គូ​ស្វាមីភរិយា​ថ្មី​១១០​គូទ​ទួលបាន​រង្វាន់​ម៉ូតូ Zoomer X និង​ចិញ្ចៀនពេជ្រ​ពី​ស្រា​បៀរ​កម្ពុជា

112
ចែករម្លែក

ដោយ​:​សុផល​/​ភ្នំពេញ​៖ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១១០​គូ​ដែលមាន សំណាង​ឈ្នះ​បាន​រង្វាន់​ម៉ូតូ Zoomer X​និង​ចិញ្ចៀនពេជ្រ​ពី​ការចាប់​ឆ្នោត​រង្វាន់​អាពាហ៍ពិពាហ៍​ស្រា​បៀរ​កម្ពុជា​រដូវ​កាល​ទី​១​កាលពី​សប្តាហ៍​មុន​នៅ​ស្ថានីយ៍ទូរទស្សន៍​ថោ​ន​។​កម្មវិធី​ប្រដាល់​MasFight​បានទទួល​រង្វាន់​រប​ស់​ពួកគេ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមករា​នេះ​នៅឯ​ការិយាល័យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។

​គូ​ស្វាមីភរិយា​ដែល​បានឈ្នះ​រង្វាន់​មាន​មកពី​រាជធានី ភ្នំពេញ​៤​គូ ខេត្តកំពង់ចាម​១៨​គូ​ស្វាយរៀង​១៥​គូ ត្បូងឃ្មុំ​៧​គូ​បាត់ដំបង​៣​គូ​ក្រចេះ​៥​គូ​ព្រះវិហារ​៣​គូ​កំពង់ឆ្នាំង​៧​គូ​កោះកុង​៤​គូ​ព្រៃវែង​២​គូ​បន្ទាយមានជ័យ ៧ គូ ព្រះសីហនុ ៣​គូ ពោ​ធ៌​សាត់ ១២ គូ និង​ខេត្ត​ឧ​ត្ត​មានជ័យ ២​គូ​ផងដែរ​។

លោក​ផល​សំ​ភុ​ត​មកពី​ខេត្ត​ពោ​ធ៌​សាត់​ដែល​ទើប​រៀបការ​ហើយ​កាលពី​ខែវិច្ឆិកា​កន្លងទៅ​បានបង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​រង្វាន់​នេះ​ថា​៖«​ខ្ញុំ​មិន​នឹកស្មានថា​ខ្លួនឯង​រៀបការ​ហើយ​មានសំណាង​ធំ​អីចឹង​សោះ​។​កាដូ​ម៉ូតូ​Zoomerx​នេះ​ពិតជា​ចំណងដៃ​ដ៏​ពិសេស​មែនទែន​សម្រាប់​គ្រួសារ​ខ្ញុំ​ព្រោះ​ប្រពន្ធ​ខ្ញុំ​កំពុង​ចង់បាន​ម៉ូតូ​មួយ​ជិះ​ហ្នឹង​គេ ឥឡូវ​ដល់​តែ​ត្រូវ​រង្វាន់​ម៉ូតូ​ចំពេល​តែម្តង​»​។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​អបអរសាទរ និង ជូនពរ ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់គ្នា​ឱ្យ​ក្តី​ស្រលាញ់​របស់​ពួកគេ​ចំពោះ​គ្នា​ទៅវិញទៅមក​បាន​នាំមក​នូវ​ភាព​រីករាយ និង សុភមង្គល ក្នុង​គ្រួសារ​ថ្មីថ្មោង​នេះ​ផងដែរ​។

​លោកស្រី​បញ្ជាក់ទៀតថា​៖«​ការចាប់​រង្វាន់​នឹងធ្វើ​ឡើង​ចំនួន​៣​លើក​បន្តទៀត​ដែល​រង្វាន់​កាន់តែ​ពិសេស​នោះ​គឺ ជីប ម៉ុង​ផាក​លែ​ន ខុន​ដូ ១​យូ​នី​ត​តែម្តង​សម្រាប់​ការចាប់​ឆ្នោត​សរុប​លើកចុងក្រោយ ។​ដូច្នេះ​សម្រាប់​គូស្នេហ៍​ដែលមាន​បំណង​រៀប​មង្គលការ​ក្នុងពេល​ឆាប់ៗ​នេះ សូម​ជ្រើសរើស​ស្រា​បៀរ កម្ពុជា​កំប៉ុង​ចំនួន​២៥​កេស​ឡើងទៅ​លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន​៣​កេស​បន្ថែម​សៀវភៅ​កត់​ចំណងដៃ​២​ក្បាល​និង​បណ្ណ​ផ្សងសំណាង​មួយ​សន្លឹក​ផងដែរ​។​ការចាប់​ឆ្នោត​បន្ទាប់​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​២​ខែ​បន្ទាប់​៕S/​