គូស្នេហ៍​បូលីវូដ​របស់​ឥណ្ឌា​ប្រកាសថ្ងៃ​រៀបកា​រ​

1535
ចែករម្លែក
  • 9
    Shares

​តារា​បូលីវូដ​នាង ឌី​ពី​កា ប៉ា​ឌូ​កូ​ណេ (Deepika Padukone) និង លោក រ៉ា​វៀ ស៊ី​ង (Ranveer Singh) បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​២១​តុលា​ថា ពួកគេ​នឹង​រៀប​អាពាហ៍ពិពាហ៍ ដោយ​បញ្ចប់​នូវ​ពាក្យ​ចចាមអារ៉ាម​នានា​អំពី​ទំនាក់ទំនង​របស់​ពួកគេ​។​

​តារា​ទាំង​២​ដួង​បាន​បញ្ជាក់ថា​ពួកគេ​នឹង​រៀបការ​នៅ​ខែក្រោយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅលើ​គណនី Twitter ផ្លូវការ​របស់​ពួកគេ​ជា​ភាសា​ឥណ្ឌា​និង​អង់គ្លេស​។​

​សេចក្តីថ្លែងការណ៍​នោះបាន​សរសេរថា “​ជាមួយនឹង​ការជូន​ពរ​ពី​គ្រួសារ​យើង វា​បាន​ផ្តល់ឱ្យ​យើង​នូវ​សេចក្តី​អំណរ​ដ៏​មហិមា​ក្នុងការ​ចែករំលែក​ឱ្យដឹងថា អាពាហ៍ពិពាហ៍​របស់​យើង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា​ឆ្នាំ ២០១៨”​។​

​នាង ប៉ា​ឌូ​កូ​ណេ អាយុ ៣៣ ឆ្នាំ និង លោក ស៊ី​ង អាយុ ៣២ ឆ្នាំ តាម​ដឹង​គឺ​បានចាប់ផ្តើម​ស្នេហា​ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​បាន​រក្សា​ការសម្ងាត់​អំពី​ព័ត៌មាន​លម្អិត​នៃ​ទំនាក់ទំនង​របស់​ពួកគេ​ពី​ក្រសែភ្នែក​សាធារណជន​។​

​នាង ប៉ា​ឌូ​កូ​ណេ គឺជា​តារា​មួយ​ដួង​ក្នុងចំណោម​តារា​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់បំផុត​របស់​បូលីវូដ និង​ជាតា​រា​ម្នាក់​ដែល​អាច​ប្រឡូក​ក្នុង​ហូលីវូដ​របស់​អាមេរិក​បាន ដោយ​ដើរតួ​ក្នុង​រឿង xXx: Return of Xander Cage opposite Vin Diesel​។​

​គូស្នេហ៍​នេះ​ក៏បាន​ថត​ខ្សែភាពយន្ត​រួមគ្នា​ផងដែរ​រួមទាំង​រឿង​បូលីវូដ​ដ៏​ចម្រូងចម្រាស​កាលពីដើម​ឆ្នាំនេះ​ដែល​បង្កឱ្យមាន​បាតុកម្មហិង្សា​នៅ​ឥណ្ឌា​ភាគ​ខាងជើង​។​

​នាង ប៉ា​ឌូ​កូ​ណេ បាន​ដើរតួ​ជា​មហាក្សត្រិយ៍​ហិណ្ឌូ​តាម​រឿងព្រេង​និទាន ហើយ​លោក​ស៊ី​ង​គឺជា​មេដឹកនាំ​កាន់សាសនា​អ៊ីស្លាម​នៅ​មជ្ឈិមសម័យ ដែល​ធ្វើឱ្យមាន​កំហឹង​យ៉ាងខ្លាំង​ដល់​ក្រុម​អ្នក​ប្រកាន់​តឹងរ៉ឹង ដោយ​ឈានទៅដល់​ការដុត​បំផ្លាញ​រោងកុន​និង​ការគំរាមកំហែង​ដល់​តារា​ទាំង​២​ផងដែរ​។​

​លោក​ស៊ី​ង​បាន​បង្ហាញខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ចំនួន ១៤​។ នាង​ប៉ា​ឌូ​កូ​ណេ​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ប្រហែល ៤០ តាំងពី​ឆ្នាំ ២០០៦៕ ដោយ៖ កញ្ញាដាលីស

នាង ឌី​ពី​កា ប៉ា​ឌូ​កូ​ណេ និង លោក រ៉ា​វៀ ស៊ី​ង នឹង​រៀបការ​នៅ​ថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា​ឆ្នាំ ២០១៨