គូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ ផ្តល់ ជំនួយដល់ លោក ប៊េន អ្នកការពារ ព្រៃឈើ

439
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា លោក ចៅខ្មែរ បានសំដែងអារម្មណ៍ឈឺឆ្អាលជាមួយលោក ប៊េន ដែលគ្រប់គ្នាដឹងថា លោកប៊េន ជាអ្នកស្រឡាញ់ព្រៃឈើកម្ពុជា បើទោះបីជា ប៊េន មិនមែនជាជនជាតិកម្ពុជាក្តី ដោយការអភិរក្ស និងក្តីស្រលឡា់បានធ្វើឲ្យលោក ប៊េន លះបង់ទ្រព្យសម្បតិ្ត​ជាច្រើន រហូតមកដល់ពេលនេះប៊េន មានការខ្វះខាតផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។

ដូច្នេះហើយ ក្នុងនាមជាពលរដ្ឋកម្ពុជា ដែលចូលចិត្តចែករំលែក លោក ចៅខ្មែរ បានស្វះស្វែងផ្តល់ជំនួយជាទឹកប្រាក់ ៥០០ដុល្លារ អាម៉េរិកដល់លោកប៊េន និងក្រុម គ្រួសារ ។ តាមរយៈហ្វេសប៊ុក របស់ចៅខ្មែរផ្សារ CK Magic Brand បានបង្ហោះថា ចៅខ្មែរនិងស្វាមី ដែលគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា នឹងបរិច្ចាគជួយលោក Ben Davis ចំនួន ៥០០ ដុល្លារ ដោយគេឃើញ​លោកបង្ហោះជួយទាំងយប់ និងខ្វែងដៃខ្វែងជើង ផ្ញើលុយជំនួយទាំងយប់តែម្ដង។

បន្ថែមពីលើការបិរច្ចាគជំនួយដែលមានចំនួនច្រើនដោយផ្ទាល់លោក ក៏បានប្រើផេក ដ៏មានប្រជាប្រិយភាពរបស់ខ្លួនផលិតជាវីដេអូ អំពាវនាវ​ឲ្យមានការយកចិត្តទុកដាក់ចំពោះ អ្នកអភិរក្សព្រៃឈើនៅកម្ពុជារូបនេះ បន្ថែមទៀតផងដែរ។ ទង្វើបែបនេះ បានធ្វើឲ្យចៅខ្មែរ ទទួលបានការ​សរសើរមិនតិចទេនូវទឹកចិត្តដ៏ល្អប្រពៃនេះ។

ចៅខ្មែរ ប្រកាសថា”តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំ នឹងបរិច្ចាគទឹកប្រាក់ 500$ ជូន Mr Ben បុរសជាទីគោរព ដែលបូជាញើសឈាមការពារព្រៃឈើ ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណើតមករស់នៅកម្ពុជា ដើម្បីព្រៃឈើរបស់យើង។ ខ្ញំុបាទសង្ឃឹម ថាមហាគ្រួសារខ្មែរ នឹង គាំទ្រ ហើយស៊ែវីដេអូនេះបន្តដើម្បីឲ្យសប្បុជនផ្សេងទៀតបានចូលរួមបន្តផង។

សូមរំលឹកថា លោក Ben Davis គឺជាជនជាតិអាម៉េរិកដែលមានឆន្ទៈ​ស្រឡាញ់ព្រៃឈើតាំងពីក្មេង។ លោកបានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុង​តំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ ៣០ឆ្នាំ មកហើយ។ រយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ លោក និងគ្រួសារពុះពារ ការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយតាមរយៈលោក អាចារ្យធំ និង លោក តាន់ ​៕/Ha