គូទំនាស់​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំ​រ៉ៃ រវាង​ដី​មាន​ប្លង់រឹង និង​អ្នក​រស់​លើ​ចំណី​ថ្នល់​

217
ចែករម្លែក
គូទំនាស់​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំ​រ៉ៃ រវាង​ដី​មាន​ប្លង់រឹង និង​អ្នក​រស់​លើ​ចំណី​ថ្នល់​

ដោយៈប​.​ជ័យ/​ ​បន្ទាយមានជ័យៈ ទីបំផុត គូទំនាស់ បាន​យល់ព្រម​បញ្ចប់​វិវាទ​ដីធ្លី​រុំ​ា​រ៉ៃ របស់​ពួកគេ គឺ​រវាង​ពលរដ្ឋ​ម្ចាស់​ដី មាន​ប្លង់រឹង ចំនួន ២ គ្រួសារ និង​ពលរដ្ឋ ៦ គ្រួសារ​ចុងក្រោយ នៅលើ​ចំណី​ថ្នល់ មុខ​ដី​ប្លង់រឹង​នេះ ស្ថិត​នៅជាប់​ខាងលិច ផ្លូវជាតិ​លេខ​៥៦ ចំណុច​អតីត​ស្រះ​ទឹក ទាហាន​សម័យ លន់ នល់ ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ (​អតីត​ភូមិ​២ ឃុំ​កំពង់ស្វាយ​) ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​ភាគី​ជម្លោះ ក៏បាន​អះអាងថា នេះ​ជា​ដី​ទំនាស់​របស់​ពួកខ្លួន មិន​ពាក់ព័ន្ធ ឬ​មានការ​ឃុបឃិត​អី​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ឬ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ណា​ផ្សេង​ឡើយ ។​

​តំណាង​អ្នកស្រី លី ម៉ា​រី ម្ចាស់​ដី​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​ថា​៖ ដីធ្លី​នះ​ជា​របស់​ម្ចាស់ ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ ឬ​ប្លង់រឹង ២ ប្លង់​៖ ទី​១ -​របស់​ឈ្មោះ លី អម្មា​រ៉ា ភេទ​ប្រុស (​ប្អូន​របស់​លី ម៉ា​រី​) ទំហំ ៦.១៨០ ម៉ែត្រក្រឡា មាន​ប្លង់​លេខ ប​ជ​០០២៥៣១(A4 0150) ចុះ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​១៩៩៨ និង​ទី​២-​ឈ្មោះ​ទិ​ត្យ លេក (​ប្តី​) និង​ឈ្មោះ លី ម៉ា​រី (​ប្រពន្ធ​) ទំហំ ៦.២០០ ម៉ែត្រក្រឡា មាន​ប្លង់​លេខ ប​ជ​០០២៥២៩ (A4 01348) ចុះ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​១៩៩៨ ។ យោង​ឯកសារ​គតិយុត្តិ ដី​ទាំង ២ ប្លង់​នេះ បច្ចុប្បន្ន កាន់កាប់​ដោយ​ឈ្មោះ លី ម៉ា​រី ។​

គូទំនាស់​បញ្ចប់​វិវាទ​ដីធ្លី​រាំ​ុ​រ៉ៃ​រវាង​ដី​មាន​ប្លងរឹង​និង​អ្នក​រស់​លើ​ចំណី​ថ្នល់​មុខ​ដី​នៅ​ខាងលិច​ផ្លូវជាតិ​លេខ​៥៦​ចំណុច​អតីត​ស្រះ​ទឹក​កងទ័ព​សម័យ​លន់នល់​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ (​រូប​៖ ប​.​ជ័យ​)​

​ដល់​ឆ្នាំ​២០០០ ក៏មាន​ពលរដ្ឋ​ច្រើន​គ្រួសារ ចេះតែ​មក​រស់នៅ​លើដី​ចំណីផ្លូវ ពី​ខាងមុខ ហើយ​វាត​ចូលដល់ ក្នុង​ដី​កម្មសិទ្ធិ​ដី របស់​ឈ្មោះ​ទាំងនេះ មានដូចជា ឈ្មោះ​រ៉េ​ន រើ​ក (​ចៅសង្កាត់​កំពង់ស្វាយ​) ឈ្មោះ​តូ តុង​ហាន់ ឈ្មោះ​យឿន ប៊ឹ​ប ឈ្មោះ ចាប់ សារុន ឈ្មោះ​អោម ជិន ឈ្មោះ​ជុំ ស្រឿ​ន (​ស្រ៊ា​ន​)​។ តម​ក មានឈ្មោះ សេង សម្បត្តិ ឈ្មោះ​ទេព ភិ​រុណ (​ប្តី​ឈ្មោះ អឿន សា​រឹទ្ធិ ហៅ​ទុយ​) ឈ្មោះ កែវ ណ​ម ឈ្មោះ​ខូវ មុយ​សេង ឈ្មោះ សេង ឆវី ឈ្មោះ ធឹ​ម ភឿន ឈ្មោះ ហេង នឿ​ង ឈ្មោះ​អ៊ុំ សាវុធ ។​

​ឆ្នាំ​២០០៤ ក៏មាន​វិវាទ​ប្តឹងផ្តល់​គ្នា​កើតឡើង ។ ទោះយ៉ាងណា កន្លងមក ឈ្មោះ​មួយចំនួន បាន​ត្រូវ​ដោះស្រាយ​បញ្ចប់​វិវាទ​គ្នា​រួច​។ គឺ​សល់​តែ ៦ គ្រួសារ ចុងក្រោយ មានឈ្មោះ ទេព ភិ​រុណ (​ប្តី​ឈ្មោះ​អឿន សា​រឹទ្ធិ ហៅ​ទុយ​) ឈ្មោះ កែវ ណ​ម ឈ្មោះ​ខូវ មុយ​សេង ឈ្មោះ​អ៊ុំ សាវុធ ឈ្មោះ ជុំ ស្រឿ​ន​(​ស្រ៊ា​ន​) ឈ្មៅ​អ៊ុំ សាវុធ និង​ឈ្មោះ​ចាប សារុន ។​

គូទំនាស់​បញ្ចប់​វិវាទ​ដីធ្លី​រាំ​ុ​រ៉ៃ​រវាង​ដី​មាន​ប្លងរឹង​និង​អ្នក​រស់​លើ​ចំណី​ថ្នល់​មុខ​ដី​នៅ​ខាងលិច​ផ្លូវជាតិ​លេខ​៥៦​ចំណុច​អតីត​ស្រះ​ទឹក​កងទ័ព​សម័យ​លន់នល់​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ (​រូប​៖ ប​.​ជ័យ​)​

​តំណាង បាន​បន្តថា​៖ នៅ​ឆ្នាំ​២០១៨ វិវាទ​នេះ បាន​ក្តីក្តាំ​គ្នា​ដល់​តុលាការ សាលាដំបូង ខេត្តបន្ទាយមានជ័យ ដោយ​តុលាការ សម្រេច​អោយ​ម្ចាស់​ដី មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ ឬ​ប្លង់រឹង ២ ប្លង់ គឺ​ឈ្មោះ លី ម៉ា​រី ឈ្នះក្តី និង​ចេញ​សាលក្រម​ស្ថាពរ ។ តែ​ភាគី​ម្ខាង​ទៀត បាន​ប្តឹង​សារ​ទុក ទៅ​សាលាឧទ្ធរណ៍​ផង និង​ទៅ​ស្ថាប័ន ទទួលដោះស្រាយ​វិវាទ​ដីធ្លី ផ្សេង​ទៀតផង ។​

​ថ្វីត្បិតតែ​យ៉ាងនេះ តាម​នីតិវិធីតុលាការ​ផង និង​តាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង នៅ​ទីបញ្ចប់ ភាគី​ម្ចាស់​ដី មាន​ប្លង់​ទទួលបាន​សិទ្ធិ​កាន់កាប់ គ្រប់គ្រង និង​ប្រើប្រាស់​លើដី មាន​ប្លង់​របស់ខ្លួន​ដដែល ហើយ​ទទួលបាន ការអនុញ្ញាត ពី​អាជ្ញាធរខេត្ត អោយ​ចាក់ដី​ពង្រាប អោយ​ស្មើ​ផងដែរ ។​

​មកដល់​ឆ្នាំ​២០១៩ និង ២០២០ នេះ ភាគី​វិវាទ បាន​ទាក់ទង​គ្នា សម្របសម្រួល​ដោះស្រាយ​គ្នា ក្នុង​គោលការណ៍​ឈ្នះ ឈ្នះ ដោយ​ភាគី​ម្ចាស់​ដី ផ្តល់​សម្បទាន ដល់​ពលរដ្ឋ ចុង​ចំលើយ​មានឈ្មោះ ទេព ភិ​រុណ (​ប្តី​ឈ្មោះ អឿន សា​រឹទ្ធិ​ហៅ​ទុយ​) ឈ្មោះ កែវ ណ​ម ឈ្មោះ​ខូវ មុយ​សេង ឈ្មោះ​អ៊ុំ សាវុធ ឈ្មោះ​ជុំ ស្រឿ​ន (​ស្រ៊ា​ន​) បានទទួល​ដី​កាន់កាប់​ស្របច្បាប់ និង​ទូទាត់​ប៉ះប៉ូវ ជា​ថវិកា​មួយចំនួន ត្រឡប់​ទៅវិញ​។ ក្នុងនោះ​ភាគី​ទាំង​២ បាន​ឈានដល់​ធ្វើ កិច្ចព្រមព្រៀង សះជា និង​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រុំ​ា​រ៉ៃ តាំងពី​ឆ្នាំ​២០០៤ មក​នោះ ។ ចំពោះ​ឈ្មោះ ចាប សារុន ក៏​នឹង​បន្ត​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខ ។​

គូទំនាស់​បញ្ចប់​វិវាទ​ដីធ្លី​រាំ​ុ​រ៉ៃ​រវាង​ដី​មាន​ប្លងរឹង​និង​អ្នក​រស់​លើ​ចំណី​ថ្នល់​មុខ​ដី​នៅ​ខាងលិច​ផ្លូវជាតិ​លេខ​៥៦​ចំណុច​អតីត​ស្រះ​ទឹក​កងទ័ព​សម័យ​លន់នល់​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ (​រូប​៖ ប​.​ជ័យ​)​

​ចំណែក​ពលរដ្ឋ ជា​ចុង​ចម្លើយ មាន​មាន ឈ្មោះ​ខូវ មុយ​សេង ឈ្មោះ​អឿន សា​រឹទ្ធិ​ហៅ​ទុយ​(​ឈ្មោះ​ទេព ភិ​រុណ​) (​កូនស្រី​ជំនួសមុខ​)​ឈ្មោះ អ៊ុំ សាវុធ ឈ្មោះ កែវ ណ​ម ឈ្មោះ​ជុំ ស្រឿ​ន​(​ស្រ៊ា​ន​) បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ដោយឡែកៗ​ពីគ្នា កាលពី​ថ្ងៃទី​១៩-២០ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុងន័យ​ស្រដៀង​គ្នា​ថា ៖ ពួកខ្លួន​មកកាន់​កាប់ អាស្រ័យ​ផល និង​រស់នៅ លើដី​ជាប់​ខាងលិច​ផ្លូវជាតិ​លេខ​៥៦ បច្ចុប្បន្ន ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​នេះ លុះដល់​មាន​ក្តីក្តាំ ក៏​ទើប​ដឹងថា ខាងដើម​បណ្តឹង​ឈ្មោះ លី ម៉ា​រី ឈ្មោះ​ទិ​ត្យ លេក និង​ឈ្មោះ លី អម្មា​រ៉ា មាន​ប្លង់រឹង ។ ដូច្នេះ​ពួក​ខ្លូន ក៏​ចាញ់ក្តី ប៉ុន្តែ​បាន​តស៊ូ​រក​អន្តរាគមន៍ ទៅ​ស្ថាប័ន​ដោះស្រាយ​នានា ។ តែ​ទីបំផុត ពួកខ្លួន និង​ដើមបណ្តឹង ក៏​ឈានដល់​សះជា ដក​បណ្តឹង និង​សម្របសម្រួល ដោះស្រាយ​គ្នា តាម​គោលការណ៍ ឈ្នះ ឈ្នះ​។​

​ពលរដ្ឋ បាន​បន្តថា​៖ ក្នុងការ​សម្របសម្រួល ដោះស្រាយ​ក្នុង​រូបមន្ត​ដូចគ្នា​ខ្លះ និង​ខុសគ្នា​ខ្លះ គឺ​ភាគី​ខ្លួន បានទទួល​ដី ដែល​ធ្លាប់​រស់នៅ​និង​អាស្រ័យ​ផល ដោយ​ឈ្មោះ​លី ម៉ា​រី យល់ព្រម​កាត់​ឆ្វៀល ចេញពី​ប្លង់ដី​គាត់ ។​

​ឯ​ពួកខ្លួន ត្រូវ​ទូទាត់​ជា​ថវិកា​មួយចំនួន តាម​ទំហំ​ដី និង​តាម​ការព្រមព្រៀង យោគយល់​គ្នា ទៅ​អោយឈ្មោះ លី ម៉ា​រី វិញ ។ ពលរដ្ឋ ក៏​ដូច​តំណាង​របស់​ឈ្មោះ​លី ម៉ា​រី អះអាង​ចុងក្រោយ​ថា​៖ ការស្រុះស្រួល ស្ម័គ្រចិត្ត​បញ្ចប់​វិវាទ​ដីធ្លី ចំណុច​អតីត​ស្រះ​ទឹក​កងទ័ព សម័យ​លន់ នល់ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ នេះ មិន​រង​ការបង្ខិតបង្ខំ ឬ​គម្រាមកំហែង​ពី​ភាគី​ណា​ទេ ហើយ​វិវាទ​ដីធ្លី​នេះ ក៏បាន​កើតឡើង រវាង​ភាគី​ទាំង ២ នៃ​ពួកខ្លួន​មិន​ពាក់ព័ន្ធ ឬ​មានការ​ឃុបឃិត ណាមួយ ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ឬ​មន្ត្រី​អាជ្ញាធរ មន្ត្រី​សមត្ថកិច្ច ណា​ផ្សេង​ឡើយ ។​

​លោក សៅ ទ្រី មេភូមិ​ខ្លា​កូន​ចាស់ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​២០ ខែកុម្ភៈ​ថា​៖ ក្នុងនាម​អាជ្ញាធរ មាន​សមត្ថកិច្ច លោក​សប្បាយ អបអរ និង​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ស្ថាប័ន​ថ្នាក់លើ ពិសេស​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ជា​ភាគី​វិវាទ ដែល​ស្រុះស្រួល​គ្នា បញ្ចប់ទំនាស់​ដីធ្លី ៕ សរន