គុយបា​ច្រាន​ចោល​ការ​គំរាម​របស់​ត្រាំ​អំពី​វិបត្តិ​វេ​ណេ​ស៊ុយអេ​ឡា​

287
ចែករម្លែក

​ប្រធានាធិបតី​គុយបា​កំពុង​ច្រាន​ចោល​ការ​គំរាម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ថា​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​គុយបា​ដោយសារតែ​យោធា​និង​ផ្នែក​ចារកម្ម​​នៃ​ប្រទេស​ដែន​កោះ​នេះ​គាំទ្រ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ នៅ​វេណ​ស៊ុយអេ​ឡា​។​

​ត្រាំ​បាន​គំរាម​តាម​ទ្វី​ត​ធឺ​ថា​« នឹង​មាន​ការហ៊ុមព័ទ្ធ​ទាំងស្រុង​»​មួ​យ​និង​ទណ្ឌកម្ម​លើ​គុយបា​បើ​ទាហាន​របស់​ខ្លួន​មិន​បញ្ឈប់​ប្រតិបត្តិការ​នៅ​ក្នុងប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​ជា​«​ជា​​បន្ទាន់​»​ទេ​។​

​រដ្ឋាភិបាល​អាមេរិក​អះអាងថា ទាហាន​និង​ភ្នាក់ងារ​គុយបា​ប្រមាណ​២.០០០​នាក់​កំពុង​គាំទ្រ​រដ្ឋាភិបាល​របស់​ម៉ា​ឌូ​រ៉ូ​។​

ប្រធានាធិបតី​គុយបា លោក​មី​ហ្គែល ឌៀ​ហ្ស៍ កា​ណែ​ល

​ក្នុង​ការឆ្លើយតប ប្រធានាធិបតី​គុយបា លោក​មី​ហ្គែល ឌៀ​ហ្ស៍ កា​ណែ​ល បាន​ច្រានចោល​ការ​គាំ​រាម​របស់​ត្រាំ​និង​បាន​បដិសេធ​ថា​មិន​មាន​ប្រតិបត្តិការ​យោធា​ឬ​ទាហាន​គុយបា​នៅ​​ក្នុងប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ដោយ​លោក​ចាត់​ទុក​វា​ជា​ការនិយាយ​កុហក​។​

​សូមបញ្ជាក់​ថា គុយបា​ជា​អ្នកគាំទ្រ​នាំមុខគេ​ចំពោះ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ ខណៈ​អាមេរិក​កំពុង​ដឹកនាំ​កិច្ច​ខិតខំ​ដើម្បី​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​ហ្ស័ន ក្វាយ​ដូ ជា​​ប្រធានាធិបតី​ស្របច្បាប់​នៃ​ប្រទេស​នេះ​៕​ដោយ​៖​វាសនា​