គួរតែ​កក់សក់​បែបណា ទើប​មិន​ជ្រុះ​សក់​អស់​?

410
ចែករម្លែក

​យើងខ្ញុំ​ជឿជាក់ថា​នៅពេល​អ្នក​កក់សក់​ម្តងៗ​តែងតែ​ជ្រុះ​សក់​ច្រើន ហើយ​នេះ​ជា​កង្វល់​សម្រាប់ នារី​គ្រប់រូប​។ ដូចនេះ តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​មិន​ធ្វើឱ្យ​សក់​ជ្រុះ​នោះ​?

​អ្នក​ត្រូវតែ​សិតសក់​មុនពេល​កក់សក់ ព្រោះ​វា​នឹងមិន​ជំពាក់​គ្នា​នៅពេល​កក់ អាច​កាត់បន្ថយ​អត្រា​នៃ ការ​ជ្រុះ​សក់​បាន​។​

​អ្នក​មិនត្រូវ​វៃ​ពពុះ​សាប៊ូ​នៅលើ​ក្បាល​ទេ ត្រូវតែ​វៃ​នៅលើ​ដៃ​ជាមុនសិន​ទើប​ដាក់​លើ​ក្បាល ហើយ​ទើប​ធ្វើការ​កក់​។​

​អ្នក​មិនត្រូវ​អេស​ក្បាល​ខ្លាំងពេក​ទេ​ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែកក្បាល​ដែល​ធ្វើឱ្យ​ស​សៃ​សក់​អ្នក លូតលាស់​មិនបាន​ល្អ​។​

​អ្នក​ត្រូវ​លាង​សម្អាត​សាប៊ូ​ចេញពី​សក់​ឱ្យអស់​ទើប​ធ្វើការ​អប់​សក់ ទើប​មិន​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ​ខ្លាំង​។​

អ្នក​មិនត្រូវ​អប់​ដល់​គោល​សក់​ទេ អប់​តែ​ចុងៗ​សក់​បាន​ហើយ ព្រោះ​បើ​អប់​ដល់​គោល វា​ធ្វើឱ្យ​អ្នក​ជ្រុះ​សក់​ខ្លាំងណាស់​។​

​ជា​ចុងក្រោយ អ្នក​ត្រូវ​លាង​សម្អាត​សក់​ឱ្យ​ស្អាត​ដើម្បី​សុខភាព​សក់​អ្នក ហើយ​ដើម្បី​ការពារ​សក់ មិន​នៅ​ពេញ​ក្បាល​មិន​ជ្រុះ​អស់​៕ ដោយ​: health.com.kh