គុណប្រយោជន៍​នៃ​ការដាំ​សណ្ដែក បាយ​ជុំវិញ​គល់​ដំណាំ​ទុរេន​

553
ចែករម្លែក

ផលប្រយោជន៍​នៃ​ការដាំ​ដំណាំ​សណ្ដែកបាយ ឬ​សណ្ដែកខៀវ​ជុំវិញ​គល់​ដំណាំ​ទុរេន រួមមាន​៖​
– សណ្ដែក​ជួយផ្ដល់​ជីជាតិ​បន្ថែម​ដល់​ដី ពិសេស​ជាតិ​អា​ហ្ស៊ូ​ត​

​- គ្រប​ដី ជួយ​ការពារ​កុំ​ឲ្យ​ស្មៅ​ដុះ​
– ​ពេល​សណ្ដែក​ធំ យើង​ដក ហើយ​យក​វា​មក​គ្រប​ជុំវិញ​គល់​ដំណាំ​ទុរេន ដើម្បី​ជួយ​រក្សាសំណើម​ក្នុង​ដី និង​ពេល​វា​រលួយ ជួយផ្ដល់​ជី​បន្ថែម​ដល់​ទុរេន ក៏ប៉ុន្តែ​ពេល​ដក​ហើយ សូម​ដាំ​សណ្ដែកបាយ​ថែម​ជាថ្មី​បន្តទៀត​

​- ក្រៅពី​ដំណាំ​ទុរេន យើង​អាចអនុវត្ត​ចំពោះ​នូវ​គ្រប់​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត​បាន ៕ ប្រភព​: អ៊ាង សុផល្លែត

#