គូស្នេហ៍​វ័យ​ចំណាស់​រៀបការ​ក្នុង​មន្ទីរពេទ្យ ក្រោយ​កូនក្រមុំ​ធ្លាក់ខ្លួន​ឈឺ​គ្រឹប​

161
ចែករម្លែក

​អ្នកស្រី វី​វៀន ស្ដូក​ស៍ (Vivien Stokes) វ័យ ៥៦ ឆ្នាំ និង​លោក ហ្វ្រេ​ដ ហាត​លី (Fred Hartley) វ័យ ៧៣ ឆ្នាំ​បានរួម​រស់​ជា​ប្ដី​ប្រពន្ធ​ដោយ​មិនបាន​រៀបការ​អស់​រយៈពេល ២៩ ឆ្នាំ​មកហើយ​។ ដោយសារតែ​បែបនេះ ពួកគាត់​បាន​រៀប​គម្រោង​រៀបការ​នៅ​ខែមិថុនា ខាងមុខ​។ ប៉ុន្តែ​នៅ ពេល​អ្នកស្រី វី​វៀន ធ្លាក់ខ្លួន​ឈឺ​គ្រឹប ពោលគឺ​មាន​ជំងឺ​ហើម​សួត​ពួកគាត់​ក៏​សម្រេចចិត្ត រៀបការ​មុនពេល​កំណត់​នៅក្នុង​មន្ទីរពេទ្យ​។
​ ​
បុគ្គលិក និង​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Blackpool Victoria Hospital បាន​អំពាវនាវ​តាមបណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ ដើម្បី​សុំ​ជំនួយ​ក្នុង​ការរៀបចំ​អាពាហ៍ពិពាហ៍ របស់​ពួកគាត់​ដែល​ស្លាប់​មួយ​ចំហៀង​ខ្លួន​ទាំងពីរ​នាក់​។​
​ ​
ទីបំផុតគូស្នេហ៍​ដែល​មកពី​ហ្វ្លី​ត​វូដ (Fleetwood) តំបន់​លែ​ន​ឃែ​សៀ (Lancashire) ប្រទេសអង់គ្លេស នេះ​បាន​រៀបការ​ក្នុង​បន្ទប់​អ្នកជំងឺ​លេខ ២៤ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​យ៉ាង​អ៊ូរ​អរ ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​សាច់ញាតិ មិត្តភក្ដិ មន្ទីរពេទ្យ និង​មហាជន​។​
​ ​
សូមបញ្ជាក់ថា អ្នកស្រី វី​វៀន ចង់​រៀបការ​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​លោក ហ្វ្រេ​ដ ចេះតែ ប្រកែក​រហូត​ឈាន​មកដល់​ដំណាក់កាល​នេះ​ទើបបាន​រៀបការ​បំពេញ​បំណង​ចុងក្រោយ​៕ ប្រែ​សម្រួលៈ​ខុម​