គុណប្រយោជន៍ “​ស្មាន មិន​ដល់​” របស់​គ្រាប់​ល្ពៅ​ចំពោះ​សុខភាព​បុរស​

1132
ចែករម្លែក

​មិនសូវមាន​នរណា​ដឹងថា ពុំ​ត្រឹមតែ​សាច់​ល្ពៅ​ប៉ុណ្ណោះ​ទេ តែ សូម្បីតែ​គ្រាប់​ល្ពៅ​ក៏​ជា​ប្រភព​ផ្គត់ផ្គង់ យ៉ាងច្រើន​នូវ​សារជាតិ​ជីវជាតិ​ល្អៗ សម្រាប់​សុខភាព​,​ពិសេស​ចំពោះ​បុរស ។​

•​បង្កើន​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត
​តាម​ការស្រាវជ្រាវ​រប​ស់​អាម៉េរិក​, បរិភោគ​គ្រាប់​ល្ពៅ​ពី ២០ ទៅ ២៥ គ្រាប់ (១​គ្រាប់​ទម្ងន់ ប្រមាណ 68 mg) អាច បង្ការ​បាន​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត ។ មុខងារ​បញ្ចោ​ញ​អ័រម៉ូន របស់​ក្រពេញ ប្រូ​ស្តា​ត ផ្អែកទៅលើ​ពពួក​អាស៊ីត​ខ្លាញ់​, ហើយ​ដែល​វា​មាន​យ៉ាងច្រើន​នៅក្នុង គ្រាប់​ល្ពៅ ។​
•
​កែប្រែ​ប្រសើរឡើង​លទ្ធភាព​បន្ត​ពូជ​នៅ​បុរស

​តាម​វេជ្ជសាស្ត្រ​បុរាណ​, អាហារ​សម្បូរ​ស​ង្ក័​សី ពុំ​ត្រឹម​តែមាន ប្រសិទ្ធភាព​ប៉ូវ​តម្រងនោម តែ​នៅ បង្កើន​លទ្ធភាព​បង្កើតកូន​នៅ​បុរស ។​

​ក្នុង​គ្រាប់​ល្ពៅ​ផ្ទុក​បរិមាណ​ដ៏​ច្រើន នៃ​ស័ង្កសី​អាចជួយ​កែប្រែ​ប្រសើរ​គុណ ភាព​មេជី​វិត និង​លទ្ធភាព​បន្ត​ពូជ​នៅ បុរស ។ គ្រាប់​ល្ពៅ​ជា​ប្រភព​ផ្គត់ផ្គង់ ប្រូតេអ៊ីន​, ម៉​ង់​ហ្គា​ណែ​ស​, ហ្វូ​ស​ហ្វ័​រ​, ដែក​, ស័ង្កសី និង​ប៉ូ​តា​ស្យូ​ម​, ដែល​សុទ្ធ តែ​ជា​សារជាតិ​សំខាន់ៗ​ចាំបាច់​សម្រាប់ សុខភាព​ផ្លូវ​ភេទបុរស ។​

​ក្រៅពី​គ្រាប់​ល្ពៅ ពពួក​គ្រាប់ ដូច ជា​កៅឡាក់​, សណ្តែកដី​… ក៏​សម្បូរ ស័ង្កសី​ដែរ ។​
•
​បង្កើន​សុខភាព​សាច់ដុំ​

​គ្រាប់​ល្ពៅ​ផ្ទុក​អាស៊ីត patothenic ច្រើន​មាន​ប្រសិទ្ធភាព​បន្ថយ​ការឈឺ ទ្រូង និង​បញ្ចុះ សម្ពាធ​ឈាម ។ ១​ថ្ងៃ គួរ​បរិភោគ​គ្រាប់​ល្ពៅ 9០ g, ចែកជា ៣ ពេល​, អនុវត្ត ២ ទៅ ៣ សប្តាហ៍ នឹង ឃើញ​ប្រសិទ្ធភាព​យ៉ាងច្បាស់ ។​
​ ​
•​ជួយ​ឱ្យ​បេះដូង​មាំមួន​
​គ្រាប់​ល្ពៅ​សម្បូរ​ម៉ាញ៉េ​ស្យូ​ម ។ ម៉ាញ៉េ​ស្យូ​ម​ចូលរួម​មុខងារ​សរី​សាស្ត្រ ដ៏​សំខាន់ៗ​មួយចំនួន រួមមាន​ទាំង​ការ បង្កើត ATP, ម៉ូលេគុល​ថាមពល របស់ សរីរាង្គ​, សំយោគ RNA និង DNA ។ ម៉ាញ៉េ​ស្យូ​ម​ត្រូវបាន​បញ្ជាក់​ជួយ​ទប់ ស្កាត់​ជំងឺ​គាំងបេះដូង​, ឈឺបេះដូង និង​ស្ត្រូ​ក ៕ ប្រែ​សម្រួល​: រតនៈ​