គូសង្សារ​មួយគូ​ឈរ​លក់​ថ្នាំញៀន ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឃាត់ខ្លួន​

1243
ចែករម្លែក
  • 4
    Shares

(ភ្នំពេញ)​៖ គូសង្សារ​វ័យក្មេង​មួយគូ ខណៈ​កំពុង​ឈរ​លក់​ថ្នាំញៀន ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ចោមចៅ​៣ ធ្វើការ​ឃាត់ខ្លួន និង​រកឃើញ​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​។ ហេតុការណ៍​នេះ​នៅ​ថ្ងៃទី ១២ សីហា ២០១៧ ម៉ោង​២២​និង​២០ នៅ​ចំណុច​គោក​បញ្ជាន់ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ ឈ្មោះ គីម លី​ហួរ ភេទ​អាយុ​១៧ ឆ្នាំ​មុខរបរ​លក់​គ្រឿងញៀន ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទី​២​ឈ្មោះ ចាន់ ស្រី​ដែន អាយុ​១៨​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង បាន​បញ្ចូនទៅ​ឲ្យ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់​៕L ដោយ​៖ លីន​ណា​