គុយ​វ៉ែត បា​រ៉ែ​ន​និង​អា​ហ្វ​ហ្គានី​ស្ថាន ប្រកាស​រកឃើញ​កូរ៉ូណា​វីរុស​លើកដំបូង​

120
ចែករម្លែក

​ក្រសួង​សុខាភិបាល​គុយ​វ៉ែត បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការ​ធ្វើ​តេស្ត​លើ​អ្នក​មក​ពី​អ៊ីរ៉ង់ បានបង្ហាញ​ថា មាន​មនុស្ស​៣​នាក់​ឆ្លង​កូរ៉ូណា​វីរុស​COVID-19»​។​

​វា​បាន​កើត​លើ​បុរស​គុយ​វ៉ែត​អាយុ​៥៣​ឆ្នា​ម្នាក់ ពលរដ្ឋ​អា​រ៉ាប៊ីសាអូឌីត​អាយុ​៦១​ឆ្នាំ​ម្នាក់​និង​ជន​អារ៉ាប់​អាយុ​២១​ឆ្នាំ​ម្នាក់​។​

​ក្រសួង​សុខាភិបាល​បា​រ៉ែ​ន កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​រាយការណ៍​ករណី​រកឃើញ​COVID-19​លើកដំបូង​ក្នុងប្រទេស​ខ្លួន​បន្ទាប់​ពី​ជនជាតិ​បា​រ៉ែ​ន​ម្នាក់​ដែល​វិល​មក​ពី​​អ៊ីរ៉ង់ ត្រូវ​គេ​សង្ស័យថា​ឆ្លង​វីរុស ដោយសារ​ចេញ​រោគសញ្ញា​។​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​តេស្ត​និង​បង្ហាញ​វិជ្ជមាន​វីរុស​។​

​ក្នុងពេល​ជាមួយគ្នា អ៊ីរ៉ង់​បានប្រកាស​ចំនួន​មនុស្ស​ស្លាប់​ដោយ​COVID-19​កើន​ដល់​១២​នាក់​កាលពី​ថ្ងៃ​២៤​កុម្ភៈ​។​

​នៅ​អាស៊ី​ខាងត្បូង​ឯណេះ​វិញ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានក៏​បានប្រកាស​រកឃើញ​អ្នក​ផ្ទុក COVID-19​លើក​ដំបូង​ផង​ដែរ​។​រដ្ឋ​មន្ត្រី​សុខាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​បាន​​និយាយ​ថា​ក្នុងចំណោម​ជនសង្ស័យ​៣​នាក់ មាន​ម្នាក់​ត្រូវបាន​ធ្វើតេស្ត​ឃើញ​កូរ៉ូណា​វីរុស​នៅក្នុង​ខេត្ត​ហេ​រ៉ា​ត​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​អាកាសយានដ្ឋាន​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ពិនិត្យកំ​ដៅ​ខ្លួន​អ្នកដំណើរ​ចូល​មក​ដល់​