គូឆាយ​ល្អ​សម្រាប់​សុខភាព​តែ​អ្នក​មិនត្រូវ​ចម្អិន​វា​ជាមួយ​អាហារ​ទាំងនេះ​

1102
ចែករម្លែក

គូឆាយ​ផ្តល់​សារប្រយោជន៍​ជា ច្រើន​ចំពោះ​សុខភាព​ដូចជា​បង្ការ​មហារីក​,​បន្ថយ​ហានិភ័យ ក្រឹ​ន​រឹង សរសៃឈាម​, រំញោច​ការរំលាយ អាហារ​និង​ប្រឆាំង​ភាព​ចាស់ ។​
​ ​
​គូឆាយ​ផ្ទុក​សារជាតិ​ជីវជាតិ ជាច្រើន​ដូចជា​វីតាមីន A, K, សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​សរសៃ​, niacin, thiamin, acid pantothenic ស័ង្កសី​… ប៉ុន្តែ​អ្នក​ត្រូវយក ចិត្ត​ទុកដាក់ ពេល​ប្រើ ប្រាស់​គូឆាយ ដើម្បី​បញ្ចៀស​ផលវិបាក ចំពោះ​សុខភាព​ដូចខាងក្រោម ។​
​ ​
​ប្រសិន​បរិភោគ​គូឆាយ​ច្រើន ពេក​នឹង​បង្ក​ឱ្យ​ឈឺក្រពះ ។ វា​មាន​ប្រសិទ្ធភាព​តែ​ពេល​យើង បរិភោគ​ក្នុង កម្រិត​ល្មម ។​
​ ​
​ក្នុងពេល​កែច្នៃ​ចៀសវាង​គួប ផ្សំ​ជាមួយ​ទឹកឃ្មុំ​, សាច់​ក្របី​, សាច់គោ ព្រោះ​វា​ងាយ​បង្កើត ជាតិពុល​, បង្ក ស្ថានភាព​ពិបាក​រលាយ និង​ឈឺពោះ ។​
​ ​
​ចំពោះ​សមាសធាតុ​មាន​ក្នុង គូឆាយ​, វា​សមស្រប​ក្នុងការ​ចម្អិន​ជា មួយ​ពពួក​សាច់ មាន​បរិមាណ ព​1 ខ្ពស់​, ដូច្នេះ គូឆាយ​គួបផ្សំ​ជាមួយ​សាច់ជ្រូក ជា​ជម្រើស​ល្អ​បំផុត​, ធានាបាន​តម្លៃ ជីវជាតិ​ពេញលេញ ៕ ប្រែ​សម្រួល​: រតនៈ​