គុណប្រយោជន៍​នៃ​ខ្ទឹមក្រហម

428
ចែករម្លែក

​ខ្ទឹមក្រហម គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​មិន​ថា​អ្នក​ទទួលទាន​វា​ទាំង​ឆៅ ឬ​ចម្អិន​ឆ្អិន​ក៏ដោយ​។ ប៉ុន្តែ​ខ្ទឹមក្រហម​ឆៅ​មាន​ផ្ទុក​កម្រិត​នៃ​សមាសធាតុ sulfur ខ្ពស់ជាង​ខ្ទឹមក្រហម​ឆ្អិន​។

​ហើយ​សមាសធាតុ sulfur ក្នុង​ខ្ទឹមក្រហម​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរអោយភ្ញាក់ផ្អើល​ជាច្រើន​ចំពោះ​សុខភាព រួមបញ្ចូល​ទាំង​ការទប់ស្កាត់​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល កាត់បន្ថយ​ការផលិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ និង​ជំងឺ​បេះដូង​ផ្សេងៗ​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​ខ្ទឹមក្រហម ៖

១. ទប់ស្កាត់​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ និង​សម្រាល​អាកា​រៈ​នៃ​ជំងឺហឺត​
​សមាសធាតុ sulfur នៃ​ខ្ទឹមក្រហម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដ៏​មាន​ឥទ្ធិពល​។ លើសពីនេះទៅទៀត ខ្ទឹមក្រហម​ក៏មាន​ផ្ទុក​សារធាតុ Quercetin ដែល​ជួយ​សម្រាល សាច់ដុំ​ផ្លូវដង្ហើម​សម្រួល​អាកា​រៈ​នៃ​ជំងឺហឺត និង​រោគសញ្ញា​នៃ​ប្រតិកម្ម​អា​ឡែក​ស៊ី ផងដែរ​។​

២. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
​ខ្ទឹមក្រហម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​សារធាតុ prebiotics ដែល​ចាំបាច់ សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ល្អប្រសើរ​។​

៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​នោះ​ក៏​ព្រោះតែ​ខ្ទឹមក្រហម​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ polyphenols ដែលមាន ប្រសិទ្ធិភាព​ការពារ​រាងកាយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​គួរអោយកត់សម្គាល់​។

៤. ទប់ស្កាត់​ជំងឺមហារីក​
​ក្នុងចំណោម​ប្រភេទ​នៃ​ខ្ទឹម​ទាំងអស់ ខ្ទឹមក្រហម​គឺមាន​ប្រសិទ្ធិភាព​ខ្ពស់​ជាងគេ​ក្នុងការ ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺមហារីក​សុដន់​។ នោះ​ក៏​ព្រោះតែ​ខ្ទឹម ក្រហម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ quercetin និង​សារធាតុ anthocyanin ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី​បង្ក​ជំងឺមហារីក​ក្នុង​រាងកាយ​។

៥. សុខភាព​ឆ្អឹង​
​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បរិមាណ​នៃ​សារធាតុ quercetin ក្នុង​ខ្ទឹមក្រហម ជួយ​ការពារ​ឆ្អឹង​មិនអោយ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​

៦. បង្កើន​សុខភាព​បេះដូង​
​ខ្ទឹមក្រហម​មាន​ផ្ទុក​សារធាតុ flavonoids ដែល​ជួយ​ក្នុងការ​បង្កើន​សុខភាព​បេះដូង​ល្អ ប្រសើរ​។ លើសពីនេះទៅទៀត ខ្ទឹមក្រហម​ក៏​ជា​ប្រភព​នៃ​សមាសធាតុ organosulfur និង​thiosulfinates ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង ព្រមទាំង​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​ផងដែរ​។

៧. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
​សារធាតុ chromium នៃ​ខ្ទឹមក្រហម​ធ្វើអោយ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ ដ៏​ប្រសើរ​ជួយ ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ខណៈដែល​សមាសធាតុ sulfur ជួយ​បញ្ចុះ ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​បង្កើន​ការផលិត​អាំង​ស៊ុយ​លីន​។ ហើយ​កម្រិត​នៃ​ជាតិ​ស្ករ ក្នុង​ឈាម​ត្រឹមត្រូវ​នឹង​ជួយ​អោយ​អ្នក​ជៀស​ផុតពី​ជំងឺ​ទឹកនោមផ្អែម​៕ ដោយៈ health.com.kh