គូស្នេហ៍​ស្មោះស្ម័គ្រ​រៀបការ​ប៉ុន្មាន​ថ្ងៃក្រោយ​កូនក្រមុំ​ត្រូវ​ក្រពើ​ខាំ​ដាច់​ដៃ​ម្ខាង​

1211
ចែករម្លែក

គូស្នេហ៍​ស្មោះស្ម័គ្រ​មួយគូ បាន​រៀបការ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ហ្ស៊ី​ម​បា​វា​គួរឱ្យភ្ញាក់ផ្អើល តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​កូនក្រមុំ​ត្រូវ​ក្រពើ​កំណាច​ខាំ​ដាច់​ដៃ​ម្ខាង​គួរឱ្យ​រន្ធត់​។
​ ​
​កូនកំលោះ​ឈ្មោះ ជែ​មី ហ្វ​ក់ស៍ (Jamie Fox) អាយុ ២៧ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន អេ​ភី​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ថា “​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ពួកយើង​ទាំង​ពីរបាន​ឆ្លងកាត់ បទពិសោធន៍​ពី​គួរឱ្យ​តក់ស្លុត​រហូតដល់​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​”​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ខណៈពេល​លោក ជែ​មី ហ្វ​ក់ស៍ និង​គូ​ដណ្ដឹង ហ្សា​ណេ​ឡេ ឡូ​វូ (Zanele Ndlovu) កំពុង​ជិះទូក​កា​នូ​លើ​ទន្លេ​ហ្សា​ម​បេ​ហ្ស៊ី (Zambezi) ដែលជា​ទន្លេ​វែង​បំផុត​នៅ​ទ្វីបអាហ្វ្រិក​ស្រាប់តែ​ក្រពើ​កំណាច​មួយ​ក្បាល​បាន​វាយប្រហារ ពួកគេ​កាលពី​ថ្ងៃទី​៣០ ខែមេសា​។

​ជា​អកុសល នាង ហ្សា​ណេ​ឡេ ត្រូវ​ក្រពើ​ខាំ​ដាច់​ដៃស្តាំ​ម្ខាង​ហើយ​ដៃ​ឆ្វេង​របស់​នាង​ក៏​រង របួស​ទៀត​។ ហើយ​រយៈពេល ៥ ថ្ងៃ​ក្រោយមក​ពួកគេ​ក៏បាន​រៀបការ​យ៉ាង​តក់ក្រហល់​ក្នុងសាល​ថ្វាយបង្គំ​ព្រះ​នៃ​មន្ទីរពេទ្យ​៕ ប្រែ​សម្រួល​: ខុម