គួរតែ​អាន​!​រយៈពេល​នៃ​ការរំលាយ​អាហារ​ផ្សេងៗ​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង​

229
ចែករម្លែក

ផលប៉ះពាល់​នៃ​ការរំលាយ អាហារ​លើ​ការ​សម្រក​ទម្ងន់ គឺ​សំខាន់​ណាស់ ។ រយៈពេល​នៃការរំលាយ អាហារ​ពិតប្រាកដ​អាស្រ័យទៅលើ សុខភាព​រាងកាយ​, ការដុត​រំលាយ​អាហារ​ក្នុង រាងកាយ​, អាយុ និង​ភេទ របស់​មនុស្ស​ម្នាក់ៗ ក៏ប៉ុន្តែ​ជាទូទៅ​អាហារ​មួយចំនួន​នឹង​ឆ្លងកាត់ រាងកាយ អ្នក​ក្នុងពេល​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ ខណៈដែល​មួយចំនួនទៀត​ស្ថិតនៅក្នុង ប្រព័ន្ធ​រាងកាយ​រយៈពេល​យូរ ។
​ ​
​ប្រសិនបើ​និយាយ​ឱ្យ​ងាយ យល់​ពេល​នៃ​ការរំលាយ​អាហារ គឺជា ដំណើរការ​មួយ​នៅពេល អាហារ​ដែល អ្នក​បាន​ទទួលទាន​ត្រូវបាន​បំបែក​ទៅជា ភាគល្អិត​តូចៗ​ឆ្លងកាត់​ប្រព័ន្ធ​ពោះវៀន ចូលទៅក្នុង​ចរន្តឈាម ។ ហើយ​វា​ជា ការសំខាន់​ណាស់​ក្នុង​ការយល់​អំពី​រយៈពេល​នៃ​ការ រំលាយ​អាហារ ដើម្បី សម្រក​ទម្ងន់ ឬ​រក្សា​រូបរាង​ស្រស់ស្អាត ដែល​អ្នក​សម្រេចបាន​រួចហើយ ។ អត្ថបទ​ខាងក្រោម​នឹង​ជួយ​អ្នក​ឱ្យ​រក្សា បាន​នូវ​របប​អាហារ​មួយ​ដែលមាន តុល្យភាព​ ៖
​ ​
អាហារ​ដែល​ឆាប់​រំលាយ​
ប្រសិនបើ​អ្នកទទួល​ទាន​នូវ អាហារ​ដែល​ឆាប់​រំលាយ​នោះ អ្នកនឹង ប្រហែលជា​សម្គាល់​ឃើញថា អ្នក​កំពុង ទទួលទាន​ច្រើនជាង​ដែល​អ្នក​គួរ ក៏ ព្រោះ​ភ្លាមៗ​បន្ទាប់ពី​ទទួលទាន​អាហារ​មួយចំនួន ទាំងនោះ គឺ​ឆាប់​រំលាយ​បាត់ ហើយ​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ឃ្លាន ម្តងទៀត ។ ប្រភេទ​នៃ អាហារ​ដែល​ផ្តល់ ឱ្យ​អ្នក​នូវ​ការជំរុញ​ថាមពល​យ៉ាង​ឆាប់ រហ័ស​ដោយ​កម្រិត​ជាតិ​ស្ករ កើនឡើង ។ ប្រសិនបើ​រាងកាយ​ពោរពេញ​ទៅដោយ គ្លូ​កូ​ស ឬ​ជាតិ​ស្ករ ហើយ​មិន​ប្រើប្រាស់ វា​ទេនោះ គ្លូ​កូ​ស ទាំងអស់​នឹង​ប្រែ​ទៅ ជា​ខ្លាញ់ ។​
​ ​
អាហារ​ដែល​រំលាយ​យឺត​
ប្រភេទ​នៃ​អាហារ​ដែល​ត្រូវ ការ​ពេល​យូរ ដើម្បី​រំលាយ គឺ​នឹង បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់ អ្នក​ឱ្យ​កាន់តែ​យឺត ដោយ​ផ្តល់នូវ ថាមពល​ដែលមាន​ស្ថិរភាព​និង​តុល្យភាព ជាង​មុន ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន តែ​អាហារ​ដែល​រំលាយ​យឺត​នោះ វា ហាក់ដូចជា​អ្នក​កំពុង​ធ្វើឱ្យ ប្រព័ន្ធ​រំលាយ អាហារ​ធ្វើការ​ធ្ងន់​ហួស​គ្រប់​ពេលដែល អាច​នឹង​ផ្តល់​ភាព​ពិបាក​ដល់​រាងកាយ ។ អ្នកជំនាញ​ជាច្រើន​ណែនាំ​មិនឱ្យ​ធ្វើការ​លាយ​អាហារ​ដែល​ងាយ​រំលាយ និង យូរ​រំលាយ​ជាមួយគ្នា ដើម្បី​ទទួលទាន ឡើយ ហើយ​ត្រូវ​ចៀសវាង​ទទួលទាន អាហារ Fast Food ភ្លាមៗ​បន្ទាប់ ពី​ទទួល អាហារ​យូរ​រំលាយ ដើម្បី​ជាការ​សម្រួល ដល់​ក្រពះ ។ អាហារ​ដែលមាន​លាយ ប្រភេទ​ឆាប់ និង​យូរ​រំលាយ គួរ​ត្រូវ ទទួលទាន​នៅពេល​ថ្ងៃត្រង់​ដែលជា ពេល ប្រព័ន្ធ​រំលាយ អាហារ​សកម្ម បំផុត ។ ហើយ​អាហារ​សម្រាប់​ពេល ព្រឹក និង​ល្ងាច​គួរតែ​ជា​ប្រភេទ​ធម្មតា ឆាប់​រំលាយ ។ ដូច្នេះ អ្នក​អាច​ទទួល បាន​ថាមពល​ភ្លាមៗ​បន្ទាប់ពី​ទទួលទាន អាហារ​ពេលព្រឹក ហើយ​អនុញ្ញាតឱ្យ ក្រពះ​បាន​សម្រាក​នៅពេល​យប់ ។​
​ ​
១-​ទឹក​៖ ចូលទៅក្នុង​ពោះវៀន ភ្លាមៗ​
២-​ផ្លែឈើ ឬ​ទឹក​បន្លែ​៖ ១៥ ទៅ​២០​នាទី​
៣-​បន្លែ​ឆៅ​៖ ៣០​ទៅ​៤០​នាទី​
៤-​បន្លែ​ឆ្អិន​៖ ៤០​នាទី​
៥-​ត្រី​៖ ៤៥​ទៅ​៦០​នាទី​
៦-​សាលាដ​ជាមួយ​ប្រេង​៖ មួយ​ម៉ោង​
៧-​បន្លែ​មាន​ជាតិ​ម្ស៊ៅ​៖ មួយ ម៉ោង​កន្លះ ទៅ​ពីរ​ម៉ោង​
៨-​ធញ្ញជាតិ (​អង្ករ​)៖ ពីរ ម៉ោង​
៩-​ផលិតផល​ធ្វើឡើង​ពី ទឹកដោះគោ​៖ ពីរ​ម៉ោង​
១០-​គ្រាប់​ធញ្ញជាតិ​៖ បី​ម៉ោង​
១១-​សាច់មាន់​៖ មួយ​ម៉ោង កន្លះ ទៅ​ពីរ​ម៉ោង​
១២-​សាច់គោ​៖ បី​ម៉ោង​
១៣-​សាច់​ចៀម​៖ បួន​ម៉ោង​
១៤-​សាច់ជ្រូក​៖ ប្រាំ​ម៉ោង ៕ ដោយ​: health.com.kh​