គូ​កូ ម៉ា​ទីណា ចុះ​កិច្ចព្រមព្រៀង​លេង​ជាមួយ​អេ​វើ​តុ​ន​

650

ក្លិប អេ​វឺ​តុ​ន​(Everton )​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​លើក​ទី​៧​របស់ខ្លួន​សម្រាប់​កីឡាករ គូ​កូ ម៉ា​ទីណា (Cuco Martina) ពី​ក្លិប​សាវ​ហែម​តុ​ន​(Southampton) ។​
​ ​
​ក្លិប Everton បាន​យល់ព្រម​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ ម៉ា​ទីណា កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ហើយ​ខ្សែការពារ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​បី​ឆ្នាំ​។​
​ ​
​ម៉ា​ទីណា ពិតជា​ធ្វើ​ឲ្យ​ក្លឹប​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការចុះ​កិច្ច​ព្រម ព្រៀង​លេង​ជាមួយ​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) ជាថ្មី​ម្តងទៀត​។​
​ ​
​ម៉ា​ទីណា បាន​និយាយថា “​ក្លឹប Everton គឺជា​ក្លឹប​ធំ​ដែលមាន​មហិច្ឆតា​ធំ​ហើយ​ខ្ញុំ​ត្រៀមខ្លួន​ចូលរួម ជាមួយ​កីឡាករ​ផ្សេងទៀត​និង​អ្នកចាត់ការ ខណៈពេល​យើង​ព្យាយាម​ឈានទៅ​មុខ​នៅ​រដូវ​កាល​ក្រោយ​”​។​
​ ​
​ម៉ា​ទីណា បន្តថា “ ប្រាកដ​ណាស់ ខ្ញុំ​ស្គាល់​អ្នកចាត់ការ​រូបនេះ​តាំងពី​នៅ​ក្លឹប Southampton ដូច្នេះ​ខ្ញុំ​ស្គាល់​អ្វីដែល​គាត់​ចង់បាន និង​អ្វីដែល​គាត់​អាច​ធ្វើបាន​”
​ ​
​ម៉ា​ទីណា បាន​និយាយថា “​អ្នកគាំទ្ររ​ប់ស​អេ​វើ​តុ​ន​ពិតជា​ស្រឡាញ់​ក្លឹប​នេះ ហើយ​គ្រប់គ្នា​ពេញចិត្ត ចំពោះ​មហិច្ឆតា​របស់​ក្លឹប​។ អ្នក​អាច​មើលឃើញថា ក្លឹប នេះ​ចង់​សម្រេច​អ្វីមួយ ហើយ​កីឡាករ ពិតជា​បង្ហាញ​ប​ហិ​ច្ឆ​តា​នេះ​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គូ​កូ ម៉ា​ទីណា (Cuco Martina)