គួរតែ​អាន​! ជៀស​ឆ្ងាយ​ពីជំងឺមហារីក ដោយ​គ្រាន់តែ​អនុត្ត​តាម​ទម្លាប់​ងាយៗ​ទាំងនេះ​

1026
ចែករម្លែក

​ជំងឺមហារីក គឺជា​ជំងឺ​ដ៏​សាហាវ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ ដោយ​វា​អាច​ឆក់យក​ជីវិត របស់​អ្នក​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ជំងឺមហារីក​គ្រប់​ប្រភេទ​គឺ អាច​បង្ការ​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ និង​ព្យាបាល​ជាសះស្បើយ បើសិនជា​មនុស្ស​ម្នាក់ៗ​មានការ​យល់ដឹង ពី​ការបង្ការ ក៏ដូចជា​មក​ពិនិត្យ និង​ព្យាបាល​បាន​ទាន់ពេល​។
​ជំងឺមហារីក​មិន​លូតលាស់​ភ្លាមៗ​ត្រឹម​រយៈពេល​តែមួយ​យប់​នោះទេ ហើយ​មាន​វិធី បង្ការ​ងាយៗ ច្រើនណាស់ ដែល​អ្នក​គួរ​អនុវត្ត ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំថ្ងៃ​ដូចជា ការទទួល​ទាន​អាហារ និង​ភេសជ្ជៈ និង​ការធ្វើ​លំ​ហាត់ប្រាណ​។ ខាងក្រោម​ជា​ដែល​អ្នក​គួរប្រកាន់​ខ្ជាប់ ដើម្បី​ជៀសផុត ពី​ជំងឺមហារីក ៖

១. ឈប់​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​ជាតិ​ផ្អែម​កែច្នៃ ៖ អ្នក​ប្រហែលជា​គិតថា ភេសជ្ជៈ​ប្រភេទ​នេះ គឺ​គ្រាន់តែ​បណ្ដាល​ឲ្យ កើត​ជំ​ងី ទឹកនោមផ្អែម និង​ជំងឺ​ធាត់​ជ្រុល​ប៉ុណ្ណោះ ប៉ុន្តែ​តាមពិតទៅ វា​ក៏​ជាហេតុ​បង្ក​នៃ​ជំងឺមហារីក​ប្រភេទ​មួយចំនួន​ផងដែរ រួមបញ្ចូល​ទាំង ជំងឺមហារីក​មាត់ស្បូន​។ ភេសជ្ជៈ​ប្រភេទ​នេះ គឺ​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​មហារីក​ដល់​ទៅ ៨៧ ភាគរយ ដោយ​វា​ធ្វើ​ឲ្យ​កើត​ទម្ងន់​ហួស​។​
២. ធ្វើ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន ៖ ដើម្បី​បង្ការ​ជំងឺមហារីក​ចូរ​ឈរ​ឲ្យ​ច្រើនជាង អង្គុយ​។ ការ​អង្គុយ​ពេញ​មួយថ្ងៃ​ពេញ គឺ​បង្កើន ឱកាស នៃ​ការកើត​ជំងឺមហារីក​ពោះវៀនធំ និង​មាត់ស្បូន​រហូតដល់​ទៅ ២៤ ភាគរយ​។ ប្រសិនបើ​ការមើល​ទូរទស្សន៍​ជា​ចំណង់ ចំណូលចិត្ត របស់ អ្នកនោះ វា​គួរ​ដល់ពេល​ត្រូវ​កាត់បន្ថយ​ខ្លះ​ហើយ បើ​មិន​ដូច្នោះ​ទេ ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​អាច​កើត​ឡើងដល់ ៥៤ ភាគរយ ប្រសិនបើ​អ្នក​អង្គុយ នៅតែ​មុខ​កញ្ចក់​ទូរទស្សន៍​។ ក្រោក​ឡើង ហើយ​ដើរ​ជុំវិញ​សម្រាប់​រយៈពេល​ពីរ​បី​នាទី រៀងរាល់​ម៉ោង ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​
៣. រក្សាបាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ ៖ ការ​ធាត់​លើស​ទម្ងន់ គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​នូវ ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​ផងដែរ​។ អ្នក​មិនគួរ​មាន ស​ន្ទ​ស្សន៍​ម៉ាស​នៃ​រាងកាយ​លើសពី ២០ ទៅ ២៥ ឡើយ ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​នោះ​។​
៤. ទទួលទាន​របប​អាហារ​មាន​សុខភាព​ល្អ ៖ នៅពេល​អ្នក​ទទួលទាន​ផ្លែឈើ និង​បន្លែ កាន់តែច្រើន ហានិភ័យ​នៃ​ជំងឺមហារីក​មហារីក​ពោះវៀនធំ​នឹង​ត្រូវបាន​កាត់បន្ថយ​តាម នោះដែរ​។ កុំ​ភ្លេច​បន្ថែម​គ្រាប់​ធញ្ញជាតិ​ចូល​ផង ក៏​ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ ទៅដោយ​ជាតិ​ស​សៃ​អាច​បង្ការ​ជំងឺមហារីក​។​
៥. កាត់បន្ថយ​ការទទួល​ទាន​សាច់​ក្រហម​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ៖ បើទោះជា​សាច់​ក្រហម​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​សាច់​នេះ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក គួរ​ឲ្យ​ព្រួយបារម្ភ​។ សាច់​គ្មាន​ខ្លាញ់ គឺ​ប្រភេទ​សាច់​ល្អ​បំផុត​ចំពោះ​សុខភាព​។​
៦. ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង ៖ មហារីក​បំពង់ក និង​មាត់​អាច​បណ្ដាលមកពី ការទទួល​ទាន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាកុល​លើស​កម្រិត​។ ប្រសិនបើ​អ្នក​មិនអាច​បញ្ឈប់ ការទទួល​ទាន​គ្រឿង​ស្រវឹង​បាន ១០០ ភាគរយ​ទេ ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន ដើម្បី​ធ្វើអោយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផ្សេងៗ​ថយចុះ​តាម​នោះដែរ​។​
៧. កាត់បន្ថយ​ការទទួល​ទាន​ជាតិ​សូ​ដ្យូ​ម ៖ អំបិល គឺ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង អាហារ​ច្រើន​ប្រភេទ​ដូចជា សាច់​, នំ​បុ័ង ជាដើម ហើយ​ការ​ទទួលទាន​វា​លើស​កម្រិត​នោះ នឹងធ្វើ​ឲ្យ​ជំងឺមហារីក​វាយប្រហារ​លើ​អ្នក​ជាមិនខាន​។​
៨. ការ​បំបៅ​ដោះ​កូន ៖ មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​កូន​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ សម្រាប់​ស្ត្រី​ជា​ម្ដាយ​ផងដែរ​។ ស្ត្រី​គួរ​បំបៅ​ដោះ​កូន​ទើបនឹង​កើត​របស់​ពួកគេ ដើម្បី​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​
៩. កុំ​ចេះតែ​ទទួលទាន​ថ្នាំ ឬ​ប្រើប្រាស់​ថ្នាំ​ខុស​វេជ្ជបញ្ជា​៖ ដើម្បី​បង្ការ​ជំងឺ​អ្នក​គួរ​ទទួលទាន អាហារ ក៏ដូចជា​ភេសជ្ជៈ​បែប​ធម្មជាតិ​ផ្សេងៗ​ជៀសវាង​ការទទួល​ទាន​ថ្នាំ​ចំពោះ​ជំងឺ​ធម្មតា តាមតែ​ចិត្ត​។ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សិន ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ថ្នាំ​ណាមួយ​។​
១០. ទទួលបាន​ជាតិ​វីតាមីន D គ្រប់គ្រាន់​ប្រចាំថ្ងៃ ៖ ពន្លឺព្រះអាទិត្យ គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ វីតាមីន D ដូច្នេះ​អ្នក​គួរ​ចេញទៅ​ក្រៅ​ដើរ ឬ​រត់​ត្រឹកៗ​ក្រោម​ពន្លឺព្រះអាទិត្យ​ដែល​មិន​ក្ដៅ ខ្លាំង​ឲ្យ​បាន​យ៉ាងហោចណាស់ ១៥ នាទី រៀងរាល់ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​។​
១១. ឈប់​ប្រើប្រាស់​ជាតិ tobacco ៖ សារធាតុ tobacco គឺ​បង្ក​ជំងឺមហារីក ដូច្នេះ​វា​គួរ តែ​ដល់ពេល​អ្នក​បញ្ឈប់​ការជក់បារី​ហើយ ប្រសិនបើ​អ្នក​ពិតជា​ចង់​ជៀស​ឆ្ងាយ ពី​ជំងឺមហារីក​នោះ​។​
១២. កាត់បន្ថយ​ការប៉ះពាល់​នឹង​ពន្លឺ​នៅពេល​យប់ ៖ ការ​គេង​ក្នុង​បន្ទប់​ងងឹតឈឹង​តែម្ដង​អាច កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ និង​អូវែ​។​
១៣. ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មួយចំនួន ៖ ដូចជា​វ៉ាក់សាំង​ការពារ ប្រឆាំងនឹង​ជំងឺ HPV និង​មេរោគ​ឆ្លង​ផ្សេងទៀត​ដែល​អាច​បង្ក​ទៅជា​ជំងឺមហារីក​៕ ដោយ​: health.com.kh