គុជ​ខ្យង​ទឹកសាប​ធំជាងគេ​បំផុត​លើ​ពិភពលោក​លក់បាន​ថ្លៃ​កន្លះ​លាន​ដុល្លារ​

2117
ចែករម្លែក

​ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ​មួយ​មានឈ្មោះ Venduehuis បានប្រកាស​គួរឱ្យភ្ញាក់ផ្អើល​ថា គុជ​ខ្យង​ទឹកសាប​ធំជាងគេ​បំផុត​លើ​ពិភពលោក​ដែល​ធ្លាប់ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្សត្រិយ៍​រុស្ស៊ី “​ខា​ធឺ​រី​ន ឌឹ ហ្គ្រេ​ត​” (Catherine the Great (​ឆ្នាំ​១៧៦២-១៧៩៦) ត្រូវបាន​លក់​កាលពី ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែឧសភា នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ក្នុងតម្លៃ ៥០០.៧២១ ដុល្លារ​។

​ដោយមាន​ឈ្មោះថា​គុជ Sleeping Lion Pearl ដោយសារ​វា​មាន​រូបរាង​ប្លែក​ខុសពី​គុជ​ខ្យង​ទូទៅ ពាក់កណ្តាល​ដំបូង​នៃ​គុជ​ខ្យង​នេះ​ទំនងជា​កកើត​ចេញ​ជា​រូបរាង​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៨​ក្នុង​ដែនទឹក​របស់​ចិន​ដែល​អាចជា​ទន្លេ​គុជ​ខ្យង (Pearl River)​។​

​ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ​ខាងលើ​បាន​និយាយថា គ្រឿងអលង្ការ​ដែល​ឈ្មួញ​ជនជាតិ​ជប៉ុន ដេញថ្លៃ​បាន​នេះ​មាន​ទម្ងន់​ប្រមាណ ១២០ ក្រាម និង​មាន​ប្រវែង​ជិត ៧ សង់ទីម៉ែត្រ​ធ្វើឱ្យ​វា​ស្ថិត ក្នុងចំណោម​គុជ​ខ្យង​ទាំង ៣ ដែល​ធំ​បំផុត​លើ​ពិភពលោក​៕ ប្រែ​សម្រួល​: ខុម​

​គុជ​ខ្យង​ទឹកសាប Sleeping Lion Pearl ដែលមាន​រូបរាង​ចម្លែក​ខុសពី​គុជ​ខ្យង​ទូទៅ (World’s largest freshwater pearl)​