គូស្នេហ៍​ម៉ាឡេស៊ី ៩៩ គូ​រៀបការ​ក្នុង​ពិធី​ដ៏​ធំ​នៅ​ថ្ងៃ​ហេង ៩/៩

185
ចែករម្លែក

គូស្នេហ៍​៩៩​គូ​បាន​ចង​ចំណង​អា​ពា​ហ៍​ពិ​ពា៍​នៅក្នុង​ពិធី​មង្គល​ដ៏​ធំ​នៅឯ​វត្ត​ចិន​មួយ​ក្នុងប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ចន្ទ ទី​៩ កញ្ញា (៩/៩) ដែល​គេ​ចាត់ទុកជា​កាលបរិច្ឆេទ​ដ៏​វិសេស​បំផុត​ដោយ​ជនជាតិ​ចិន​។​

​ពិធី​មង្គល​នៅ​វត្ត​ធៀន​ហ៊ូ​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់​គូ​ស្វាមីភរិយា​ដែល​ស្វែងរក​ពិធីមង្គលការ​តាមបែប​ព្រះពុទ្ធសាសនា​។ លេខ ៩ ជា​ភាសា​ចិន​ស្តាប់ទៅ​ឮសូរ​ដូច​ពាក្យ “​យូរអង្វែង​”​។​

​គូ​ស្វាមីភរិយា​ភាគច្រើន​ស្លៀកពាក់​ឈុតខ្មៅ​និង​ឈុត​កូនក្រមុំ​ពណ៌​ស ប៉ុន្តែ​មួយចំនួន​បានជ្រើសរើស​ស្លៀកពាក់​ក្រហម ដែលជា​និមិត្តរូប​នៃ​សំណាងល្អ សេចក្តី​រីករាយ និង​សុភមង្គល​នៅក្នុង​វប្បធម៌​ចិន​។ ពណ៌​ក្រហម​ក៏​ជា​ពណ៌​ប្រពៃណី ដែល​ស្លៀកពាក់​ដោយ​កូនក្រមុំ​ចិន​ផងដែរ​។​

​ដៃ​កាន់​ភួងផ្កា គូ​ស្វាមីភរិយា​ត្រូវបាន​ប្រទាន​ពរ​ដោយព្រះសង្ឃ មុនពេល​ស្បថសច្ចា​។ ពិធី​មង្គល​បានបញ្ចប់​ទៅដោយ​ការថតរូប​ជា​ក្រុម​។​

​ជនជាតិ​ចិន​មាន​ប្រហែល ២៣ ភាគរយ​នៃ​ប្រជាជន​សរុប ៣២ លាន​នាក់​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ប្រជាជន​សរុប​ប្រហែល​មួយ​ភាគ​ប្រាំ​កាន់​ព្រះពុទ្ធសាសនា​៕ ដោយ៖ កញ្ញាដាលីស

គូស្នេហ៍​ម៉ាឡេស៊ី ៩៩ គូ​រៀបការ​ចំ​ថ្ងៃ​ហេង ទី​៩​ខែ​៩
គូស្នេហ៍​ម៉ាឡេស៊ី ៩៩ គូ​រៀបការ​ចំ​ថ្ងៃ​ហេង ទី​៩​ខែ​៩
#