញទៅ​។

​ចាប់តាំងពី​ពេលនោះ​មក នារី ភាព បាន​លង់ខ្លួន​តាម​ឈ្មោះ ណា​ង​។ ក្រោយមក ប្រពន្ធ​របស់ ណា​ង ឈឺ ពេលនោះ ណា​ង ក៏បាន​ណែនាំ​ឲ្យ​នារី ភាព លាយ​សេរ៉ូម​យកទៅ​ចាក់​ឲ្យ​ប្រពន្ធ​របស់ខ្លួន​។ ពេល​ព្យួរសេរ៉ូម​បានតែ​ប្រាំ​នាទី ណាត ក៏​ប្រកាច់​។ នារី ភាព បាន​រត់​មក​ប្រាប់ ណា​ង ហើយ បាន​ប្រាប់ថា “​សេរ៉ូម​ហ្នឹង ពេល​ព្យួរ​ទៅ​ប្រកាច់​អីចឹង​ទើបបានជា​”​។ នារី ភាព បាន​វិល​មក​កន្លែង​អ្នកជំងឺ​វិញ ពេលនោះ ភាព បានឃើញ ឈ្មោះ ឡយ កំពុងតែ​ដោះ​សេរ៉ូម​ចេញពី ណាត ហើយ​បាន​និយាយ​មកកាន់ ភាព ថា “​សេរ៉ូម​នេះ​ទុក​សម្រាប់​ចាក់​តែ​កម្មាភិបាល​ពិសេសៗ​ទេ ដូច​មិត្ត ណាត មិនត្រូវ​ចាក់​សេរ៉ូម​នេះ​ឲ្យ​ទេ​”​។ បន្ទាប់មក ឡយ បាន​យក​ថ្នាំ​មកចាក់​ឲ្យ​មិត្ត ណាត ទើប ណាត លែង​ប្រកាច់ ហើយ​អ្នក​ទាំងពីរ​ក៏​បែក​គ្នា​ទៅ​។​

​រៀងរាល់ថ្ងៃ ណា​ង តែង​អប់រំ​នារី ភាព ឲ្យ​រក្សា​ការណ៍​សម្ងាត់ និង​លាក់​ការណ៍​ឲ្យ​ជាប់ បើ​បែកការណ៍​សម្ងាត់​គឺ​ត្រូវស្លាប់​។ ចាប់តាំងពី​នារី ភាព បាន​ខូច​សីលធម៌​ជាមួយ ណា​ង មក ភាព​ស្រឡាញ់ ណា​ង កាន់តែខ្លាំង​ឡើងៗ រហូតដល់​លួច​លបមើល ណា​ង ធ្វើ​គ្រប់​សកម្មភាព រហូតដល់​មានគំនិត​ចង់​សម្លាប់​ប្រពន្ធ​របស់ ណា​ង ទៀត តែ​មិនទាន់​បានធ្វើ​សកម្មភាព​នៅឡើយ​ទេ​។ ក្រោយមក ណា​ង បាន​ទាក់ទង​ជាមួយ​នារី ស្រ៊ី​ម និង​បាន​ខូច​សីលធម៌​ជាមួយគ្នា​ទៀត ដោយ​នារី ភាព បានឃើញ​ផ្ទាល់​នឹង​ភ្នែក​។ ចាប់តាំងពី​ពេលនោះ​មក នារី ភាព ខឹង​នឹង ណា​ង យ៉ាងខ្លាំង​ដោយ ណា​ង ក្បត់​នឹង​ពាក្យសន្យា​របស់ខ្លួន​។ នារី ភាព ហាក់​មានការ​អស់សង្ឃឹម​ចំពោះ ណា​ង ហើយ​ក៏បាន​រាយការណ៍​ពី​សកម្មភាព​របស់ ណា​ង ដែល​បាន​នាំ​មនុស្ស​ចម្លែក​ចូលក្នុង​មន្ទីរ​ពិសោធ​ជូន​អង្គការ​។ ពេល​បន្ទាប់មក ថន បាន​ហៅ​នារី ភាព ទៅ​សម្លុត​នៅផ្ទះ​ជិត​ផ្លូវ​ប្រជាធិបតេយ្យ ហើយ​បានធ្វើ​ការអប់រំ​នារី ភាព បន្ថែមទៀត​។ ចាប់ពីពេលនោះ​មក នារី ភាព ក៏​លែង​រាយការណ៍​ពី​រឿង​អ្វី​ទាំងអស់​ជូន​អង្គការ និង​បាន​អនុវត្ត​សកម្មភាព​ក្បត់​តាម​បញ្ជា​របស់ ថន តទៅទៀត ។​

​ខែតុលា ឆ្នាំ​១៩៧៦ ថន បានមក​ជួប​នារី ភាព នៅ​ម៉ោង​៤​ល្ងាច និង​បាន​ឲ្យ​នារី ភាព​បំពេញភារកិច្ច​សំខាន់​នៅក្នុង​យប់​នេះ​។ ពេល​ហូបបាយ​ល្ងាច​រួច នៅវេលា​ម៉ោង​៦​យប់ ណា​ង បាន​ហៅ​នារី ភាព និង​អ្នក​ឯទៀត​មានឈ្មោះ ថុ​ន ស្រ៊ី​ម រី​ម រួម​និង​យុវជន​មួយចំនួន ឈ្មោះ ទុង​, ឡយ​, ចិត្ត​, ផែន​, ត្រាច និង គុន មក​ប្រជុំ​ដោយបាន​និយាយថា យប់​នេះ​បង ថន ធ្វើ​ការងារ​ពិសេស​ដោយ​យក​មន្ទីរ​ពិសោធ​ធ្វើជា​កន្លែង​ប្រជុំ ដូច្នេះ​យើង​ត្រូវ​ចែក​ភារកិច្ច​គ្នា​អនុវត្ត ដើម្បី​ការពារ​អង្គការ​ពេល​មក​ប្រជុំ​នៅ​កន្លែង​យើង​ឲ្យ​មាន​សុវត្ថិភាព​។ ណា​ង និង គុន ចូលរួម​ប្រជុំ​ជាមួយ​អង្គការ ឯ​អ្នកទទួលខុសត្រូវ​រួម​ខាងក្រៅ​គឺ​ឈ្មោះ ផែន (​មកពី​ខាង​តេ​អូ​កងពល​)​។ ទុង និង ឡយ ត្រូវយក​ខ្សែភ្លើង​ព័ទ្ធជុំវិញ​មន្ទីរ​ពិសោធ ហើយ​ខ្សែភ្លើង​ត្រូវ​ត​ដាក់​ជាប់​នឹង​របងលួស​នៅ​ជុំវិញ​មន្ទីរ​ពិសោធ បើ​មាន​មនុស្ស​ចង់​ចូល ក៏​ចូល​មិន​រួច​ដែរ​។ ចិត្ត និង ត្រាច ត្រូវ​នៅ​យាម​ចាំមើល​ក្រែង​មាន​សភាព​ប្លែក​នៅ​មន្ទីរពេទ្យ ឬ​មាន​មិត្ត​យើង​មករ​កបង ថន ត្រូវ​ប្រាប់​មក​បង ផែន ភ្លាម​។ នារី រី​ម និង​នារី ថុ​ន ទទួល​ភារកិច្ច​នៅក្នុង​កន្លែង​ប្រជុំ​។ ចំណែក​នារី ស្រ៊ី​ម ទទួល​នាទី​ខាង​ផ្នែក​ដាំបាយ​សម្រាប់​មនុស្ស​ចំនួន​១០​នាក់ ដោយ​ឈ្មោះ ត្រាច ជា​អ្នកផ្តល់​អង្ករ​ឲ្យ និង​បន្លែ​សាច់​ឈ្មោះ ហេង ជា​អ្នកផ្តល់​ឲ្យ​។ ឯ​នារី ភាព និង​នារី ខាវ ជា​អ្នកយាម​នៅ​ទ្វារ​ខាងមុខ​ចាំ​ទទួលភ្ញៀវ និង​កន្លែង​អង្គ​ការមកប្រជុំ​។ បន្ទាប់ពី ណា​ង មានមតិ​ចប់ ទាំងអស់គ្នា​ក៏បាន​បំបែក​គ្នា​ទៅធ្វើ​ការងារ​រៀងៗ​ខ្លួន​។​

​ម៉ោង​ប្រហែលជា​១១​យប់ ឈ្មោះ ថន​, ផេ​ន​, នី​ន បាន​មកដល់​មន្ទីរ​ពិសោធ​មុនគេ បន្ទាប់មក​ឈ្មោះ ជាតិ និង ធិ​ន ពេទ្យ​ស្រុក​ព្រៃឈរ​, គីម គណៈ​ស្រុក​ព្រៃឈរ ភឹ​ន (​ធ្វើ​ពេទ្យ​នៅ​ជាមួយ​ឈ្មោះ ធិ​ន​) និង ហឿន នៅ​ពាណិជ្ជកម្ម​ក្បែរ​ផ្សារ​ថ្មី​។ លុះ​ម៉ោង​ប្រហែលជា​១២​យប់ ផែន បាន​យក​ម៉ូតូ​មក​ឲ្យ ថន ហើយ ធិ​ន ក៏​យក​ម៉ូតូ​នោះ​ជិះ​ទៅ​បាត់ កន្លះ​ម៉ោង​ក្រោយមក ទើប​ឃើញ​មកវិញ​ដោយមាន​ឌុប​មនុស្ស​ម្នាក់​ពា​ក់វែន​តាខ្មៅ សក់ស្កូវ​តិចៗ សម្បុរ​ខ្មៅ ស្គម​ខ្ពស់ ស្លៀកពាក់​ខោអាវ​ខ្មៅ​មកជា​មួយ​ផង​។ នារី ភាព នារី ខាវ និង ថន បាន​ឱនក្បាល និង​ចាប់ដៃ ហើយក៏​អញ្ជើញ​មនុស្ស​ចំណូល​ថ្មី​នេះ​ទៅ​ទីកន្លែង​ប្រជុំ​បាត់ទៅ​។ ប្រហែលជា​ម៉ោង​៣​កន្លះ​រំលង​អា​ធ្រា​ត្រ មនុស្ស​ចម្លែក​នេះ បានចេញ​មកវិញ ដោយមាន ធិ​ន​, គីម​, ថន​, ណា​ង ជូន​ដំណើរ​ផង ហើយ​ក៏បាន​ចាប់ដៃ​លាគ្នា​ទៅវិញ​ដោយ​ឈ្មោះ ថន ជា​អ្នក​ឌុប​បុរស​នេះ​តាម​ម៉ូតូ​ទៅវិញ​។ ក្រោយពេល​ភ្ញៀវ​ចេញ​អស់ ណា​ង បាន​ឲ្យ​នារី ភាព នារី ខាវ ទៅ​ប្រមូល​ចាន​យកទៅ​លាង​សម្អាត​។ នារី ភាព បាន​សួរ ណា​ង ថា “​បង​ពា​ក់វែន​តាខ្មៅ​ឈ្មោះ​អី​?” ណា​ង បាន​និយាយថា “​មិត្ត​កុំអាល​ចង់ដឹង នេះ​គឺជា​អង្គការ​របស់​យើង​”​។

​ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ណា​ង បាន​ហៅ​នារី ភាព​, ថុ​ន​, នារី ស្រ៊ី​ម និង​យុវជន​ឈ្មោះ ទុង​, ផែន​, ឡយ​, ចិត្ត​, ត្រាច និង គុន មក​ប្រជុំ ដោយ ថន ជា​ប្រធាន​នៃ​អង្គប្រជុំ​។ អង្គប្រជុំ​បានដាក់​ផែនការ​ក្បត់ និង​ចែក​ភារកិច្ច​ឲ្យ​សមាជិក​អនុវត្ត​ដូចខាងក្រោម ៖
១- ផ្នែក​នារី ភាព​, ស្រ៊ី​ម​, ខាវ​, រី​ម ជា​អ្នក​ចលនា​អូសទាញ​កម្មាភិបាល​ខាង​ផ្នែក​សីលធម៌ ដោយ​ម្នាក់ៗ​ត្រូវ​លះបង់​ឲ្យ​ខ្ពស់​។​
២- ផែន ជា​អ្នក​ចលនា​កសាង​កម្លាំង​ពី​ខាងក្រៅ​
៣- ទុង ជា​អ្នក​ក្តាប់​សភាពការណ៍​ក្នុង​មន្ទីរពេទ្យ​
៤- ចិត្ត និង ត្រាច ជា​អ្នកប្រមូល​របស់របរ​ខាង​សេដ្ឋកិច្ច​
៥- គាន ជា​អ្នក​បំផុស​យុវជន និង​យុវនារី​ក្នុង​មន្ទីរពេទ្យ​
៦- ឡយ អ្នក​លាយថ្នាំ​ពេទ្យ​ដោយ​ទឹក​ធុង​កៅស៊ូ​សម្រាប់​លាយថ្នាំ ដើម្បី​ចាក់​ទៅ​មានប្រតិកម្ម​ធ្វើ​ឲ្យ​ខូច​ដៃជើង​កម្មាភិបាល និង​យុទ្ធជន បង្កើន​ការ​ស្មុគស្មាញ​ក្នុង​មន្ទីរពេទ្យ​។ ពេល​ប្រជុំ​ទទួល​ផែនការ​ហើយក៏​បែក​គ្នា​ទៅ​។ ឈ្មោះ ថន បាន​ទាក់ទង​ទៅខាង​ឧ​ត្ត​រ​ជា​ញឹកញាប់ តែ​មិនដឹង​ជា​ទាក់ទង​ទៅ​កន្លែង​ណា​ទេ ឯខាង​ឧ​ត្ត​រ​មានឈ្មោះ ឆិ​ន​, គីម​, ភិន ក៏​តែង​មក​ទាក់ទង​ជាមួយ ថន ញឹកញាប់​ដែរ ដោយពេល​ខ្លះ​ប្រជុំ​នៅផ្ទះ​របស់ ថន ហើយ​ពេល​ត្រឡប់​ទៅវិញ ថន បាន​ឲ្យ​មេ​ថ្នាំពេទ្យ និង​សម្ភារ​មួយចំនួនធំ​ដោយ​លួចលាក់​ទៅជា​មួយ​ផង​។ ថន បាន​បំផុស​បុគ្គលិក​ពេទ្យ​ឲ្យ​ធ្វើ​សកម្មភាព​ក្បត់​ជាមួយ​ខ្លួន​បាន​មួយចំនួនទៀត តែ​នារី ភាព មិនអាច​ក្តាប់បាន​។

​បន្ទាប់មក ណា​ង បាន​ទៅ​វាលរេញ​ជាមួយ ផេង​, ទុង​, ចិត្ត​, សាក់ និង​កុមារ​ពីរ​នាក់​ទៀត​។ ណា​ង បាន​យក​អង្ករ​ពីរ​បាវ ត្រីងៀត​មួយចំនួន ស្រា​៥​ដប ថ្នាំពេទ្យ និង​មេ​ថ្នាំពេទ្យ​មួយចំនួនធំ និង​ទឹកកក​មួយ​ធុង​យកទៅ​ឲ្យ​ឈ្មោះ ហេង មាន​ភារកិច្ច​ក្តាប់​សភាពការណ៍ និង​ធ្វើ​សកម្មភាព​នៅ​ទល់ដែន​ខាង​សមុទ្រ​។ ណា​ង ទៅ​វាលរេញ​លើក​នេះ​អស់​រយៈពេល​យូរថ្ងៃ​ទើប​ត្រឡប់មកវិញ​។ មកដល់​ភ្នំពេញ ណា​ង បាន​កាន់​របស់​ចម្លែក​មកជា​មួយ​រួច​បោះ​ចូលទៅក្នុង​បន្ទប់​របស់ខ្លួន​។ បន្តិចក្រោយមក ផេ​ន បានមក​ជួបនឹង ណា​ង និង​បាន​សំណេះសំណាល​គ្នា​យ៉ាងយូរ បន្ទាប់មក ផេ​ន បាន​និយាយថា “​ទៅ​វាលរេញ​សប្បាយ​ណាស់ សប្បាយ​ដូច​បាន​ចាប់ជាតិ​ជាថ្មី ព្រោះ​ដើរលេង​តាមចិត្ត គ្មាន​អ្នកណា​ឆែកឆេរ​ទេ​”​។ នៅ​វាលរេញ មាន​មិត្ត​មកពី​ប្រទេសក្រៅ​ច្រើនណាស់ សុទ្ធតែជា​អ្នកចេះដឹង​ជ្រៅជ្រះ ហើយ​រាក់ទាក់​ដូច​បងប្អូន​បង្កើត​អីចឹង​។ ចាប់តាំងពី​ត្រឡប់​មកពី​វាលរេញ​មក ណា​ង បានធ្វើ​សកម្មភាព​ក្បត់​ខ្លាំង​ឡើងៗ ទាក់ទង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត រហូតដល់​អង្គការ​ចាប់​ខ្លួន​តែម្តង​។​

​បន្ទាប់ពី​អង្គការ​បាន​ចាប់ខ្លួន​ឈ្មោះ ថន និង ណា​ង មក ចេ​វ បានមក​ដេកពេទ្យ ហើយ​បានមក​សួរនាំ​នារី ភាព បញ្ជាក់​ពី​ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​អង្គការ​ចាប់ខ្លួន ថន និង ណា​ង រួចហើយ ចេ​វ ក៏បាន​ណែនាំ​ឲ្យ​នារី ភាព សរសេរ​ជា​លិខិត​ក្លែងក្លាយ​មួយ​ដាក់​នៅ​កន្លែង​របស់ខ្លួន​ការពារ​ខ្លាច​អង្គការ​ចាប់ខ្លួន​។ នារី ភាព បាន​បញ្ជាក់ថា នារី រី​ម ជាម​នុស្ស​ដែលមាន​កម្មសិទ្ធិ​ក្រាស់ មុខមាត់ បុណ្យស័ក្តិ បាន​ខឹង​ពី​រឿង​អង្គ​ការដក​ការងារ​ចុះឡើងៗ ព្រោះ​ធ្លាប់​ទទួល​នាទី​កង​ធំ តែ​ក្រោយមក​ត្រូវ​អង្គការ​ដកចេញ​វិញ ហើយ​មិនទាន់​ចាត់តាំង​ច្បាស់លាស់​ឲ្យ​ទទួល​នាទី​វិញ​នៅឡើយ តែ​ក្រោយមក​ត្រូវបាន ថន អូសទាញ​បាន​ដោយបាន​ចាត់តាំង​ឲ្យ​ទទួល​ភារកិច្ច​បម្រើ​សកម្មភាព​ក្បត់​គ្រប់ផ្នែក តែ​ដោយឡែក​ឲ្យ​ទទួល​ខាង​ចលនា​បំផុស​បុរស​-​នារី​ឲ្យ​ទាក់ទង​គ្នា​ខាង​សីលធម៌ ហើយ​ក្រៅពីនេះ ទទួល​ភារកិច្ច​រៀបចំ​បាយទឹក​ពេល​មាន​ភ្ញៀវ​មកជា​សម្ងាត់​នៅផ្ទះ ថន ពិសេស​នៅពេល ឆិ​ន គីម និង ភី​ន មក​។ នារី រី​ម ត្រូវ​ទទួល​ភារ​ដឹកនាំ​បក្ខពួក​ធ្វើ​សកម្មភាព​ក្បត់​ប្រឆាំង​អង្គការ​បន្ត ក្រោយពី ថន និង ណា​ង ត្រូវ​អង្គការ​ចាប់ខ្លួន​។​

​នៅ​ចុងខែ​ធ្នូ ឆ្នាំ​១៩៧៦ និង​ដើមខែ​មករា ឆ្នាំ​១៩៧៧ នារី រី​ម បាន​ណែនាំ​នារី ភាព ឲ្យ​បោះ​ខិត​បណ្ណ​ប្រឆាំងនឹង​អង្គការ​ចំនួន​ពីរលើក​ដែល​សរសេរ​ដោយ​នារី ភាព ផ្ទាល់ មាន​អត្ត​ន័យ​ថា “​ប្តេជ្ញា​សម្លាប់​ពួក​ហងឯង​ឲ្យ​ទាល់តែ​បាន​”​។ ការធ្វើ​ត្រាក់​នេះ​ក្នុងន័យ​បង្វែងដាន​ចំពោះ​សកម្មភាព​ក្បត់​របស់​ក្រុម​ខ្លួន​កុំ​ឲ្យ​អង្គការ​ចាប់អារម្មណ៍​។ នារី រី​ម បាន​ណែនាំ​នារី ភាព បន្ថែមថា “​មិត្ត​ត្រូវ​លាក់​ការណ៍​ឲ្យ​ជិត បើ​បែកការណ៍​គឺ​ត្រូវស្លាប់ តែបើ​មិត្ត​ហ៊ាន​រាយការណ៍​ឲ្យ​មិត្ត វន ហើយ​អង្គ​ការចាប់​ខ្ញុំ មិត្ត​ក៏​មិន​រស់​ដែរ ព្រោះ​បក្ខ​ពួកយើង​មាន​ច្រើនណាស់ គេ​នឹង​តាម​សម្លាប់​មិត្ត​ទាល់តែ​បាន​”​។ ការបោះ​ត្រាក់ នារី រី​ម ទទួល​ការណែនាំ​ពី ផែន ដែល​ត្រូវជា​ប្តី​របស់ខ្លួន​ទាំងអស់ ព្រោះ ផែន ក៏មាន​ទំនាស់​ជាមួយ​អង្គការ​ពី​រឿង​មុខមាត់ និង​បុណ្យស័ក្តិ​ដែរ​។​

​នៅក្នុង​ចម្លើយសារភាព​របស់ ភាព មិនមាន​សរសេរ​បញ្ជា​ក់​ពី​កាលបរិច្ឆេទ​នៃ​ការចាប់ខ្លួន​ទេ តែ​អ្នកចម្លង​ឯកសារ​ឈ្មោះ ស៊ឹ​ន បាន​សេរ​សរ​ថា “​ចម្លើយ​លើក​ទី​១ និង លើក​ទី​២ របស់ គឹម យ​ន ហៅ ភាព (​នារី​) មន្ទីរពិសោធន៍​ធ្វើ​ថ្នាំពេទ្យ​ព​-៣១ សួរ​នៅ​ថ្ងៃ ២-១-៧៧ និង ថ្ងៃ​៤-១-៧៧”​។ តាម​ការសរសេរ​រប​ស់ ស៊ឹ​ន អាច​បញ្ជាក់ថា ឈ្មោះ គឹម យ​ន ហៅ ភាព អាច​ត្រូវបាន​អង្គការ​ចាប់ខ្លួន​នៅ​ចុងខែ​ធ្នូ ឆ្នាំ​១៩៧៦៕L

#