គុយទាវសាច់ជ្រូក​ចិញ្ច្រាំ​

773

+ គ្រឿងផ្សំ​
– សាច់ជ្រូក ២​ខាំ​
– ស្ពៃចង្កឹះ ១​ខាំ​
– គុយទាវ ១​កញ្ចប់
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ដុំ​ស៊ុប​ខ្នរ ១/២​ដុំ​
– ខ្ទឹមបំពង

+ វិធី​ធ្វើ​
– ចិញ្ច្រាំសាច់ជ្រូក​ឲ្យ​ម៉ត់​, ហាន់​ស្ពៃ​ឲ្យ​ខ្លីៗ​, ស្រុះសរសៃរគុយទាវឲ្យទន់ទុកមួយអន្លើ
– ដាក់​ដាំទឹក​១​លីត្រ​ឲ្យ​ពុះ រួច​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល​កូរ​ឲ្យ​សាច់ជ្រូក​ដាច់ចេញ​ពីគ្នា បន្ទាប់មក​ដាក់​ដុំ​ស៊ុប​ខ្នរ និង​ទឹកស៊ីអ៊ីវ​ចូល​ទុក​ឲ្យ​ពុះ​ឆ្អិន​សាច់​ទើប​បង់​ស្ពៃ ពេលឆ្អិនដួសដាក់ចានគុយទាវ និងដាក់ខ្ទឹមបំពងបន្តិច រួចជាការស្រេច៕ ប្រភព​: Poiluang Cooking​