គូស្នេហ៍​បូលីវូដ នាង​ឌី​ពី​កា និង​លោក​ស៊ី​ង រៀបការ​នៅ​អ៊ីតាលី​

1157
ចែករម្លែក

​កំពូល​តារា​សម្តែង​បូលីវូដ​នាង ឌី​ពី​កា ផា​ឌូ​កូ​ណេ (Deepika Padukone) និង រ៉ា​ន់​វៀ ស៊ី​ង (Ranveer Singh) បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​អ៊ីតាលី​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បានឱ្យដឹងថា គូស្នេហ៍​ជាតា​រា​ដ៏​ល្បីល្បាញ​នេះ​បាន​រៀបការ​នៅឯ​ពិធី​ឯកជន​មួយ​នៅ​បឹង​កូ​ម៉ូ (Lake Como) កាលពី​ថ្ងៃ​ពុធ​ទី​១៤​វិច្ឆិកា​។​

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ទាំង​២​បានចេញ​ផ្សាយ​រូបភាព​២​សន្លឹក​ពី​ព្រឹត្តិការណ៍ ដែល​បិទ​មិនឱ្យ​អ្នកសារព័ត៌មាន​ចូល​ថត​នេះ​។​

​រូបថត​ទាំង​២​បានបង្ហាញ​នាង​ផា​ឌូ​កូ​ណេ​និង​លោក​ស៊ី​ង​ញញឹម​ស្រស់​ក្នុង​ឈុត​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​ឥណ្ឌា ដែល​រចនា​ដោយ​អ្នក​រចនា​ម៉ូត សាប​យ៉ា​សា​ឈី មូ​ឃើ​ជី (Sabyasachi Mukherjee)​។​

​តារា​ទាំង​២​ដួង​នេះ​បាន​ទាក់ទង​គ្នា​តាំងពី​ឆ្នាំ ២០១៣ ប៉ុន្តែ​បាន​រក្សា​ការសម្ងាត់​ពី​ក្រសែភ្នែក​សាធារណជន​រហូតដល់​ថ្ងៃ​ភ្ជាប់ពាក្យ​៕ ដោយ៖ កញ្ញាដាលីស

នាង ឌី​ពី​កា ផា​ឌូ​កូ​ណេ និង រ៉ា​ន់​វៀ ស៊ី​ង បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​បឹង​កូ​ម៉ូ ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃ​ពុធ

#