គូឆាយ​ល្អ​សម្រាប់​សុខភាព​តែ​អ្នក​មិនត្រូវ​ចម្អិន វា​ជាមួយ​អាហារ​ទាំងនេះ​

105
ចែករម្លែក

​គូឆាយ​ផ្ដល់​សារប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ដូចជា​បង្ការ​មហារីក​, បន្ថយ​ហានិភ័យ​ក្រិន រឹង​សរសៃឈាម​, រំញោច​ការរំលាយ​អាហារ​និង​ប្រឆាំង​ភាព​ចាស់ ។

​គួ​ឆាយ​ផ្ទុក​សារជាតិ​ជីវជាតិ​ជាច្រើន​ដូចជា​វីតាមីន A, K, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​សរសៃ​, niacin, thiamin, acid pantothenic, ស័​ង្គ​សី​… ប៉ុន្តែ​អ្នក​ត្រូវ​យកចិត្តទុកដាក់ ពេល​ប្រើប្រាស់​គូឆាយ ដើម្បី​បញ្ចៀស​ផលវិបាក​ចំពោះ​សុខភាព​ដូចខាងក្រោម ។​

​ប្រសិន​បរិភោគ​គូឆាយ​ច្រើនពេក​នឹង​បង្ក​ឲ្យ​ឈឺក្រពះ ។ វា​មាន​ប្រសិទ្ធភាព​តែ​ពេល​យើង បរិភោគ​ក្នុង​កម្រិត​ល្មម ។​

​ក្នុងពេល​កែឆ្នៃ​ចៀសវាង​គួបផ្សំ​ជាមួយ​ទឹកឃ្មុំ​, សាច់​ក្របី​, សាច់គោ ព្រោះ​វា​ងាយ​បង្កើត​ជាតិ ពុល​, បង្ក​ស្ថានភាព​ពិបាក​រលាយ និង​ឈឺពោះ ។

​ចំពោះ​សមាសធាតុ​មាន​ក្នុង​គូឆាយ​, វា​សមស្រប​ក្នុងការ​ចម្អិន​ជាមួយ​ពពួក​សាច់ មាន​បរិមាណ B1 ខ្ពស់​, ដូច្នេះ គូឆាយ​គួបផ្សំ​ជាមួយ​សាច់ជ្រូក​ជា​ជម្រើស​ល្អ​បំផុត​, ធានាបាន​តម្លៃ​ជីវជាតិ ពេញលេញ ៕ ប្រែ​សម្រួល​: រតនៈ​