គួរឱ្យ​ខ្នាញ់​! ប្រឹង​តោង​ម្ចាស់​ឱ្យ​ស្អិត​ដ្បិត​ខ្លាច​ធ្លាក់​

474
ចែករម្លែក

​អ្នក​ប្រាកដជា​ធ្លាប់​ឃើញ​សុនខ​ជិះ​ម៉ូតូ​ដើរលេង​ជាមួយ​ម្ចាស់ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ឃើញ​ឆ្មា មានសំណាង​បែបនេះ​ទេ​មើលទៅ​។​
​ ​
ទោះជា​យ៉ាងណា ពេលនេះ​អ្នក​បានឃើញ​ហើយ​។ នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​អស់សំណើច ដែល​ឆ្មា​មួយ​ក្បាល​ប្រឹង​តោង​ម្ចាស់​ពីក្រោយ​ខ្នង​យ៉ាង​ស្អិត​ដ្បិត​ខ្លាច​ធ្លាក់​គួរឱ្យ​អស់សំណើច ពេល​វា​ជិះ​ម៉ូតូ​ដើរលេង​។
​ ​
នៅក្នុង​រូបភាព​វីដេអូ​ឃ្លី​ប ឆ្មា​សម្បុរ​ស​ខ្មៅ​នេះ​អង្គុយ​បញ្ឈរ​ខ្លួន​ត្រង់​ហើយ​ប្រឹង​តោង​ម្ចាស់​គួរ ឱ្យ​ខ្នាញ់​។ ដោយ​នឹក​ហួស​ចិត្តនឹង​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ​នេះ អ្នកដំណើរ​ម្នាក់​នៅតាម​ផ្លូវ​មួយ ក្នុងប្រទេស​ម៉ាឡេស៊ី ក៏បាន​ទាញ​កាមេរ៉ា​ថត​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី ពេល​ថ្មីៗ​ដោយ​៕ ប្រែ​សម្រួល​: ខុម​