គូ​ស្វាមីភរិយា​ថ្មីថ្មោង​​មួយគូដំបូង​នាំយក​ថវិកា​ចំណងដៃ​របស់ខ្លួន​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

1586
ចែករម្លែក
  • 286
    Shares

ដោយ ៖ វិបុល/ ភ្នំពេញ : ​គូ​ភរិយា​ដែល​ទើប​រៀបការ​ថ្មីថ្មោង​​មួយគូដំបូង បាន​នាំយក​ថវិកា​ដែលជា​ចំណងដៃ​របស់ខ្លួន ចំនួន​៣​លាន​៤៥​ម៉ឺន​រៀល ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ជួយសង្គ្រោះ​កុមារ​កម្ពុជា​។​

​លោក ហេង វិចិត្រ​ដា​រ៉ូ និង​អ្នកស្រី ថូ គឹម​នុត ដែលជា​ស្វាមី ភរិយា ទើប​រៀបការ​ថ្មីថ្មោង​មួយគូ នេះ បាន​រៀបរាប់ថា មូល​ហេតុដែល​ពួកគាត់​នាំយក​ថវិកា​ប្រគល់ជូន​ដល់​មន្ទីរ​គន្ធបុប្ផា​នេះ គឺជា​បំណងប្រាថ្នា​របស់​ពួកគាត់​ទាំង​២​នាក់ តាំងពី​មុន​រៀប​អាពាហ៍ពិពាហ៍ ដោយ​ពួកគាត់​តែ​ចូលចិត្ត​ធ្វើ​កម្មវិធី​សប្បុរសធម៌ ហើយនឹង​បាន​តាំងចិត្ត​ថា បើ​បាន​រៀប​អាពាហ៍ពិពាហ៍​កាលណា និង​រំលែក​យកប្រាក់​ជា​ចំណងដៃ​របស់ខ្លួន​មួយចំនួន​មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ក្នុងឱកាស​នេះដែរ ពួកគាត់​ក៏​ហាក់​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ដោយបាន​សម្រេច​បំណងប្រាថ្នា​របស់ខ្លួន​ទាំង​២​នាក់​។ ជាមួយគ្នានេះ គូ​ស្វាមីភរិយា​មួយគូ​នេះ ក៏បាន​អំពាវនាវ​ឲ្យ​គូ​ស្វាមី ភរិយា និង​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏ទៃទៀត គួរ​ចូលរួម​ឲ្យ​បាន​ផុសផុល ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​វេជ្ជ​. ឌែ​នី​ស ឡូ​រ៉ង់ នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​គូ​ស្វាមីភរិយា​មួយគូ​នេះ ដែលមាន​ទឹកចិត្ត​ដ៏​សប្បុរស​ដោយបាន​នាំយក​ថវិកា​ដែលជា​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់ខ្លួន​មក​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោក​ក៏បាន​លើកឡើង​ដែរ​ថា នេះ​ជា​ទង្វើ​ដ៏​ប្រពៃ​សម្រាប់​ជា​គម្រូ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​លទ្ធភាព​ទាំងអស់ ក្នុងការ​ចូលរួមចំណែក​ទាំងអស់គ្នា ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ​អាច​ដំណើរការ​ក្នុងការ​សង្គ្រោះ​កុមារ​កម្ពុ​ចាប​ន្ដ​ទៅមុខទៀត​បាន​៕

មង្គលការរបស់គូស្វាមី ភរិយា ហេង វិចិត្រដារ៉ូ ថូ គឹមនុត