គុក​ខេត្ត​ព្រះសីហនុ​ផ្លាស់ប្តូរ​មេ​

1000
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​សៀ​ល​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ព្រះសីហនុ មាន​ធ្វើ​ពិធី​ផ្លាស់​ប្តូរ​តំណែង​ប្រធាន​ពន្ធនាគា​ខេត្ត​ព្រះសីហនុ​។​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១ ម៉ី ឌឿ​ន ទទួល​ការតែងតាំង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ថ្មី​ជំនួស​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ សំ សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ចាស់​ដែល​ចូលនិវត្តន៍​។

​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ប៉ាវ ហមផាន​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ​និង​លោក​ស្រ៊ុន ស្រ៊ន់ អភិបាលខេត្ត​ស្តីទី ខេត្ត​ព្រះសីហនុ​។​
​ក្នុងឱកាស​នោះ​លោក ប៉ាវ ហមផាន បានផ្តល់​នូវ​ការណែនាំ​មួយចំនួន​ទាក់ទង​នឹង​ការងារ​ជំនាញ​
​មួយ​នេះ​។​ពិសេស​គឺ​សាមគ្គីភាព​និង​អនុវត្ត​អ្វីៗ​ទៅតាម​ច្បាប់​៕​មន​

លោក ម៉ី ឌឿ​ន ទទួល​ការតែងតាំង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ថ្មី​(រូបកាន់ត្រា)

#