គុន​ហ្វូ​ស​គ្រោង​ពង្រីក​សក្តានុពល​នៅ​កម្ពុជា​ក្រោយ​មើលឃើញ​កំណើន​ការអភិវឌ្ឍ​កាន់តែខ្លាំង​

807
ចែករម្លែក

​ដោយ​:​សុផល​/​សិង្ហ​បុរីៈ​ក្រោម​ដំបូល​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​រីកលូតលាស់ និង​មានការ​អភិវឌ្ឍ​ខ្លាំង​ជាពិសេស​ទាក់ទាញ​វិនិយោគិន​បរទេស​តែ​ច្រើនឡើងៗ​។​​សក្តានុពលរ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​វិស័យ​សំណង់ បដិសណ្ឋារកិច្ច សណ្ឋាគារ ផ្សារ​ទំនើប​និង​កំណើន​អគារ​ពាណិជ្ជកម្ម​។​

​វិស័យ​ទាំងនេះ​ក៏​កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​ម៉ូ​ទ័​រ​ទឹក​គុណភាព​ខ្ពស់​ដើម្បី​ដំណោះស្រាយ​លើ​ការផ្គត់ផ្គង់​ទឹក​ប្រកបដោយ​គុណភាព​។​កត្តា​ទាំងនេះ បានធ្វើឱ្យ​ក្រុមហ៊ុន​ហ្គ្រុ​ន​ហ្វូ​ស (Grundfos) បាន​ចូលមក​វិនិយោគ​នៅ​កម្ពុ​ជាជាង​១០​ឆ្នាំ​មកហើយ​និង​មាន​ការិយាល័យ​តំណាង​ព្រមទាំង​ដៃគូ​ចែកចាយ​ចំនួន​ពីរ​នៅក្នុង​កម្ពុជា​។

Grundfos នាំចូល​ផលិតផល​មក​កម្ពុជា​ដូចជា ម៉ូ​ទ័​រ​បូមទឹក សម្រាប់​បែងចែក​ទឹក​ម៉ូ​ទ័​រ​បូមទឹក​ពី​ទី​ទាប​ទៅ​ខ្ពស់​និង​ពី​ទី​ខ្ពស់​មក​ទាប​ព្រមទាំង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទឹក​សម្រាប់​បម្រើឱ្យ​វិស័យ​កសិកម្ម សណ្ឋាគារ រោងចក្រ​និង​ខុន​ដូ​ជាដើម​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ថ្មីៗ​របស់​អ្នកសារព័ត៌មាន​មកពី​ប្រទេស​កម្ពុជា​ស្រីលង្កា​,​មី​យ៉ាន់​ម៉ា​,​ម៉ាឡេស៊ី​និង សិង្ហ​បុរី​។​នៅ​ទីស្នាក់ការ​Grundfos​ក្នុងប្រទេស​សិង្ហ​បុរី​និង​ប្រទេស​ដា​ណឺ​ម៉ាក​នោះ​អ្នកយកព័ត៌មាន​ជាន់ខ្ពស់​នៃ​កាសែត​រស្មី​កម្ពុជា លោក ញ៉ែម សុផល បាន​ជួប​សម្ភាសន៍​ជាមួយ​លោកតា​ន់ ឈី​ម៉េង​( Tan Chee Meng)​នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​នៅ​ក្រុមហ៊ុន Water Utility of Grundfos ជា​ក្រុមហ៊ុន ផលិត​ម៉ូ​ទ័​រ​ទឹក​ឈានមុខ​គេ​ជាច្រើន​លើ​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។​

​ខាងក្រោម​នេះ​ជា​វេទិកា​សំណួរចម្លើយ​រវាង​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​និង​នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ហ្គ្រុ​ន​ហ្វូ​ស អំពី​ការវិនិយោគ​និង​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​៖​រស្មី​កម្ពុជា​៖​តើ​ក្រុមហ៊ុន​លោក​បាន​លក់​ផលិតផល​ម៉ូ​ទ័​រ​ទឹក​នេះ​នៅ​កម្ពុជា​រយៈពេល​យូរ​ប៉ុន្មាន​ឆ្នាំ​ហើយ​និង​មានការ​វិវត្តន៍​យ៉ាងម៉េច​ហើយ​?​ហ្គ្រុ​ន​ហ្វូ​ស​៖​ក្រុមហ៊ុន​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ១០ ឆ្នាំ​មកហើយៗ​បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិតផល​ម៉ូ​ទ័​រ​ទឹក​ឈានមុខ​គេ​នៅក្នុង​ប្រទេស​នេះ​។​យើង​មាន​តំណាង​ផ្នែក​លក់​នៅក្នុង​ប្រទេស​នេះ​ព្រមទាំង​ដៃគូ​ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​ដូចជា​ក្រុមហ៊ុន Sun Hour និង​ក្រុមហ៊ុន DEMEP Co., Ltd ដែល​ផ្ដោតលើ​សេវា​អគារ​ក្នុងស្រុក និង​សេវា​ប្រើប្រាស់​ទឹក​។​

​រស្មី​កម្ពុជា​៖​នៅ​ឆ្នាំ​២០១៧​ដំណើរការ​អាជីវកម្ម​យ៉ាងដូចម្តេច​ដែរ ហើយ​សម្រាប់​ឆ្នាំ​២០១៨ រំពឹងទុក​យ៉ាងណាដែរ​?​ហ្គ្រុ​ន​ហ្វូ​ស​៖​ក្រុមហ៊ុន Grundfos បានទទួល​បាន​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ពី ១០ ទៅ ១៥ ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ២ ឆ្នាំកន្លងមក​។ កំណើន​នេះ​អាច​បណ្ដាលមកពី​កំណើន​តម្រូវការ​ម៉ូ​ទ័​រ​បូមទឹក​មានគុណ​ភាព​ខ្ពស់​។ យើង​រំពឹងថា​នឹង​មើលឃើញ​កំណើន ២ ខ្ទង់​នេះ​បន្ត​នៅក្នុង​ឆ្នាំ ២០១៨​។​

​រស្មី​កម្ពុជា​៖​តើ​ផលិតផល​ប្រភេទ​ណា​ដែល​បាន​លក់​ភាគច្រើន​នៅ​ទីផ្សារ​កម្ពុជា​?
​ហ្គ្រុ​ន​ហ្វូ​ស​៖​យើង​ផ្ដោតលើ​ការផ្ដល់​ដល់ទី​ផ្សារ​កម្ពុ​ជា​នូវ​គុណភាព​ខ្ពស់​ដំណោះស្រាយ​គុណភាព​ខ្ពស់ ។ ទាក់ទង​នឹង​ការផ្ដល់​អគារ​ពាណិជ្ជក​ម្ម​របស់​យើង យើង​បាន​មើលឃើញ​តម្រូវការ​ម៉ូ​ទ័​រ​រុញ​ទឹក​។​បច្ចុប្បន្ន​យើង​ទើបនឹង​បញ្ចប់​គម្រោង​សម្រាប់​ធនាគារ UCB Bank ជា​ដៃគូ​ជាមួយ Lotus Green ជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត​គម្រោង​ក្នុងស្រុក​ចំពោះ​អ្នក​ដែល​យើង​បាន​ផ្គត់ផ្គង់​ម៉ូ​ទ័​រ​ទឹក​ប្រភេទ​ផ្សេងៗ​សម្រាប់​ការប្រើប្រាស់​ដូចជា ម៉ាស៊ីន​ផ្លាស់ប្តូរ​ទឹក ម៉ូ​ទ័​រ​រុញ​ទឹក ការគ្រប់គ្រង​ទឹក​សំណល់ និង​ម៉ូ​ទ័​រ​ទឹក​ពន្លត់​អគ្គិភ័យ​។គម្រោង​មួយចំនួន​ផ្សេងទៀត​រួមមាន​អតិថិជន​ដូចជា អគារ​វឌ្ឍនៈ សណ្ឋាគារ Great Duke (​អតីត អ៊ី​ន​ធើ​កុងទីណង់តាល់​) និង​ក្រុមហ៊ុន Gate-Way Development & Alexis Condominium​។​

​ទាក់ទង​នឹង​ការប្រើប្រាស់​ទឹក យើង​កំពុងធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​របស់​ប្រទេស​កម្ពុជា តាមរយៈ​ដំណោះស្រាយ​ជំរុញ​ការចែក​ចាយ​។ វា​ជា​ប្រព័ន្ធ​ចែកចាយ​ទឹក​ដ៏​វៃឆ្លាត​ដែល​កែតម្រូវ​ជា​ស្វ័យប្រវត្តិ​នៃ​លំហូរ​ចូល​ទឹក តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា​បញ្ជា​ពី​ចម្ងាយ ការកាត់បន្ថយ​ស​សម្ពាធ​លើសលប់​នៅក្នុង​ទុយោ​ទឹក​ដែល​កម្រិត​ការ​ធ្លាយ​និង​ការខាតបង់​ទឹក​កាត់បន្ថយ​ការចំណាយ និង​ថាមពល​។​

​រស្មី​កម្ពុជា​៖​តើ​វិស័យ​ដ៏​ចម្បង​ណាមួយ​ក្រុមហ៊ុន Grundfos ផ្តោតទៅលើ​? តើ​វិស័យ​ណាមួយ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​ផលិតផល​របស់​អ្នក​?
​ហ្គ្រុ​ន​ហ្វូ​ស​៖​អាជីវកម្ម​របស់​ក្រុមហ៊ុន Grundfos នៅក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​ផ្ដោតលើ​សេវា​អគារ​ពាណិជ្ជកម្ម និង​សេវា​ការប្រើប្រាស់​ទឹក​។

តាម​ចក្ខុវិស័យ​ឧស្សាហកម្ម វិស័យ​ដ៏​សំខាន់​មួយ​ដែល​យើង​បាន​ផ្ដោតលើ​គឺ​ឧស្សាហកម្ម​ស្រា​បៀរ​ដែល​យើង​ផ្ដល់​ម៉ូ​ទ័​រ​ផ្លាស់ប្តូរ​ទឹក និង​ម៉ូ​ទ័​រ​រុញ​ទឹក​ផ្សេងៗ​ដែល​តម្រូវ​នៅក្នុង​ដំណើរការ​ផលិតកម្មរ​បស់​ពួកគេ​។​វិស័យ​កំណើន​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុ​ជារួម​មាន​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច ដូចជា សណ្ឋាគារ និង​ផ្សារ​ទំនើប ព្រមទាំង​សេវា​ហិរញ្ញវត្ថុ អគារ​ពាណិជ្ជកម្ម និង​មន្ទីរពេទ្យ​។​
​រស្មី​កម្ពុជា​៖​តើ​លោក​មាន​ផែនការ​ជាក់លាក់​ក្នុងការ​ពង្រីក​នៅ​ទីផ្សារ​កម្ពុជា​ដែរឬទេ​?
​ហ្គ្រុ​ន​ហ្វូ​ស​៖​ការ​សម្លឹង​ឆ្ពោះទៅមុខ​យើង​នឹង​ផ្ដោត​កាន់តែច្រើន​លើ​សេវា​អគារ​ក្នុងស្រុក ខណៈ​ការធ្វើ​គម្រោង​សម្រាប់​អគារ​ពាណិជ្ជកម្ម​នានា​។ យើង​កំពុង​ស្វែងរក​ទីផ្សារ​កម្ពុជា​សម្រាប់​ឱកាស​ប្រព្រឹត្ត​កម្ម​ទឹក​សំណល់​។​យើង​កំពុង​ធ្វើ​ផែនការ​លើ​ការពង្រីក​ធនធានមនុស្ស​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ដល់​ពួកយើង​នូវ​ចំណេះដឹង និង​ជំនាញ​ស៊ីជម្រៅ​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា​អគារ​ពាណិជ្ជកម្ម ថាមពល និង​ស្វ័យ​ប្រ​វ​ត្ដិក​ម្ម​។​

ជាមួយគ្នានេះដែរ យើង​នឹង​ផ្ដោតលើ​ការធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការបន្ត​កម្ពុជា​ក្នុងស្រុក​ដែល​កំពុង​ត្រូវការ​គម្រោង​កាន់តែច្រើន និង​ជួយ​ក្នុងការ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​វិស័យ​អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​៕S/

​ចំណងជើង​រូ​បថ​តៈ​លោក​តាន់ ឈី​ម៉េង​( Tan Chee Meng)​នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​នៅ​ក្រុមហ៊ុន Water Utility of Grundfos ជា​ក្រុមហ៊ុន ផលិត​ម៉ូ​ទ័​រ​ទឹក​ឈានមុខ​គេ​ជាច្រើន​លើ​ពិភពលោក​(​រូបៈ សុផល​)

#