គុយ​វ៉ែត​ផ្អាក​ការហោះហើរ​ទៅ​និង​មក​ពី​កូរ៉េខាងត្បូង ថៃ និង​អ៊ីតាលី ដោយសារ​ការ​ភ័យខ្លាច​ឆ្លង​វីរុស​COVID-19

94
ចែករម្លែក

​សារព័ត៌មាន​KUNA បាន​រាយការណ៍​ថា ក្រុម​អាជ្ញាធរ​អាកាសចរណ៍​គុយ​វ៉ែត​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ផ្អាក​ការហោះហើរ​ទាំងអស់​របស់​ខ្លួន​ទាំង​​ទៅ​និង​មក​ពី​កូរ៉េខាងត្បូង ថៃ និង អ៊ីតាលី បន្ទាប់​ពី​មាន​របាយការណ៍​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​COVID-19 នៅ​ប្រទេស​ទាំងនេះ​។​

​ក្រុម​អាជ្ញាធរ​អាកាសចរណ៍​នេះ​បាន​និយាយថា ចំណាត់ការ​នេះ ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​គុយ​វ៉ែត​។

​កាលពី​ពេលមុន​នេះ​គុយ​វ៉ែត​បាន​ផ្អាករ​ជើងហោះហើរ​ទាំងអស់​របស់​ខ្លួន​ទៅ​និង​មក​ពី​អ៊ីរ៉ាក់ ដោយសារ​ការភ័យខ្លាច​អំពី​ការឆ្លង​វីរុស​នេះ​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​គុយ​វ៉ែត​បាន​កើនឡើង​ដល់​៥ នាក់ ខណៈ​ដែល​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ចំនួន​៧៦៣​ករណី និង មនុស្ស​៧ នាក់​បាន​ស្លាប់ ហើយ មនុស្ស​ជាង​២២០ នាក់​បាន​ឆ្លង​វីរុស​នេះ នៅ​អ៊ីតាលី​៕​ប្រែ​សម្រួល​៖​សុខា​/sn

​​ស្ត្រី​គុយ​វ៉ែត​ពាក់​ម៉ាស​នៅ​ការពារ​នៅពេល​អង្គុយ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ប្រទេស​គុយ​វ៉ែត​